Connect with us

ព័ត៌មានជាតិ

អាជ្ញាធរខេត្តកំពង់ធំ​ចុះពិនិត្យ​ស្ថានភាពទឹកជំនន់​និងផលខូចខាត​ដំណាំកសិកម្ម

បានផុស

នៅ

លោក ងួន រតនៈ អភិបាលខេត្តកំពង់ធំ នៅថ្ងៃទី ១៩ ខែសីហានេះ បានដឹកនាំក្រុមការងារចុះពិនិត្យស្ថានភាពជាក់ស្តែង នៃទឹកជំនន់ និងផលខូចខាតនៃដំណាំកសិម្ម។

លោកបានលើកឡើងថា ថ្មីៗនេះទឹកនៅតាមដងស្ទឹងសែនគឺមានការហក់ឡើងខ្ពស់រហូតដល់មានការប្រកាសអាសន្ន ដែលបានធ្វើឲ្យប៉ះពាល់ផលដំណាំផ្សេងៗ ជាពិសេសដំណាំស្រូវ និងហេដ្ឋារចនាសម្ព័ន្ធផ្ទះសម្បែងមួយចំនួនរបស់បងប្អូនប្រជាពលរដ្ឋរស់នៅតាមដងស្ទឹងសែន និងតំបន់ទំនាប។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកអភិបាលខេត្តក៏បានផ្តាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ឱ្យប្រុងប្រយ័ត្នខ្ពស់ចំពោះការហក់ឡើងទឹកជំនន់នៅពេលនេះ ជាពិសេស ត្រូវមើលថែក្មេងៗឲ្យបានល្អ ដើម្បីចៀសផុតពីការលង់ទឹក ឆ្លងចរន្តអគ្គិសនី ក៏ដូចជាការការពារពីសត្វអសិរពិសនានាខាំឬទិច ព្រមទាំងជំរុញឲ្យអាជ្ញាធរ ក្រុង ស្រុក បន្តតាមដាននូវស្ថានភាពទឹកជំនន់បន្តទៀតដើម្បីងាយស្រួលក្នុងការត្រៀមខ្លួនចុះជួយបងប្អូនប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលា។

លោក យូ ឡា ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ធំ បញ្ជាក់បន្ថែមថា ទឹកជំនន់ស្ទឹងសែន គិតត្រឹមថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២២ នៅស្ថានីយ៍កំពង់ធំ មានការហក់ឡើងជាបន្តបន្ទាប់ឈានដល់លើសកម្រឹតប្រកាសអាសន្ន ០.០៧​ម៉ែត្រ ដែលមានកម្ពស់ទឹក ១៣.៥៧ម៉ែត្រ ធៀបទៅនឹងកម្ពស់ទឹកប្រកាសអាសន្នត្រឹមតែ១៣.៥០ម៉ែត្រ ច្រកចុះនៅថ្ងៃនេះ ០.០១ម៉ែត្រ ធៀបកាលពីម្សិលមិញ។

ការច្រកចុះមិនទាន់អាចសន្និដ្ឋានថា ស្ថានទឹកនឹងបន្តច្រកចុះទៀតនោះទេ ដោយសារក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹងចាប់ពីនេះរហូតដល់ថ្ងៃទី២៣ ខែសីហា ប្រទេសកម្ពុជា ទទួលរងសម្ពាធទាប (ITCZ) ដែលធ្វើឲ្យប្រទេសជិតខាង ដូចជាឡាវ វៀតណាម និងថៃ មានភ្លៀងភ្លាក់ច្រើន ដូច្នេះប្រទេសកម្ពុជា ក៏នឹងមានភ្លៀងធា្លក់នៅតាមតំបន់មួយចំនួន ហើយទឹកស្ទឹងសែនក៏អាចបន្តជន់ឡើងវិញ។

អ្វីដែលគួរប្រុងប្រយ័ត្ននេះ គឺប្រជាពលរដ្ឋដែលរស់នៅតាមដងស្ទឹងសែន និងអ្នកនេសាទត្រូវមានការប្រុងប្រយ័ត្នខ្ពស់ ផងដែរ៕

អត្ថបទ៖ ឈាង មករា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ជីវិតកម្សាន្ដ១ នាទីute មុន

ជួបទុក្ខផ្ទួនៗមែនពិត តួព្រះនាងត្រចៀកកាំ នៅតែរឹងមាំផ្លូវចិត្ត ប្រឹងរស់ដោះស្រាយបញ្ហាតែម្នាកឯង

ព័ត៌មានអន្ដរជាតិ៤ នាទីutes មុន

​Lavrov ទាមទារ​ឲ្យអឺរ៉ុប​រួម​ចំណែក​ទទួលខុសត្រូវ​ចំពោះសង្គ្រាម​នៅអ៊ុយក្រែន​​ ប៉ុន្តែ​បំភ្លេច​អាមេរិក​

ចរាចរណ៍៨ នាទីutes មុន

ស្លាប់មនុស្ស ០១ នាក់ លើផ្លូវ ៦០ ម៉ែត្រ ក្រោយរថយន្ត ០១ គ្រឿង បើកកៀរ រួចរត់គេចខ្លួន

សន្តិសុខសង្គម២៣ នាទីutes មុន

ក្មេងទំនើង ១ ក្រុម ព្រួតវាយអ្នកធ្វើការនៅ KTV ១ កន្លែង រងរបួស នៅខណ្ឌពោធិ៍សែនជ័យ

សេចក្ដីជូនដំណឹង២៥ នាទីutes មុន

ឯកឧត្តម ឃួ​ង ស្រេង និង​ឯកឧត្ដម ម៉ប់ សារិន គោរព​ជូនពរ សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ក្នុង​ឱកាស​ចម្រើន​ជន្មាយុ គម្រប់​ ៩១​ឆ្នាំ ឈាន​ចូល​ ៩២​ឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម