ចរាចរណ៍
ដេប៉ូខ្សាច់នៅផ្លូវជាតិលេខ៥ ក្នុងសង្កាត់ស្វាយប៉ាក កំពុងបង្កគ្រោះថ្នាក់ដល់អ្នកដំណើរ
ទីតាំងដេប៉ូខ្សាច់មួយកន្លែងនៅតាមបណ្តោយផ្លូវជាតិលេខ៥ ត្រង់ចំណុចទល់មុខ ស្ថានីយប្រេងឥន្ទនៈតេលា ក្នុងមូលដ្ឋានសង្កាត់ស្វាយប៉ាក ខណ្ឌឬស្សីកែវ កំពុងបង្កគ្រោះថ្នាក់ដល់អ្នកធ្វើដំណើរលើដងផ្លូវដោយសាររថយន្ដដឹកខ្សាច់ដែលចេញចូលទីតាំងនោះ មិនបានអនុវត្តតាមការណែនាំរបស់អាជ្ញាធរធ្វើឲ្យធ្លាក់ខ្សាច់លើដងផ្លូវបង្កគ្រោះថ្នាក់ចរាចរណ៍ជាញឹកញាប់។

អ្នកស្រី សីតា ប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋានសង្កាត់ស្វាយប៉ាក ប្រាប់អោយដឹងថា គាត់តែងឃើញអ្នកដំណើរជិះម៉ូតូឆ្លងកាត់ដួលដោយសារខ្សាច់នៅលើដងផ្លូវជាញឹកញាប់ មានខ្លះរអិលដួលរបួសដៃជើងរហូតដល់បាក់ជើងថែមទៀតផង។ អ្នកស្រីបន្តថា ភាគច្រើនពេលគាត់ជិះតាមបណ្តោយផ្លូវជាតិលេខ៥ ឆ្លងកាត់ដេប៉ូខ្សាច់នេះ គឺសឹងតែមិនមានហ៊ានជិះម៉ូតូតែម្តង។ ហើយពេលមានខ្យល់បក់ ដីខ្សាច់ទាំងនោះហ៊ុយខ្លាំង ឬមានភ្លៀងធ្លាក់យូរៗ នឹងកើតទៅទឹកដក់លើផ្លូវជាដើម។

លោក សុខា រតនា ពលរដ្ឋដែលតែងឆ្លងកាត់តំបន់នោះបានលើកឡើងថា រៀងរាល់ថ្ងៃ ពលរដ្ឋសង្កេតឃើញមានអាជ្ញាធរចុះទៅលាង និងកើបដីពេលថ្ងៃម្តង និងពេលល្ងាចម្តងដើម្បីសម្អាតកុំអោយមានដី។ លោកបានចោទសួរទៅកាន់អាជ្ញាធរដោយចម្ងល់ថា « តើអាជ្ញាធរមិនមានវិធានការចំពោះទីតាំងដេប៉ូខ្សាច់នេះទេ ឬយ៉ាងណា បានបណ្តោយអោយរថយន្តចេញចូលដឹកដី ដោយមិនមានការគ្រប់ត្រឹមត្រូវបែបនេះ? » ។

ពួកគាត់ក៏បានសំណូមពរទៅកាន់អាជ្ញាធរ សូមមានវិធានការចុះអប់រំ ឬចាត់តាមនីតិវិធីណាមួយ ដើម្បីកុំអោយដេប៉ូខ្សាច់ខាងលើនេះ បន្តធ្វើអោយខូចសោភ័ណ្ឌភាពដងផ្លូវ ឬបង្កគគ្រោះថ្នាក់ដល់ដំណើរបន្តទៀត។ បើនៅតែបណ្តោយបែបនេះទៅ យូរៗទៅ ក្រុមអ្នករកសុីបើកដេប៉ូខ្សាច់ នឹងក្លាយទៅជាទម្លាប់អាក្រក់បន្តបង្កផលប៉ះពាល់ដល់ពលរដ្ឋ។

ពាក់ព័ន្ធបញ្ហានេះ លោក ជិន ប៊ុនធឿន អភិបាលនៃគណអភិបាលខណ្ឌឬស្សីកែវ បានបញ្ជាក់ថា លោកនឹងណែនាំមន្រ្តីក្រោមឪវាទឲ្យចុះត្រួតពិនិត្យ រួមនឹងមានវិធានការចំពោះទីតាំងខាងលើនេះ៕
អត្ថបទ៖ រដ្ឋា




-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


