Connect with us

សុខភាព

អាហារ ​៦​ មុខ​ ជួយ​បង្កើន​ឱកាស​មាន​ផ្ទៃពោះ​ឆាប់

បានផុស

នៅ

​របៀប​រស់នៅ​របស់​ស្ត្រី​ក្នុង​សម័យ​បច្ចុប្បន្ន​ គឺ​មានហានិភ័យជាច្រើន ដែលប៉ះពាល់ដល់សុខភាពរបស់រាងកាយ ក៏ដូចជាបណ្តាលឲ្យគ្មានកូន ខណៈគូស្វាមីភរិយាជាច្រើនរៀបការជាច្រើនឆ្នាំ ហើយនៅតែគ្មានកូន។ មានកត្តាជាច្រើនដែលបណ្តាលឲ្យមានបញ្ហាទាំងនេះកើតឡើង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ដូច្នេះកម្ពុជាថ្មីសូមមកចែករំលែកអំពីអាហារដែលសមរម្យ សម្រាប់ស្ត្រីដែលចង់មានកូនបានឆាប់។ យ៉ាងហោចណាស់អាចជួយស្ត្រីជាច្រើន បង្វែរការយកចិត្តទុកដាក់របស់ពួកគេ ចំពោះការញ៉ាំអាហារដែលមានសុខភាពល្អជាងពេលណាៗទាំងអស់។

១ ត្រីសាម៉ុង

គួរ​ជ្រើសរើស​ញ៉ាំ​ត្រី​សាលម៉ុន សាច់​ក្រហម​ដែល​មាន​ស្រទាប់​ខ្លាញ់​តិច។ ព្រោះវាមាន​ផ្ទុក​អូមេហ្គា ៣ ក្នុងចំនួនដ៏ច្រើន។ អាស៊ីតខ្លាញ់អូមេហ្គា ៣ រួមចំណែក​ដល់​បទប្បញ្ញត្តិ​នៃ​អរម៉ូន​បន្តពូជ វាក៏មានកម្រិតជាតិបារត​ទាប​ជាង​ត្រី​ដទៃទៀត។

២ គ្រាប់​ល្ពៅ

សម្បូរ​ជាតិ​ដែក​មិន​ឆ្អែត ដែលនឹងប៉ះពាល់ដល់ការបញ្ចេញពងអូវុល ហើយ​វា​ក៏​ជួយ​ឲ្យ​​ពង​ធ្លាក់​មាន​កម្លាំង​ផង​ដែរ ។ វាក៏ពង្រឹងរាងកាយដើម្បីផលិតកោសិកាឈាមមួយចំនួនធំ ដើម្បី​ចិញ្ចឹម​ទារក វាក៏ជួយកាត់បន្ថយ​បញ្ហា​មានផ្ទៃពោះ​បានរហូតដល់ ៤០ភាគរយ និង​កាត់បន្ថយ​ភាព​ស្លេកស្លាំង​ផងដែរ។

៣ ប្រភេទ​ផ្សេងៗ​នៃ​ធញ្ញជាតិ

ដោយផ្តោតលើការទទួលទានអង្ករសំរូប នំប៉័ងស្រូវសាលី និង​គ្រាប់ធញ្ញជាតិទាំងមូល។ ដោយសារ​តែអាហារទាំងនេះមានកាបូអ៊ីដ្រាតស្មុគស្មាញ ដែល​រាងកាយ​ត្រូវការពេល​យូរក្នុងការស្រូបជាងកាបូអ៊ីដ្រាតសាមញ្ញដូចជាស្ករ ធ្វើឲ្យ​ក្រពះ​ឆ្អែត​បានយូរ វាក៏ជា​ប្រភព​ថាមពល​ដ៏​សំខាន់​សម្រាប់រាងកាយផងដែរ។

៤ ស្ពៃ​ខ្មៅ និង​បន្លែ​ស្លឹក​បៃតង

ដោយសារ​តែវាជាបន្លែដែលមានសារធាតុចិញ្ចឹមដូចជា ជាតិដែក អាស៊ីតហ្វូលិក និង​អាស៊ីតហ្វូលិក ដែលជាសារធាតុចិញ្ចឹមដែលជួយដល់ការវិវត្តនៃខួរក្បាល និង​សរសៃ​ប្រសាទ​របស់ទារក ក៏​ដូចជា​កាត់បន្ថយ​ហានិភ័យនៃការវិវត្តទៅជាពិការភាពចំពោះទារកផងដែរ។

៥ ប្រេង​អូលីវ

សម្បូរទៅដោយ​ខ្លាញ់​សាមញ្ញ ដែលអាចជួយ​ពន្លឿន​ការផលិតអាំងស៊ុយលីនក្នុងរាងកាយ និង​ជួយ​កាត់បន្ថយ​ការរលាក ដែលរារាំងដល់ការបញ្ចេញពងអូវុល និងការអភិវឌ្ឍគភ៌។

៦ អយស្ទ័រ

ព្រោះវាជាប្រភពនៃសារធាតុរ៉ែ និងស័ង្កសី ដែលជួយពង្រឹងអូវែរ ដើម្បី​ផលិតស៊ុតឲ្យ​កាន់​តែ​មាន​ប្រសិទ្ធភាព។ វាក៏មានកម្លាំងក្នុងការទទួលការបង្កកំណើតផងដែរ។

បន្ថែមពីលើអាហារទាំង ៦ ប្រភេទដែលដូច​ដែល​បានរៀបរាប់ខាងលើ ការទទួលទានរបបអាហារពេញលេញនៃក្រុមអាហារទាំង ៥ ហាត់ប្រាណជាប្រចាំ និងការសម្រាកឲ្យបានគ្រប់គ្រាន់ ទាំងអស់នេះក៏រួមចំណែកក្នុងការបង្កើនឱកាសនៃការមានកូនផងដែរ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖អាការមុនមករដូវ អាចច្រឡំនឹងអាការ មានផ្ទៃពោះដំបូង?

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ១ ម៉ោង មុន

ស្ទឹងសៀមរាបមិនមែនកើត​ពី​ធម្មជាតិ ឆ្លងកាត់​ការ​ជីកដោយមនុស្សជំនាន់អាណាចក្រខ្មែរ

ជីវិតកម្សាន្ដ៤ ម៉ោង មុន

ឆន ស្រីណេត ផ្តាំអ្នកវែកញែកមិនឃើញតម្លៃការខិតខំថ្នាក់ដឹកនាំថា “គួររួបរួមសាមគ្គីគ្នាទៅល្អជាង”

ព័ត៌មានជាតិ៤ ម៉ោង មុន

លោកជំទាវស្ត្រីទី១៖ជាគ្រូពេទ្យទាមទារទំនួលខុសត្រូវខ្ពស់ ប្រឈមជំងឺបាក់ទឹកចិត្តខ្លាំង ហើយបញ្ហានេះអាចធ្វើឱ្យគ្រូពេទ្យសម្លាប់ខ្លួនបាន

ព័ត៌មានជាតិ៤ ម៉ោង មុន

ច្រកព្រំដែនអានសេះ បើកដំណើរការធម្មតា អាជ្ញាធរអំពាវនាវពលរដ្ឋ កុំជឿតាមការផ្សាយរបស់សារព័ត៌មានបរទេសមួយចំនួន

ព័ត៌មានជាតិ៥ ម៉ោង មុន

លោក នេត្រ ភក្ត្រា ៖ កុមារា កុមារី ជាទំពាំងស្នងឫស្សីសម្រាប់ជាតិ និងជាអ្នកបន្តវេនដ៏មានសក្ដានុពល

សន្តិសុខសង្គម៩ ម៉ោង មុន

សមត្ថកិច្ចខណ្ឌទួលគោក ស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យ ១ នាក់ បើកទូរ៉ឺម៉កពលរដ្ឋលួចទឹកដោះគោ នៅកណ្ដាលផ្លូវ

ព័ត៌មានជាតិ២០ ម៉ោង មុន

លោក តាន់ ហ្សង់ហ្វ្រង់ស្វ័រ÷ ករណីយល់ច្រឡំគ្នារវាងសមាជិកសភាជប៉ុន ជាមួយទូតកម្ពុជា មិនអាចធ្វើឱ្យទំនាក់ទំនងកម្ពុជាជប៉ុនស្រុតចុះឡើយ

ព័ត៌មានជាតិ៤ ម៉ោង មុន

ច្រកព្រំដែនអានសេះ បើកដំណើរការធម្មតា អាជ្ញាធរអំពាវនាវពលរដ្ឋ កុំជឿតាមការផ្សាយរបស់សារព័ត៌មានបរទេសមួយចំនួន

សេចក្ដីជូនដំណឹង២៤ ម៉ោង មុន

ការបើកឱ្យទស្សនាលើកដំបូងបង្អស់នូវសាលារៀនអន្តរជាតិ អាយុកាល ៣៥០ឆ្នាំ មកពីចក្រភពអង់គ្លេស

ព័ត៌មានជាតិ៦ ម៉ោង មុន

លោកជំទាវ ពេជ ចន្ទមុន្នី៖ ពេលកូនឈឺ ម្ដាយឳពុកភ័យណាស់ ទោះពេទ្យនៅឆ្ងាយ យប់ជ្រៅប៉ុណ្ណា ក៏បញ្ជូនទៅដែរ ព្រោះជីវិតកូន ជាទ្រព្យមិនអាចកាត់ថ្លៃបានឡើយ

Sokha Hotels

ព័ត៌មានពេញនិយម