ព័ត៌មានអន្ដរជាតិ
NHK ចុះផ្សាយថា លោក Abe ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរខ្លាំងមែនទែន
សារព័ត៌មាន NHK បានរាយការណ៍ ដោយដកស្រង់ប្រភពពីនាយកដ្ឋានពន្លត់អគ្គិភ័យជប៉ុនថា អតីតនាយករដ្ឋមន្ត្រីជប៉ុនលោក Shinzo Abe កំពុងស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ ដោយសារតែបាត់បង់សញ្ញាជីវិតទៅហើយ ក្រោយរកការបាញ់ប្រហារពីខ្មាន់កាំភ្លើងមិនស្គាល់អត្តសញ្ញាណ ។

អតីតនាយករដ្ឋមន្ត្រីជប៉ុលោក Shinzo Abe ត្រូវបានខ្មាន់កាំភ្លើងបាញ់ប្រហារ ខណៈលោកកំពុងថ្លែងសុន្ទរកថាលើដងផ្លូវនៅព្រឹកថ្ងៃសុក្រនេះក្នុងខេត្ត Nara ភាគខាងលិចប្រទេសជប៉ុន ។
ប្រភពពីគណបក្សប្រជាធិបតេយ្យសេរីដែលស្និទ្ធនឹងលោក Abe និយាយថា អតីតនាយករដ្ឋមន្ត្រីវ័យ ៦៧ ឆ្នាំរូបនេះត្រូវបានខ្មាន់កាំភ្លើងបាញ់ចំដើមទ្រូង ហើយត្រូវបានបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ ក្រោយហូរឈាមខ្លាំងពេក បន្ទាប់ពីដួលសន្លប់ ។

ទូរទស្សន៍ NHK បានរាយការណ៍ថា សំឡេងគ្រាប់កាំភ្លើងត្រូវបានឮនៅពេលនោះ ហើយជនសង្ស័យភេទប្រុសម្នាក់ត្រូវបានឃាត់ខ្លួននៅកន្លែងកើតហេតុ ហើយអ្នកយកព័ត៌មាន NHK ម្នាក់ដែលនៅកន្លែងកើតហេតុបាននិយាយថា ពួកគេបានឮស្នូរបាញ់កាំភ្លើងចំនួន ២ គ្រាប់ជាប់ៗគ្នា ក្នុងអំឡុងពេលសុន្ទរកថារបស់លោក Abe ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ NHK
-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២២ ម៉ោង agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២៣ ម៉ោង agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoអ៊ីរ៉ង់ប្រកាសផ្អាក MoU ជាមួយអាមេរិក ក្រោយមនុស្ស ៥០ស្លាប់ និងជាង ៥០០ រងរបួសក្នុងការវាយប្រហារ
-
ព័ត៌មានជាតិ១៧ ម៉ោង agoសមាជិកយោធាអាមេរិក ២រូបស្លាប់ និងម្នាក់បាត់ខ្លួន ក្រោយអ៊ីរ៉ង់បាញ់មីស៊ីលនិងដ្រូនសងសឹក នៅហ្សកដានី
-
កីឡា១១ ម៉ោង agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា២ ថ្ងៃ agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz


