ព័ត៌មានជាតិ
មន្ត្រីជាន់ខ្ពស់បរិស្ថានជំរុញឱ្យចូលរួមដាំដើមកោងកាងឱ្យបានច្រើនដើម្បីស្តារព្រៃកោងកាងឡើងវិញនៅតាមតំបន់ឆ្នេរសមុទ្រ
លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន បានជំរុញឱ្យប្រជាពលរដ្ឋស្រឡាញ់បរិស្ថាន និងចូលរួមដាំដើមកោងកាងឱ្យបានច្រើនដើម្បីចូករួមស្តារព្រៃកោងកាងឡើងវិញនៅតាមតំបន់ឆ្នេរសមុទ្រកម្ពុជា។
នៅក្នុងព្រឹត្តិការណ៍ វីតាល់ ដាំដើមកោងកាងទ្រង់ទ្រាយធំឆ្នាំទី៣ ចំនួន៣០០០ដើមនៅក្រុងកែប ខេត្តកែប ដើម្បីអបអរសាទរទិវាអន្តរជាតិសម្រាប់ការអភិរក្សប្រព័ន្ធអេកូឡូស៊ីព្រៃកោងកាងកាលពីថ្ងៃទី២៦ ខែកក្កដា លោករដ្ឋលេខាធិការបានលើកឡើងថាការដាំកូនកោងកាងក្នុងទិវាអន្តរជាតិសម្រាប់ការអភិរក្សប្រព័ន្ធអេកូឡូស៊ីព្រៃកោងកាង ២៦ កក្កដា មិនត្រឹមតែចូលរួមបង្កើតភាពបៃតងនៅតាមតំបន់ខេត្តមាត់សមុទ្រប៉ុន្តែបានចូលរួមបង្កើតជម្រកសម្រាប់ជីវៈចម្រុះ និងពង្រឹងប្រព័ន្ធអេកូឡូស៊ីនៅតំបន់សមុទ្រហើយនឹងផ្តល់ការលើកទឹកចិត្តដល់សាធារណៈជនឱ្យស្រឡាញ់បរិស្ថានកាន់តែខ្លាំងនិងចូលរួមការពារបរិស្ថាននិងធនធានធម្មជាតិ។

លោករដ្ឋលេខាធិការបានបញ្ជាក់ថា ដើមកោងកាង គឺជាតំបន់ទ្រនាប់រវាងដីគោក និងសមុទ្រទប់នឹងបញ្ហាធ្ងន់ធ្ងរនៃការហូរច្រោះតាមឆ្នេរសមុទ្រ និងការគំរាមកំហែងនៃការកើនឡើងនៃកម្ពស់ទឹកសមុទ្រ។ ព្រៃកោងកាងជារបៀងយុទ្ធសាស្រ្តតភ្ជាប់ប្រព័ន្ធអេកូឡូស៊ីពីតំបន់ដីគោក ឆ្នេរ និងសមុទ្រ ហើយក៏ជារនាំងប្រឆាំងនឹងគ្រោះធម្មជាតិ និងការប្រែប្រួលអាកាសធាតុមិនតែប៉ុណ្ណោះបានចូលរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ និងចូលរួមចំណែកក្នុងការកាត់បន្ថយភាពក្រីក្រ
ដោយមានតួនាទីយ៉ាងសំខាន់ជាកន្លែងរក្សាផលស្តុក ជាដែនជម្រក និងប្រភពមេពូជនៃមច្ឆធម្មជាតិដែលជាប្រភពធនធានសមុទ្រដ៏សម្បូរបែបហើយចាំបាច់យើងត្រូវការរពារ អភិរក្ស និងដាំស្តារព្រៃកោងកាងឡើងវិញ។ កោងកាងផ្តល់នូវការបន្ស៊ាំធម្មជាតិទៅនឹងផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ និងប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ និងចូលរួមចំណែកកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់។

លោកស្រី ជឹង សុគន្ធាវី អគ្គនាយិកាក្រុមហ៊ុន វ័ន ហ្វ្រេតធើនីធី (វីតាល់) បានមានប្រសាសន៍ថា វីតាល់ ដែលមានមូលនិធិ២៥៛ មានមោទនភាពដែលទទួលការបន្តគាំទ្រពីក្រសួងបរិស្ថានសម្រាប់គម្រោងដាំដើមកោងកាង ក្នុងឆ្នាំទី៣ ជាចំណែកនៃការចូលរួមការពារ និងស្តារប្រព័ន្ធអេកូឡូស៊ីដ៏សំខាន់នៃតំបន់ឆ្នេរកម្ពុជា។ លោកស្រីបានបន្តថា ប្រព័ន្ធអេកូឡូស៊ីព្រៃកោងកាងបានរងការគំរាមកំហែងដោយសារសកម្មភាពរបស់មនុស្ស ហើយបង្កការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់មនុស្សជាតិ និងជីវៈចម្រុះ។ ការការពារ និងស្ដារប្រព័ន្ធអេកូឡូស៊ីទាំងនេះឡើងវិញមានសារៈសំខាន់ណាស់ហើយយើងទាំងអស់ អាចចាប់ផ្តើមពីថ្ងៃនេះតាមរយៈសកម្មភាពនៃការដាំកោងកាងឡើងវិញចូលរួមការពារ និងផ្សព្វផ្សាយដើម្បីឱ្យអនាគតកម្ពុជាកាន់តែប្រសើរ និងជាប្រភពស្រស់ថ្លានៃធម្មជាតិ។

លោក សោម ពិសិដ្ឋ អភិបាល នៃគណៈភិបាលខេត្តកែបបានកោតសសើរនិងវាយតម្លៃខ្ពស់ចំពោះគំនិតផ្ដួចផ្ដើមរបស់វីតាល់ និងអរគុណចំពោះការជ្រើសរើសខេត្តកែប សម្រាប់អនុវត្តគម្រោងនេះ ។ ជាមួយគ្នានេះលោកអភិបាលខេត្ត ក៏បានលើកទឹកចិត្តគ្រប់មន្ទីរទាំងអស់ក៏ដូចជាសាធារណជនទូទៅក្នុងខេត្ត បន្តចូលរួមដាំកោងកាងឱ្យបានកាន់តែច្រើនថែមទៀត ដើម្បីធានាការពារគុណភាពបរិស្ថាន ឱ្យបានល្អ និងលើកកម្ពស់សោភ័ណភាពទីក្រុងបៃតង ។

លោកអភិបាលខេត្តបានបញ្ជាក់បន្ថែមថា អាជ្ញាធរខេត្តបាននិងកំពុងយកចិត្តទុកដាក់យ៉ាងខ្លាំងក្នុងកិច្ចគាំពារបរិស្ថាន
ការអភិរក្សធនធានធម្មជាតិ សំដៅទប់ស្កាត់ការប្រែប្រួលអាកាសធាតុការកើនឡើងកម្ដៅ ការរាំងស្ងួត ទឹកជំនន់ និងគ្រោះធម្មជាតិផ្សេងៗទៀតពិសេសធ្វើឱ្យការប្រើប្រាស់ធនធានធម្មជាតិបានយូរអង្វែង»។
គូរបញ្ជាក់ថា វីតាល់ បានចាប់ផ្តើមអនុវត្តគម្រោងដាំដើមកោងកាងនៅឆ្នាំ២០២០ដោយបានដាំចំនួន២,០០០ដើមរួចមកហើយនៅសហគមន៍ត្រពាំងសង្កែ និងសហគមន៍នេសាទព្រែកត្នោត ខេត្តកំពត។ ដោយសារការទឹកចិត្តដ៏មោះមុតរបស់ខ្លួនខាងផ្នែកសកម្មភាពសង្គមកាលពីឆ្នាំ២០២១ វីតាល់ ទទួលបានពានរង្វាន់មាស ផ្នែកការងារសង្គម “Global
CSR Award” ពីសិង្ហបុរី ៕
អត្ថបទ៖ សំអឿន



-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


