KPT+
ម៉ៅ ចាន់រស្មី៖ ខ្ញុំចំណាយពេល៧ឆ្នាំ ក្នុងអាជីពអ្នកនិពន្ធដែលគ្មានអ្នកស្គាល់
កញ្ញា ម៉ៅ ចាន់រស្មី អ្នកនិពន្ធវ័យក្មេងបានលើកឡើងថា កញ្ញាបានចំណាយពេលវេលាអស់រយៈពេល៧ឆ្នាំ ក្នុងអាជីពជាអ្នកនិពន្ធអត្ថបទភាពយន្តដែលទទួលបានភាពជោគជ័យរហូតដល់ទៅ២០រឿងជាង ហើយក៏បានយកទៅចាក់នៅក្នុងរោងកុន ឬ លើកញ្ចក់ទស្សទសន៍នានា។ ប៉ុន្តែ មានមនុស្សតិចណាស់ដែលស្គា់ថា នាងជានរណា?

កញ្ញា ម៉ៅ ចាន់រស្មី ឬ ហៅថា កូនទន្សាយ បានរៀបរាប់ថា ខ្លួនបានប្រឡូកក្នុងវិស័យតែងនិពន្ធនេះតាំងពីឆ្នាំ២០១៣មកម្ល៉េះ ដោយសម្រេចបានជាង២០រឿងហើយ ប៉ុន្តែមានមនុស្សតិចតួចណាស់ដែលស្គាល់ថា នាងជានរណា។ រយៈពេល៧ឆ្នាំ យុវតី រស្មី បានចាប់អាជីពដែលគ្មានអ្នកស្គាល់។ បន្ទាប់មក ចន្លោះឆ្នាំ២០២០ កញ្ញា ម៉ៅ ចាន់រស្មី បានសម្រេចនូវស្នាដៃនិពន្ធប្រលោមលោកលើកដំបូងរបស់នាង គឺសៀវភៅរឿងកំណត់ហេតុពណ៌ស្វាយ ដែលទទួលបានសន្ទុះនៃការគាំទ្រយ៉ាងច្រើនពីសំណាក់យុវវ័យ។ នៅពីក្រោយភាពជោគជ័យនេះ កញ្ញា ម៉ៅ ចាន់រស្មី ក៏ធ្លាប់ទទួលរងការបាក់ទឹកចិត្ត និងការអាក់អន់ចិត្តដូចគ្នា ដែលគ្មាននរណាមើលឃើញនាង ប៉ុន្តែ រស្មីនៅតែបន្តដំណើររបស់ខ្លួនទៅមុខទៀត ជាមួយនឹងក្តីស្រម៉ៃរបស់ខ្លួន។

កញ្ញាបាននិយាយថា៖ “ខ្ញុំចំណាយពេល៧ឆ្នាំ ធ្វើជាអ្នកនិពន្ធដែលគ្មាននរណាស្គាល់។ ៧ឆ្នាំ មិនមែនជាពេលវេលាខ្លីទេ ខ្ញុំក៏ធ្លាប់បាក់ទឹកចិត្តដែរ ខ្ញុំក៏អន់ចិត្តដែរ ដែលគេមើលមិនឃើញខ្ញុំ ក៏ប៉ុន្តែ អរគុណព្រះដែលខ្ញុំមិនបានបោះបង់ទេ ព្រោះខ្ញុំស្គាល់ពីសក្តានុពលរបស់ខ្លួនឯង និងឥទ្ធិពលជារបស់ខ្ញុំ”។
ជាមួយគ្នានោះ រយៈពេល២ឆ្នាំចុងក្រោយបន្ទាប់ពីកញ្ញាបានចេញនូវស្នាដៃប្រលោមលោកមួយនេះមក ក៏មានការផ្ទុះចំណាប់អារម្មណ៍ និងការគាំទ្រជាច្រើនពីសំណាក់មហាជនខ្មែរ។ អ្នកនិពន្ធវ័យក្មេងរូបនេះ ក៏ត្រូវបានគេស្គាល់កាន់តែច្រើនឡើងៗតាមរយៈស្នាដៃនិពន្ធដ៏អស្ចារ្យរបស់នាងប្រកបដោយភាពច្នៃប្រឌិតមួយនេះ។

កញ្ញា ម៉ៅ ចាន់រស្មី ក៏បានលើកទឹកចិត្តដល់មហាជនទាំងឡាយឱ្យចេះមានការចែករំលែកគ្នា ផ្តល់ការលើកទឹកចិត្ត សេចក្តីស្រឡាញ់ មិនថា ក្នុងកាលៈទេសៈណាក៏ដោយ មិនចាំបាច់ទាល់តែខ្លួនមានភាពល្បីល្បាញ ឬទទួលការគាំទ្រច្រើនទើបអាចផ្តល់ការគាំទ្របានទេ។
គួររំលឹកថា កញ្ ញាម៉ៅ ចាន់រស្មី ជាកូនស្រីរបស់អ្នកនិពន្ធជើងចាស់មួយរូប គឺអ្នកស្រី ម៉ៅ សំណាង ដែលជាអ្នកនិពន្ធរឿងប្រលោមលោកដ៏ល្បីល្បាញនៅក្នុងស្រទាប់យុវវ័យកម្ពុជា៕
ដោយ៖ អុន ស្រីមាន
-
ព័ត៌មានជាតិ៦ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សន្តិសុខសង្គម៥ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច២ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


