ព័ត៌មានជាតិ
ដេប៉ូខ្សាច់ជាប់ផ្លូវជាតិលេខ១ ក្នុងមូលដ្ឋានខណ្ឌច្បារអំពៅ កំពុងបង្កផលប៉ះពាល់ដល់ពលរដ្ឋ
អ្នកធ្វើដំណើរឆ្លងកាត់ផ្លូវជាតិលេខ១ហួសបុរីប៉េងហួតចូលដល់សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ តែងសង្កេតឃើញដីខ្សាច់ជ្រុះពេញលើផ្លូវ និងតែងបង្កការគ្រោះថ្នាក់ដល់អ្នកបើកបរម៉ូតហើយប៉ះពាល់ដល់បរិស្ថានខ្លាំងណាស់។

យោងតាមប្រភពពត័មានពីលោក គុយ គឹមហ៊ាង ប្រធានការិយាល័យសាធារណការសាលាខណ្ឌច្បារអំពៅបានឲ្យដឹងថា ចំពោះដីខ្សាច់ដែលជ្រុះលើកំណាត់ផ្លូវជាតិលេខ១ ចាប់ពីសង្កាត់វាលស្បូវច្រើនជាងសង្កាត់ដ៏ទៃទៀតនេះដោយសារតែសង្កាត់មួយនេះមានដេប៉ូខ្សាច់នៅជាប់ផ្លូវជាតិលេខ១ ហើយអ្នកបើកបររថយន្តដឹកខ្សាច់ភាគច្រើនដឹកខ្សាច់សើមដែលងាយនឹងហូជ្រុះ។

លោក គុយ គឹមហ៊ាង បានបញ្ជាក់ថា រថយន្តដឹកខ្សាច់បង្កឲ្យជ្រុះលើផ្លូវបែបនេះភាគច្រើនដឹកពេលយប់រំលងអាធ្រាត។ហើយបើសិនជាអាជ្ញាធរមិនបានបោសសំអាតទេនោះ គឺដីខ្សាច់ច្បាស់ជាពេញលើផ្លូវជាតិតែម្តង។ ក្នុងនោះលោក គុយ គឹមហ៊ាង បានណែនាំដល់ម្ចាស់ដេប៉ូខ្សាច់សូមចូលរួមថែរក្សាបរិស្ថានផង កុំគិតតែពីប្រយោជន៍ផ្ទាល់ខ្លួនមិនគិតពីផលលំបាករួមនោះ។

ដោយឡែកលោកស្រី យន់ សុផល ចៅសង្កាត់វាលស្បូវវិញបានបង្ហោះពត័មានពីសកម្មភាពមន្ត្រីអាជ្ញាធរសង្កាត់ចុះបោសកើបដីខ្សាច់ដែលជ្រុះលើផ្លូវសឹងគ្មានថ្ងៃសំរាក៕
អត្ថបទ៖ នរា

-
ព័ត៌មានជាតិ៦ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សន្តិសុខសង្គម៥ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច២ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


