ព័ត៌មានអន្ដរជាតិ
សាក្សីនៅកន្លែងកើតហេតុរៀបរាប់ដំណើរដើមទងហេតុការណ៍បាញ់លោក Abe
ស្ត្រីម្នាក់ដែលនៅកន្លែងកើតហេតុនៃការបាញ់ប្រហារលើអតីតនាយករដ្ឋមន្ត្រីជប៉ុនបាននិយាយថា លោក Shinzo Abe បានដួលសន្លប់ភ្លាមៗ បន្ទាប់ពីត្រូវគ្រាប់ទី ២ ចំទ្រូង ។

ស្ត្រីរូបនេះបាននិយាយថា នាងបានឃើញបុរសម្នាក់ដើរមកពីក្រោយលោក Abe ខណៈដែលអតីតនាយករដ្ឋមន្ត្រីរូបនេះកំពុងថ្លែងសុន្ទរកថាលើដងផ្លូវក្នុងទីក្រុង Nara ភាគខាងលិចប្រទេសជប៉ុន ។
សាក្សីរូបនេះបន្ថែមថា នៅគ្រាប់ទី ១ នាងមិនបានឃើញនរណាម្នាក់ដួលនោះទេ ប៉ុន្តែក្រោយមកលោក Abe បានដួលភ្លាមៗ នៅពេលដែលការបាញ់ប្រហារគ្រាប់ទី ២ ។

នាងបាននិយាយទៀតថា ក្រោយការដួលសន្លប់នោះ មានមនុស្សជាច្រើនបានប្រមូលផ្តុំគ្នាជុំវិញលោក Abe ដើម្បីសង្គ្រោះបន្ទាន់ ដូចជាការធ្វើចលនាបេះដូងជាដើម ។
ជាចុងក្រោយសាក្សីរូបនេះបញ្ជាក់ថា ជនសង្ស័យនៅនឹងកន្លែងមិនបានព្យាយាមរត់គេចខ្លួននោះទេ ហើយថែមទាំងទម្លាក់កាំភ្លើងចុះផងដែរ ខណៈក្រោយមកខ្មាន់កាំភ្លើងត្រូវបានសន្តិសុខចាប់ខ្លួន ។

គួរបញ្ជាក់ថា ខ្មាន់កាំភ្លើងដែលចាប់ខ្លួនបាននោះឈ្មោះ Yamagami Tetsuya អាយុ ៤១ ឆ្នាំ បានបើកការបាញ់ប្រហារលើលោក Shinzo Abe នៅម៉ោង ១១ និង ៣០ នាទីព្រឹក ហើយប៉ូលិសក៏បានចោទប្រកាន់ខ្មាន់កាំភ្លើងពីបទប៉ុនប៉ងមនុស្សឃាត និងបានដកហូតកាំភ្លើងមួយដើមផងដែរ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ NHK
ចុចអាន ៖ ទីបំផុតស្គាល់ឈ្មោះ និងអាយុខ្មាន់កាំភ្លើងបាញ់លោក Abe
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


