ជីវិតកម្សាន្ដ
ពិធីករម្នាក់ រងការរិះគន់យ៉ាងចាស់ដៃទង្វើខ្វះសីលធម៌ អង្គុយគងអន្ទាក់ខ្លាពេលសម្ភាសន៍អ្នកនិពន្ធ សុខ ចាន់ផល
នៅលើបណ្តាញសង្គមហ្វេសប៊ុកមានចែកចែករំលែកយ៉ាងផុសផុលដោយបង្ហាញការហួសចិត្ត និងរិះគន់យ៉ាងខ្លាំងចំពោះទង្វើខ្វះសីលធម៌របស់ពិធីករនៅក្នុងកម្មវិធីមួយដែលបានសម្ភាសន៍ជាមួយអ្នកនិពន្ធបទ ឈាមពេជ្រ គឺលោក សុខ ចាន់ផល ដោយសារតែពិធីករក្មេងរូបនេះប្រើឥរិយាបទអង្គុយគងអន្ទាក់ខ្លាពេលកំពុងសម្ភាសន៍ជាមួយបុគ្គលមានវ័យចំណាស់ជាងខ្លួន។

តាមរយៈសកម្មភាពនៅក្នុងវីដេអូនៃកិច្ចសម្ភាសន៍នោះ គេសង្កេតឃើញថាលោក សុខ ចាន់ផល ដែលជាមនុស្សមានវ័យច្រើនជាងលោកបានប្រើសម្តីនិងឥរិយាបទសមរម្យនិយាយសុភាពរាបសារឆ្លើយតបទៅកាន់សំនួររបស់ពិធីកររូបនោះ។ ប៉ុន្តែផ្ទុយទៅវិញរឿងដែលធ្វើឲ្យមហាជន និងអ្នកគាំទ្រសម្តែងការហួសចិត្តរិះគន់ដូចបាយពុះ គឺបែរជាពិធីករម្នាក់នេះ មានចរិតគ្មានសីលធម៌មិនគោរពចាស់ទុំទៅវិញ។
ដោយសង្កេតឃើញទង្វើមិនសមរម្យដូច្នេះមានទស្សនិកជន និង អ្នកប្រើប្រាស់បណ្តាញសង្គមមួយចំនួនបាននាំគ្នាបញ្ចេញមតិរិះគន់យ៉ាងចាស់ដៃដោយមានការលើកឡើងថា «សរសើរមនុស្សចាស់អង្គុយ និងនិយាយឡើងសុភាព ឯក្មេងអង្គុយគងអន្ទាក់ខ្លាមុខចាស់ទុំ ធនធានមនុស្សត្រូវមាន ៤សំខាន់,១.ចំណេះ,២. ជំនា ញ, ៣.សុខភាព និង៤.សីលធម៌»។

ជាមួយគ្នានេះ ក៏មានការលើកឡើងទៀតថា «ថតចំហៀងទៅឃើញតែជើងពិធីករ គងអន្ទាក់ខ្លាចង់ផុតក្បាលពូហៃ,គាត់ចង់អង្គុយស្ដាយបរទេសថាអោយទាន់សម័យកាលតែភ្លេចគិតថា ខ្លួននៅប្រទេសដែលមានវប្បធម៌សីលធម៌ , បងអ្នកសម្ភាសន៍ឡូយណាស់ លើកជើងដាក់លើក្បាលហ្មងទៅបង, កិរិយាមាយាទមិនសមសោះជាពិធីករ»។

មតិមហាជននិយាយទៀតថា ចង់មើលដល់ចប់ដែរ ព្រោះបងផលជា idol ផងតែដល់ឃើញឥរិយាបថអ្នកសម្ភាសន៍ជាមួយមនុស្សដែលមានអាយុច្រើនជាងខ្លួនធ្វើបែបនេះក៏ឈប់មើលហើយចូលcmមួយរួចអូសចោល”មានចំណេះដឹងច្រើនយ៉ាងណាប្រសិនជាគ្មានសុជីវធម៌ហើយគ្មានតម្លៃអ្វីទាំងអស់”។ មើលទៅកម្មវិធីសុទ្ធតែអ្នកមានចំណេះដឹងមានគំនិតល្អៗ តែសម្រាប់សុជីវធម៌ ក្នុងការអង្គុយនិយាយជាមួយចាស់ទុំ ឬរាមច្បងដូចមិនសមសោះនិយាយឲ្យខ្លី «ដូចគេមិនដល់យើង»។

ពិធីករទៅរៀនសុជីវធម៌ឡើងវវិញ សិនទៅបង សុខ ចាន់ផល ជាអ្នកនិពន្ធល្បីមួយរូបមិនសមណាមកទទួលចូលរួមក្នុងកម្មវិធីដែលយកពិធីករ អត់សុជីវធម៌ បែបនេះទេ។ សុជីវធម៌របស់ប្អូនខ្ពស់ពេកហើយ សង្គមខ្មែរគេមិនអាចទទួលយកបានទេពេលដែលជួបនិយាយជាមួយមនុស្សចាស់យើងមិនមែនបរទេសទេ សូមស្គាល់វប្បធម៌ប្រពៃណីខ្លួនផង កុំឲ្យគេដៀលថា ជាមនុស្សគ្មានគ្រូបាអាចារ្យប្រដៅ…..៕
អត្ថបទ៖ ចាន់រ៉ា



-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


