សន្តិសុខសង្គម
អាជ្ញាធរខណ្ឌឬស្សីកែវ ចុះពិនិត្យ និងណែនាំម្ចាស់ដេប៉ូខ្សាច់ ៥ទីតាំង ឲ្យអនុវត្តន៍វិធានការអនាម័យ បរិស្ថាន និងសណ្តាប់ធ្នាប់សាធារណៈ
កាលព្រឹកថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២៥ លោក ឌន ដាវុឌ នាយករងរដ្ឋបាលខណ្ឌឬស្សីកែវ បានដឹកនាំក្រុមការងាររដ្ឋបាលខណ្ឌចុះពិនិត្យ និងណែនាំដល់ម្ចាស់ដេប៉ូខ្សាច់ចំនួន ៥ទីតាំង ក្នុងមូលដ្ឋានសង្កាត់ស្វាយប៉ាក ដើម្បីអនុវត្តន៍វិធានការអនាម័យបរិស្ថាន និងថែរក្សាសណ្តាប់ធ្នាប់សាធារណៈ។

ការចុះត្រួតពិនិត្យដេប៉ូខ្សាច់ទាំង៥ ក្រុមការងារបានណែនាំ តម្រូវឲ្យម្ចាស់ទីតាំងត្រូវធ្វើកន្លែងលាងសម្អាតកង់រថយន្ដតាមលក្ខណ:បច្ចេកទេសឲ្យបានត្រឹមត្រូវ មុននឹងធ្វើចរាចរលើដងផ្លូវ។ ត្រូវប្រើតង់កៅស៊ូ គ្របរថយន្ដដឹកខ្សាច់ឱ្យបានជិតត្រឹមត្រូវចៀសវៀងធ្លាក់ដីខ្សាច់លើដងផ្លូវបណ្តាលខូចសោភ័ណភាព សណ្តាប់ធ្នាប់សាធារណ: និងប៉ះពាល់ដល់អ្នកធ្វើដំណើរ និងត្រូវលាងសម្អាតផ្លូវឱ្យបានស្អាតជាប្រចាំនៅទីតាំងដេប៉ូខ្សាច់រៀងៗខ្លួន។

ក្រៅពីណែនាំដល់ម្ចាស់ដេប៉ូខ្សាច់ ក្រុមការងារក៏បានដឹកនាំកម្លាំងសណ្តាប់ធ្នាប់ខណ្ឌ សង្កាត់ ធ្វើការសម្អាតអនាម័យ បរិស្ថាន តាមដងផ្លូវចាប់ពីចំណុចស្តុបគីឡូម៉ែត្រលលេខ៩ ទៅក្រោមស្ពានលីយ៉ុងផាត់ ព្រំប្រទល់ខណ្ឌព្រែកព្នៅ ដោយចូកសម្អាតកំណកដីតាមទ្រូវផ្លូវ និងសំរាមរាយប៉ាយ។
ការចុះណែនាំ និងសម្អាតបរិស្ថានតាមដងផ្លូវនេះ ក្នុងគោលបំណងដើម្បីបង្កើនការយល់ដឹងឱ្យម្ចាស់ដេប៉ូខ្សាច់ និងក្រុមហ៊ុនដឹកជញ្ជូនអំពីការថែរក្សាអនាម័យបរិស្ថាន និងសណ្តាប់ធ្នាប់សាធារណៈក្នុងមូលដ្ឋាន៕
អត្ថបទ៖ សំណាង




-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១២ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា២២ ម៉ោង agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា២១ ម៉ោង agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


