កីឡា
មិនធម្មតា! ក្លិបបាល់ទាត់ខេត្តបន្ទយមានជ័យ ទាក់ចិត្តកីឡាករបរទេស ៣ រូប មករួមក្រុមដោយស័្មគ្រចិត្ត
សមាជិកនៃក្របខ័ណ្ឌលីគលំដាប់ទី ២ កម្ពុជា (Cambodian League 2) ក្លិបបាល់ទាត់ខេត្តបន្ទាយមានជ័យ បានទាក់ចិត្តកីឡាករបរទេស ៣ រូបមករួមក្រុមដោយស្ម័គ្រចិត្ត ដើម្បីប្រកួតជើងទី ២ នៃលីគ។
តាមការបញ្ជាក់ដោយតំណាងក្លិប កីឡាករបរទេសទាំង ៣ រូបនោះមកពីទ្វីបផ្សេងៗគ្នានៅលើពិភពលោក ពោលគឺកីឡាករខ្សែបម្រើ Thapa Magar Saroj សញ្ជាតិនេប៉ាល់ (ទ្វីបអាស៊ី), កីឡាករខ្សែបម្រើ Valli Simone សញ្ជាតិអ៊ីតាលី (ទ្វីបអឺរ៉ុប) និងកីឡាករខ្សែប្រយុទ្ធ Joslyn Ghifem Katuala សញ្ជាតិកុងហ្គោ (ទ្វីបអាហ្វ្រិក)។ ពួកគេទាំង ៣ នាក់ សុទ្ធតែចូលរួមដោយស្ម័គ្រចិត្ត បានសេចក្ដីថា ពុំទទួលបានប្រាក់បៀវត្សខ្ពស់នោះឡើយ ដ្បិតជាទូទៅកីឡាករបរទេសដែលប្រកបអាជីពនៅកម្ពុជា តែងតែមានប្រាក់បៀវត្សច្រើន។

អ្វីដែលគួរឱ្យចាប់អារម្មណ៍នោះ កីឡាករទាំង ៣ នាក់នេះ សុទ្ធតែបានបង្ហាញខ្លួនលើកដំបូងរួចហើយផងដែរ កាលពីសប្ដាហ៍មុន ជាក់ស្ដែងកីឡាករនេប៉ាល់ Thapa Magar Saroj ក៏បានទាត់បាល់បញ្ចូលទីបាន ១ គ្រាប់ថែមទៀតផង។


ដោយឡែកនិយាយពីកីឡាករអ៊ីតាលីវិញ គេធ្លាប់លេងនៅក្លិប Olhanense, Cardiff F.C. U21 (អង់គ្លេស), Jumilla (កាលនោះជាលីគទី ៣ អេស្ប៉ាញ), Soimii Panchota (រ៉ូមានី), Samut Songkhram FC, Surin Sugar KMC (ថៃ), Squadron FC (ហុងកុង), San Marcos FC (នីការ៉ាហ្គា) និងចុងក្រោយក្លិប Regional Sports FC នៅអារ៉ាប់រួម។ កីឡាកររូបនេះមានលក្ខណៈពិសេសដោយចេះនិយាយ ៦ ភាសា រួមមាន អ៊ីតាលី, អេស្ប៉ាញ, ព័រទុយហ្គាល់, អង់គ្លេស, បារាំង និងថៃ។

ចំពោះក្លិបបាល់ទាត់ខេត្តបន្ទាយមានជ័យ បច្ចុប្បន្នកំពុងឈរនៅចំណាត់ថ្នាក់លេខ ១១ នៃតារាងចំណាត់ថ្នាក់ដែលមាន ១២ ក្រុម ក្នុងលីគលំដាប់ទី ២ កម្ពុជា បន្ទាប់ពីប្រកួត ១២ ដង ឈ្នះ ១ ស្មើ ១ និងចាញ់ ១០ មាន ៤ ពិន្ទុ លើក្រុមបាតតារាង ណិចស្តិបអេហ្វស៊ី ដែលមាន ៣ ពិន្ទុ៕
អត្ថបទ៖ មន្នីរ័ត្ន

-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
រុស្ស៊ីនឹងបញ្ជូនប្រតិភូកងការពារដែនអាកាសមកបង្កើតកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
បច្ចេកវិទ្យា២ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះទី៣ និងទី៤ អស់ឥទ្ធិពល តែកម្ពុជានៅតែមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ