ព័ត៌មានជាតិ
មន្ត្រីកម្ពុជា និងថៃ រួមគ្នាពិនិត្យមើលទីតាំងសាងសង់មជ្ឈមណ្ឌលសំចតប៉ោយប៉ែត ដើម្បីសម្រួលដល់ពលករចំណាកស្រុក
លោក តូច ចាន់នី អគ្គនាយកសេវាសង្គមកិច្ច នៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទានិងមន្ត្រីអាជ្ញាធរថៃ បានសហការរួមគ្នាចុះពិនិត្យមើលទីតាំងសាងសង់ មជ្ឈមណ្ឌលសំចតប៉ោយប៉ែត ដើម្បីសម្រួលដល់ពលករចំណាកស្រុក ស្នាក់នៅប្រកបដោយផាសុខភាព និងសុវត្ថិភាពបន្ថែមទៀតពិសេសបង្កើនកិច្ចការពារទប់ស្កាត់ជំងឺកូវីដ-១៩ បំប្លែងខ្លួនថ្មីនេះតែម្ដង។

ការចុះពិនិត្យរួមគ្នារវាងកម្ពុជា-ថៃនេះ ធ្វើឡើងកាលពីរសៀលថ្ងៃទី ២០ ខែកក្កដា ឆ្នាំ ២០២២ បន្ទាប់ពីមានកិច្ចប្រជុំ ស្តីពី ការត្រួតពិនិត្យការសាងសង់ មជ្ឈមណ្ឌលសំចតប៉ោយប៉ែត និងពិនិត្យទីតាំងដឹកនាំកិច្ចប្រជុំដោយលោក តូច ចាន់នី អគ្គនាយកសេវាសង្គមកិច្ច នៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា អមដំណើរដោយលោក យូ សុភ័្រក ប្រធាននាយកដ្ឋានគាំពារជនរងគ្រោះ លោកស្រី ឈា មានិត ប្រធានមជ្ឈមណ្ឌលសំចតប៉ោយប៉ែត លោក-លោកស្រី តំណាង អាជ្ញាធរមូលដ្ឋាន និងលោកស្រី ហេង ស្រីលក្ខ័ណ អនុប្រធានមន្ទីរ ស.អ.យ តំណាងលោកប្រធានមន្ទីរ តំណាងមន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សុរិយោដី ដោយកិច្ចប្រជុំនេះបន្តជជែក និងត្រួតពិនិត្យបច្ចេកទេស រយៈពេល ៣ថ្ងៃ។

លោក តូច ចាន់នី បានថ្លែងថា ការពិនិត្យមើលទីតាំងសាងសង់ មជ្ឈមណ្ឌលសំចតប៉ោយប៉ែតនេះ គឺមានអត្ថប្រយោជន៍ដើម្បីសម្រួលដល់ពលករចំណាកស្រុក ជាពិសេសបង្កើននូវផាសុខភាព និងសុវត្ថិភាពបន្ថែមទៀត។ ម្យ៉ាងទៀតក្រុមការងារ បានចុះពិនិត្យទីតាំងសាងសង់ និងពិនិត្យកន្លែងផលប៉ះពាល់ដើម្បីសម្របសម្រួលរកដំណោះស្រាយ។ ឆ្លៀតក្នុងឱកាសនេះ លោកក៏បានចុះពិនិត្យអង្គការដៃគូ ដែលមានកិច្ចសហការជាមួយ មជ្ឈមណ្ឌល ក្នុងការផ្តល់សេវានៅក្នុងមណ្ឌល ព្រមទាំងសាកសួរសុខទុក្ខជាមួយពលករចំណាកស្រុកដោយប្រថុយប្រថាន ដែលបានបញ្ជូនមកចូលមជ្ឈមណ្ឌល៕
អត្ថបទ៖ វិមាន





-
ព័ត៌មានជាតិ៦ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សន្តិសុខសង្គម៥ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
សេដ្ឋកិច្ច២ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស


