សល់មួយសប្តាហ៍ទៀតដល់ថ្ងៃបោះឆ្នោត បញ្ហាកូវីដគឺជាប្រធានបទក្តៅគគុករវាងលោក Trump និងលោក Biden
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានអន្ដរជាតិ

សល់មួយសប្តាហ៍ទៀតដល់ថ្ងៃបោះឆ្នោត បញ្ហាកូវីដគឺជាប្រធានបទក្តៅគគុករវាងលោក Trump និងលោក Biden

Published

on

លោកប្រធានាធិបតី Donald Trump និងគូប្រជែងខាងគណបក្សប្រជាធិបតេយ្យលោក Joe Biden កំពុងមមាញឹកធ្វើយុទ្ធនាការឃោសនានៅសប្តាហ៍ចុងក្រោយមុនការបោះឆ្នោតថ្ងៃទី៣ខែវិច្ឆិកាចូលមកដល់ខណៈការកើនឡើងនូវករណីឆ្លងវីរុសកូរ៉ូណានិងការរីករាលដាលនៃជំងឺកូវីដ១៩នៅក្នុងចំណោមបុគ្គលិករបស់អនុប្រធានាធិបតីលោក Mike Pence បានក្លាយជាប្រធានបទយ៉ាងក្តៅគគុក។

លោក Trump បានអះអាងពីវឌ្ឍនភាពក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺនេះថ្វីបើក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗ សហរដ្ឋអាមេរិកបានបំបែកកំណត់ត្រាការឆ្លងប្រចាំថ្ងៃហើយលោក Penceបន្តធ្វើយុទ្ធនាការកាលពីថ្ងៃអាទិត្យបើទោះបីជាជំនួយការជិតស្និទ្ធបានធ្វើតេស្តវិជ្ជមានក៏ដោយ។

លោក Biden បានចោទប្រកាន់ប្រធានាធិបតីថា ចុះចាញ់រោគរាតត្បាតនេះដែលបានសម្លាប់មនុស្សប្រហែល២២៥,០០០នាក់នៅសហរដ្ឋអាមេរិក។

យោងតាមទិន្នន័យពីគម្រោងបោះឆ្នោតអាមេរិកនៅសាកលវិទ្យាល័យ Florida បានឲ្យដឹងថា ខណៈថ្ងៃបោះឆ្នោតនៅសល់៨ថ្ងៃទៀត ពលរដ្ឋអាមេរិកជាង៥៩.១លាននាក់បានបោះឆ្នោតដោយផ្ទាល់ឬតាមអ៊ីម៉ែលរួចទៅហើយ។

នៅថ្ងៃចន្ទ (ថ្ងៃអង្គារនៅកម្ពុជា) លោក Trump នឹងធ្វើដំណើរទៅកាន់រដ្ឋ Pennsylvania ដែលជារដ្ឋដ៏សំខាន់ហើយនឹងថ្លែងនៅឯការជួបជុំក្នុងទីក្រុង Allentown, Lititz និង Martinsburg។ គាត់ក៏គ្រោងនឹងធ្វើដំណើរទៅកាន់រដ្ឋ Michigan, Pennsylvania និង Wisconsin នៅសប្តាហ៍នេះក៏ដូចជាធ្វើដំណើរទៅកាន់រដ្ឋ Nebraska, Arizona និង Nevada ផងដែរ។

លោក Biden ត្រូវបានគេរំពឹងថានឹងបន្តស្ថិតនៅក្នុងរដ្ឋកំណើតរបស់គាត់គឺ Delaware នៅថ្ងៃចន្ទ។ គាត់គ្រោងធ្វើដំណើរទៅ Georgia នៅថ្ងៃអង្គារដោយឈប់នៅ Atlanta និង Warm Springs ដែលជាទីប្រជុំជនមានប្រជាជនប្រហែល៤០០នាក់ដែលជាកន្លែងប្រធានាធិបតីខាងគណបក្សប្រជាធិបតេយ្យលោក Franklin D. Roosevelt ទទួលមរណភាពក្នុងឆ្នាំ១៩៤៥។

ទោះបីជាការស្ទង់មតិបង្ហាញថាលោក Biden កំពុងមានពិន្ទុនាំមុខក៏ដោយ ក៏ប៉ុន្តែការប្រកួតប្រជែងនៅក្នុងរដ្ឋសមរភូមិសំខាន់ៗដូចជា Florida និង Pennsylvania ដែលអាចសម្រេចលទ្ធផលគឺមានភាពតានតឹងយ៉ាងខ្លាំង។ លោក Biden នឹងអមដោយអតីតប្រធានាធិបតីលោក Barack Obama ក្នុងការបង្ហាញខ្លួននៅទីក្រុង Orlando នៃរដ្ឋ Florida នៅថ្ងៃអង្គារ។

សហរដ្ឋអាមេរិកបានរាយការណ៍ចំនួននៃករណីកូវីដថ្មីខ្ពស់បំផុតក្នុងរយៈពេល២ថ្ងៃកន្លងមកនេះដែលនេះបានផ្តល់ឱកាសល្អដល់យុទ្ធនាការរបស់លោក Biden​ ក្នុងការរំលឹកដល់អ្នកបោះឆ្នោតអំពីវិធីដែលលោក Trump និងសម្ព័ន្ធមិត្តរបស់លោកមើលស្រាលការណែនាំរបស់អ្នកជំនាញសុខភាពសាធារណៈឲ្យពាក់ម៉ាស់និងអនុវត្តវិធានការគម្លាតសង្គមដើម្បីប្រយុទ្ធប្រឆាំងនឹងការចម្លងជំងឺកូវីដ១៩៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ Reuters

India in Cambodia (Embassy of India, Phnom Penh)
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services