ជីវិតកម្សាន្ដ
កីឡាការនីវាយតេន្នីស Naomi Osaka មានផ្ទៃពោះកូនដំបូងហើយ!
Naomi ដែលជាអ្នកលេងកីឡាវាយតេន្នីសជនជាតិជប៉ុនដ៏ល្បីមួយរូបបានចែករំលែករូបភាពអេកូទៅលើបណ្ដាញសង្គម Twitter និង Instagram ។ ឪពុករបស់កូននៅក្នុងពោះ Naomi ត្រូវគេស្គាល់ថាជា តារារ៉េបជនជាតិអាមេរិកាំងឈ្មោះ Cordae ។

នាងសរសេរថា “ប៉ុន្មានឆ្នាំចុងក្រោយនេះគួរឲ្យចាប់អារម្មណ៍ដែរ ប៉ុន្តែខ្ញុំយល់ឃើញថាវាជាពេលវេលាដ៏លំបាកក្នុងជីវិតដែលចាត់ទុកជារឿងសប្បាយបំផុត ការផ្អាកលេងកីឡាមួយរយៈក្រោយមកនាំឱ្យខ្ញុំមានក្តីស្រឡាញ់ថ្មី និងឲ្យតម្លៃសម្រាប់ហ្គេមតេន្នីសដែលខ្ញុំចំណាយពេលសឹងតែមួយជីវិតរបស់ខ្ញុំដើម្បីលេង” ។ នាងបន្តទៀតថា “ខ្ញុំដឹងថា ខ្ញុំមានរឿងជាច្រើនត្រូវទន្ទឹងរង់ចាំនៅពេលអនាគត តែរឿងមួយដែលខ្ញុំទន្ទឹងរង់ចាំរហូតមកគឺពេលកូនរបស់ខ្ញុំមើលការប្រកួតវាយតេន្នីស ហើយប្រាប់គេថានោះម៉ាក់ខ្ញុំ” ។

ជាចុងក្រោយ Naomi បានឲ្យដឹងថា ទោះបីជានាងដកខ្លួនចេញពីកម្មវិធី Australian Open ក៏ពិតមែន ប៉ុន្តែនាងមានបំណងត្រឡប់ទៅប្រកួតវិញក្នុងឆ្នាំ ២០២៤ ម្ដងទៀត ៕
ប្រែសម្រួលដោយ ៖ វារី
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


