ជីវិតកម្សាន្ដ
សល់ជីវិតពីសម័យប៉ុលពត អ្នកនិពន្ធ ងិន ម៉ានីយ៉ា រម្លឹករឿងជូរចត់ កាលពី ៤៥ ឆ្នាំមុន
បន្ទាប់រួចផុតជីវិតពីសម័យប៉ុលពត អ្នកស្រី ងិន ម៉ានីយ៉ា ដែលជាអ្នកនិពន្ធបទចម្រៀងជើងចាស់ល្បី ឈ្មោះ បានចេញមករម្លឹកនូវរឿងរ៉ាវជូរចត់របស់ខ្លួនមួយចំនួន កាលអំឡុង ៤៥ ឆ្នាំមុន ខណៈអ្នកស្រីថា កាលណោះសល់តែស្បែកដណ្ដប់ឆ្អឹងប៉ុណ្ណោះ។

ទស្សនិកជនទូទៅបានដឹងហើយថា អ្នកស្រី ងិន ម៉ានីយ៉ា គឺជាកវីជើងចាស់ដែលសាងស្នាដៃនិពន្ធបទចម្រៀងជាច្រើនសម្រាប់តារាចម្រៀងប្រុស-ស្រីល្បីៗ របស់ខ្មែរ ទទួលបានភាពល្បីល្បាញ។ ស្នាដៃចម្រៀងជាច្រើនបទរបស់អ្នកស្រី ងិន ម៉ានីយ៉ា កន្លងមកទទួលបានការគាំទ្រច្រើនពីមហាជនគ្រប់មជ្ឈដ្ឋាន។
ដោយឡែកងាកមកចាប់អារម្មណ៍រឿងរ៉ាវដ៏កម្សត់របស់អ្នកនិពន្ធ ងិន ម៉ានីយ៉ា ក្នុងពេលសម័យប៉ុលពតត្រូវបានអ្នកស្រីបង្ហើបដោយភ្ជាប់វីដេអូមួយថា «កន្លែងដែលក្មេងស្រីម្នាក់ កាលពី ៤៥ ឆ្នាំមុន សល់ជីវិតពីសម័យប៉ុលពត បានដើរលូនវាឆ្លងកាត់ម្នាក់ឯង អស់រយៈពេល ១០ ខែ ទើបឆ្លងផុត ហើយមានជីវិតរស់ឈ្មោះ ងិន ម៉ានីយ៉ា មកដល់សព្វថ្ងៃនេះ»។

អ្នកស្រី ងិន ម៉ានីយ៉ា និយាយទៀតថា «អ្នកទាំងអស់គ្នាសាកគិតមើលថា តើវេទនាយ៉ាងណា? សល់តែស្បែកដណ្ដប់ឆ្អឹងប៉ុណ្ណោះ។ ជីវិតដែលវេទនាហួសពីសេចក្ដីថ្លែង»។
អ្នកស្រីបន្ថែមថា អំឡុងពេលអ្នកស្រីឆ្លងកាត់ជីវិតជូរចត់នៅក្នុងព្រៃភ្នំមានតែការបេះស្លឹកឈើ ជីកដំឡូង ជីកទំពាំង ពេលខ្លះក៏អត់រាប់សព្វថ្ងៃ គ្រុនចាញ់ក្ដី សន្លប់ស្លាប់ហើយ ក៏រស់ហួសពីការថ្លែង។

គួរបញ្ជាក់ថា ចំពោះស្នាដៃ នៃបទចម្រៀងជាទឹកដៃនិពន្ធរបស់កវីជើងចាស់រូបនេះ ក៏ឃើញតារាចម្រៀងប្រុស-ស្រីល្បីៗ ចាស់វស្សា នៅហង្សមាស ធ្លាប់ច្រៀងដែលរួមមានដូចជាបទ «មយូរាទឹកកក» បទ«បន់ទេពច្យុតិ» បទ«១០០០ ឆ្នាំទៀត ក៏នៅចាំអូន» បទ«ទីក្រុងគ្មានមេឃ» បទ«អូ!អូ! យេ!យេ!» បទ«ពាក្យពេជ្រ» និងបទ«ស្ម័គ្រជូតទឹកភ្នែក»ជាដើម…៕
អត្ថបទ ៖ ចាន់រ៉ា

-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៥ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


