Connect with us

សុខភាព

កត្តា​អ្វី ​បណ្តាល​ឲ្យ​កើតមានឡើង នៃ​ដុំ​មហារីក​បំពង់​អាហារ

បានផុស

នៅ

​ជំងឺ​មហារីក​បំពង់​អាហារ គឺជា​ការវិវត្ត​មិន​ប្រក្រតី (​លឿន​ខុសធម្មតា​) នៃ​កោសិកា​របស់​បំពង់​អាហារ បង្កើត​បាន​ជា​ដុំ​សាច់ ដែល​យើង​តែងតែ​ហៅថា ​ជា​ជំងឺ​ដុំ​សាច់​មហារីក (Esophageal cancer) នៃ​បំពង់​អាហារ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

១) តើ​មាន​មូលហេតុ​អ្វីខ្លះ​ ដែល​អាច​បណ្តាល​ឲ្យ​កើតមានឡើង​នៃ​ដុំ​មហារីក​នេះ​?

​កត្តា​ប្រឈម ​ដែល​អាច​បង្ក​ឲ្យ​មាន​ដុំ​មហារីក​នេះ​ កើត​មានបាន​មាន​ដូច​ជា

– ការ​ពិសា​បារី រយៈពេល​វែង​

– បរិភោគ​សុរា​ច្រើន​ហួស​កម្រិត​

– ជំងឺ​ច្រាល​ជាតិ​អាស៊ីត​របស់​ក្រពះ និង​រលាក​បំពង់​អាហារ​រ៉ាំរ៉ៃ​ដោយ​មិនបាន​ព្យាបាល​ត្រឹមត្រូវ​តាម​ក្បួនច្បាប់​វេជ្ជសាស្ត្រ (GERD)​។​

– អាយុ​ច្រើន (​លើស​ពី ៥៥ ឆ្នាំ​)

– ភេទ ប្រុស​

– ការ​ទទួល​ទាន​ចំណី​អាហារ​មិន​សមស្រប និង កត្តា​តំណ​ពូជ (Genetic) ។ ល​។​

២) តើ​ជំងឺ​ដុំ​មហារីក​បំពង់​អាហារ អាច​មាន​រោគសញ្ញា​អ្វីខ្លះ​?

​យើង​តែងតែ​សង្កេត​ឃើញ​ថា អ្នកជំងឺ​ដែល​មាន​ដុំ​មហារីក​បំពង់​អាហារ​នេះ គឺ​មាន​រោគសញ្ញា​ដូចជា

– អួល​ណែន និង​ពិបាក​លេប​អាហារ​ចូល (​ដំបូង អាហារ​រឹង បន្ទាប់មក​រាវ និង​ចុងក្រោយ​ទឹក​ក៏​ពិបាក​លេប​ដែរ​) ។​

– ឈឺ​ចុកចាប់ នៅ​ពេល​បរិភោគ​អាហារ​

– ក្អួតចង្អោរ បន្ទាប់ពី​បរិភោគ​អាហារ​រួច​

– មានការ​ចុក​ណែន​អួល ក្នុង​ដើមទ្រូង​

– មានការ​ស្លេកស្លាំង និង​ខ្វះ​គ្រាប់​ឈាម​ក្រហម​

– ចុះ​ខ្សោយ អស់កម្លាំង កំហែង និង​ល្ហិតល្ហៃ​

– មិន​ចង់​ទទួលទាន​អាហារ និង​ធុំ​សាច់​

– ស្រក​ទម្ងន់​ខ្លាំង​ខុស​ពី​ធម្មតា​

– ពេលខ្លះ​វា​ក៏​អាច ​បណ្តាល​ឲ្យ​មានការ​ហូរ​ធ្លាក់ឈាម​ផង​ដែរ​។​ល​។​

៣) ការព្យាបាល

​ការ​ព្យាបាល​ជំងឺ​ដុំ​មហារីក​បំពង់​អាហារ​នេះ គឺ​ត្រូវ​ទាមទារ​ឲ្យ​មាន​ការចូលរួម ពី​សំណាក់​ក្រុម​វេជ្ជបណ្ឌិត​ច្រើន​មុខជំនាញ​នៃ​មន្ទីរពេទ្យ​កាល់ម៉ែត ដើម្បី​ធ្វើការ​ពិភាក្សា​រិះរក​វិធី​មួយ​ដែល​ល្អ​បំផុត​សម្រាប់​អ្នកជំងឺ ទើប​ការ​ព្យាបាល​អាច​មាន​ប្រសិទ្ធិ​ភាព​ខ្ពស់ និង​ចំ​គោលដៅ ក្នុង​នោះ​មាន​៖

– ក្រុម​វេជ្ជបណ្ឌិត​ផ្នែក ថ្លើម ក្រពះ ពោះវៀន​

– ក្រុម​វេជ្ជបណ្ឌិត​ផ្នែក​វះកាត់​

– ក្រុម​វេជ្ជបណ្ឌិត​ផ្នែក​ជំងឺ​មហារីក​

– និង​ក្រុម​វេជ្ជបណ្ឌិត​ផ្នែក​រូបភាព​វេជ្ជសាស្ត្រ ។​

– សំខាន់​ជាង​នេះ​ទៅទៀត ​ក្រុមគ្​រួសារ​អ្នកជំងឺ​និង​អ្នកជំងឺ​ផ្ទាល់ ក៏​ត្រូវ​ចូលរួម​ក្នុង​ការ​ធ្វើការ​សម្រេច​ចិត្ត​ផង​ដែរ ។​

​ជម្រើស​ជាច្រើន​នឹង​ត្រូវ​បាន​លើក​ឡើង ផល​ប្រយោជន៍ និង​ផលវិបាក នៃ​ជម្រើស​នី​មួយៗ​ត្រូវ​បាន​ពន្យល់​និង​ធ្វើការ​ពិភាក្សា​ជាមួយ​អ្នកជំងឺ និង​ក្រុម​គ្រួសារ។ ការ​សម្រេច​ត្រូវ​តែ​មាន​ការព្រមព្រៀង​ពី​អ្នកជំងឺ​និង​ក្រុម​គ្រួសារ​។​

​ទោះជា​យ៉ាងណា ប្រសិទ្ធិ​ភាព​នៃ​ការ​ព្យាបាល​ជំងឺ​មហារីក​បំពង់​អាហារ ​គឺ​មាន​កម្រិត ដោយ​ភាគច្រើន​នៃ​អ្នកជំងឺ​មក​ជួប​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ ​គឺ​មាន​សភាព​ធ្ងន់ធ្ងរ ដែល​ជា​ហេតុ​នៃ​ការ​យឺតយ៉ាវ​ក្នុង​ការ​ធ្វើ​រោគវិនិច្ឆ័យ (​អ្នកជំងឺ​មក​ជួប​គ្រូពេទ្យ​យឺត​ពេល​) ។ ការ​ព្យាបាល​ ដែល​មាន​ប្រសិទ្ធិ​ភាព​បំផុត​ គឺ​ត្រូវ​ធ្វើ​នូវ​ដំណាក់កាល​ដំបូង ដែល​អ្នកជំងឺ​មិន​ទាន់​មាន​លេចចេញ​ជា​រោគសញ្ញា។ ការ​ឆ្លុះ​ក្រពះ ​គឺជា​វិធីសាស្ត្រ​តែមួយគត់​ ដែល​អាច​អោយ​យើង​ដោះស្រាយ​បញ្ហា​នេះ​បាន៕

អត្ថបទ៖ ​រស្មី

សូមចុចអាន៖ ​គួរ​យល់ដឹង​ អំពី​មធ្យោបាយ​នៃ​ការ​ពន្យា​កំណើត​!

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥០ នាទីutes មុន

សម្ដេច ស ខេង ស្នើអាជ្ញាធរទប់ស្កាត់អំពើឆបោកតាមប្រព័ន្ធអនឡាញ ដើម្បីកុំឲ្យពលរដ្ឋខាតបង់ទ្រព្យដោយសារឧក្រិដ្ឋជន

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រសួងដែលមិនបានកំណត់តំណែងជាក់លាក់សម្រាប់រើសមន្ត្រីនឹងមិនអនុញ្ញាតឱ្យរើសថែមទេ

ព័ត៌មានជាតិ៣ ម៉ោង មុន

នាយករដ្ឋមន្ត្រីបញ្ជាឱ្យរៀបចំប្រព័ន្ធតាមដាន និងវាយតម្លៃតាមក្រសួងស្ថាប័ន

ព័ត៌មានជាតិ៣ ម៉ោង មុន

នាយករដ្ឋមន្ត្រីឱ្យក្រសួងមុខងារសាធារណៈដឹកនាំដោះស្រាយការជាន់មុខងាររបស់ស្ថាប័នរដ្ឋ

ព័ត៌មានជាតិ៣ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

សន្តិសុខសង្គម៨ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ៦ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ៣ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ៥ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម