ព័ត៌មានជាតិ
អ្នកនាំពាក្យនគរបាលខេត្តកំពង់ធំ៖ គ្មានគោលការណ៍ពីថ្នាក់ដឹកនាំឲ្យចុះរឹតបន្តឹងច្បាប់ចរាចរណ៍លើផ្លូវលំនោះទេ
បន្ទាប់ពីមានមតិរិះគន់លើមន្ត្រីនគរបាលចរាចរណ៍មួយក្រុមដែលបានចុះអនុវត្តរឹតបន្ដឹងច្បាប់ចរាចរណ៍ផ្លូវគោក នៅផ្លូវលំលើបណ្ដាញសង្គមរួចមក អ្នកនាំពាក្យនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ បានចេញមកបំភ្លឺ និងបញ្ជាក់ថា គ្មានគោលការណ៍ពីថ្នាក់ដឹកនាំឱ្យចុះរឹតបន្តឹងច្បាប់ចរាចរណ៍លើផ្លូវលំ (ផ្លូវដី) នោះទេ។ ជាមួយគ្នានេះ ស្នងការនគរបាលខេត្ត ក៏បានណែនាំដល់កម្លាំងជំនាញសណ្តាប់ធ្នាប់ ចំពោះការរឹតបន្ដឹងច្បាប់ចរាចរណ៍ឱ្យអនុវត្តនៅតាមផ្លូវកៅស៊ូ និងផ្លូវជាតិតែប៉ុណ្ណោះ។

តាមការបញ្ជាក់របស់អ្នកនាំពាក្យ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៦នេះ បានឲ្យដឹងថា កម្លាំងជំនាញសណ្តាប់ធ្នាប់ស្រុកសន្ទុក ពិតជាបានដាក់គោលដៅត្រួតពិនិត្យផ្សព្វផ្សាយ អប់រំ ពិតប្រាកដមែន នៅចំណុចភូមិរាំងខាងជើង ឃុំតាំងក្រសាំង ស្រុកសន្ទុក ខេត្តកំពង់ធំ តែពុំបានផាកពិន័យដល់អ្នកបើកបរមធ្យោបាយទាំងអស់នោះទេ គ្រាន់តែបានធ្វើការអប់រំណែនាំតែប៉ុណ្ណោះ។

សូមជម្រាបថា កាលពីថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៦ មានអ្នកលេងបណ្ដាញសង្គមជាច្រើនបានបញ្ចេញមតិរិះគន់លើមន្ត្រីនគរបាលចរាចរណ៍មួយក្រុមដែលបានដាក់គោលដៅត្រួតពិនិត្យអនុវត្តច្បាប់ចរាចរណ៍នៅលើផ្លូវលំមួយនៅក្នុងស្រុកសន្ទុក ខេត្តកំពង់ធំ។

គួររម្លឹកថា កាលពីពេលថ្មីៗ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស សុខា បានប្រកាសថា ការអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ត្រូវបានដាក់ឱ្យអនុវត្តឡើងវិញ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ ក្រោយពីត្រូវបានផ្អាកសកម្មភាពមួយរយៈ។ សកម្មភាពនេះ នឹងចាប់ផ្តើមអនុវត្តតាមរយៈការផាកពិន័យក្រោយការអប់រំជាង០៧ខែកន្លងមក នៅតែពុំទាន់ទទួលបានលទ្ធផលផ្កែផ្កាវិជ្ជមាន៕


-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម២ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


