ព័ត៌មានអន្ដរជាតិ
អឺរ៉ុប “កំពុងបាញ់សួតខ្លួនឯង” ពីការដាក់ទណ្ឌកម្មលើ រុស្ស៊ី
នាយករដ្ឋមន្ត្រីហុងគ្រីលោក Viktor Orban បាននិយាយកាលពីថ្ងៃសុក្រថា សហភាពអឺរ៉ុបកំពុង “បាញ់សួតខ្លួនឯង” បន្ទាប់ពីពិចារណាដាក់ទណ្ឌកម្មសេដ្ឋកិច្ចថ្មីលើប្រទេសរុស្ស៊ី ពោលវានឹងបំផ្លាញសេដ្ឋកិច្ចអឺរ៉ុបតែម្ដង ។

លោក Orban បានប្រាប់វិទ្យុសាធារណៈនៅក្នុងបទសម្ភាសន៍មួយថា “ពីដំបូងខ្ញុំគិតថា យើងគ្រាន់តែបាញ់ជើងខ្លួនឯងប៉ុណ្ណោះ ប៉ុន្តែឥឡូវនេះវាច្បាស់ណាស់ថា សេដ្ឋកិច្ចអឺរ៉ុបគឺបាញ់សួតខ្លួនឯង” ។
លោក Orban បាននិយាយថា អ៊ុយក្រែនត្រូវការជំនួយ ប៉ុន្តែមេដឹកនាំអឺរ៉ុបគួរតែពិចារណាឡើងវិញនូវយុទ្ធសាស្ត្ររបស់ពួកគេ ព្រោះថា ទណ្ឌកម្មបានបង្កការខូចខាតយ៉ាងទូលំទូលាយដល់សេដ្ឋកិច្ចអឺរ៉ុប ហើយមិនទាន់ឃើញមានសញ្ញាណាមួយធ្វើឲ្យរុស្ស៊ីចុះខ្សោយ ឬមានដំណោះស្រាយបញ្ចប់សង្គ្រាមនៅឡើយទេ ។

លោកនាយករដ្ឋមន្ត្រីហុងគ្រីបានបញ្ជាក់ថា “ទណ្ឌកម្មមិនបានជួយអ៊ុយក្រែននោះទេ ប៉ុន្តែវាកាន់តែអាក្រក់ទៅសម្រាប់សេដ្ឋកិច្ចអឺរ៉ុប ហើយប្រសិនបើវាបន្តដូចនេះ ពួកគេនឹងសម្លាប់សេដ្ឋកិច្ចអឺរ៉ុប ហើយអ្វីដែលយើងឃើញនៅពេលនេះគឺ អឺរ៉ុបមិនអាចទ្រាំទ្របាននោះទេ” ។
គួរបញ្ជាក់ថា ការផ្គត់ផ្គង់ហ្គាសទៅកាន់អឺរ៉ុបបានរឹតបន្តឹង ហើយតម្លៃប្រេងឥន្ធនៈបានកើនឡើង ចាប់តាំងពីសង្គ្រាមលុកលុយរបស់រុស្ស៊ីមកអ៊ុយក្រែនក្នុងខែកុម្ភៈ ខណៈការដាក់ទណ្ឌកម្មជាបន្តបន្ទាប់ក៏បណ្តាលឲ្យប្រទេសនានាកំពុងព្យាយាមបំពេញស្តុករបស់ខ្លួនឡើងវិញ និងបង្កើនបណ្តាញផ្គត់ផ្គង់ផងដែរ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Daily Sabah
ចុចអាន ៖ សង្គ្រាមនៅ អ៊ុយក្រែន នឹងចប់ឆាប់ៗ បើ អង់គ្លេស គិតថា គ្មានលទ្ធភាពឈ្នះ រុស្ស៊ី
-
ព័ត៌មានជាតិ៦ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សន្តិសុខសង្គម៥ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច២ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


