ព័ត៌មានជាតិ
ប្រធានចលនាយុវជនកម្ពុជា សាខាខេត្តតាកែវ ប្រគល់បន្ទប់សិក្សាចំនួន០២ និងសម្ភារៈសិក្សាដល់សិក្សានុសិស្ស
រសៀលថ្ងៃទី២២ ខែសីហា ឆ្នាំ២០២២នេះ លោក កែវ វ៉ាន្នី ប្រធានចលនាយុវជនកម្ពុជា ក្រុម១៥៧ សាខាខេត្តតាកែវ បានដឹកនាំក្រុមការងារយុវជន ប្រគល់បន្ទប់សិក្សាចំនួន០២ ដែលចំណាយថវិកាសាងសង់អស់សរុបចំនួន ៣២,៦៧០,០០០រៀល និងបាននាំយកសម្ភារៈសិក្សា ព្រមទាំងគ្រឿងឧបភោគបរិភោគមួយចំនួនធំប្រគល់ជូនលោក គឹម នី គ្រូពិការស្មគ្រចិត្តបង្រៀនក្មេងៗ នៅភូមិព្រៃស្បាត ឃុំត្រពាំងធំខាងជើង ស្រុកត្រាំកក់ ខេត្តតាកែវ។

លោក កែវ វ៉ាន្នី ប្រធានចលនាយុវជនកម្ពុជាក្រុម១៥៧សាខាខេត្តតាកែវ បានមានប្រសាសន៍ដោយបានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់លោក ម៉ឹង ពន្លក ប្រធានចលនាយុវជនកម្ពុជាក្រុម១៥៧ មកជម្រាបជូនលោកគ្រូ និងក្មួយៗសិស្សានុសិស្សដោយក្តីនឹករំលឹក ហើយក៏សូមសម្តែងការអបអរសាទរផង និងសរសើរទឹកចិត្តដ៏ប្រពៃផងជូនលោក គ្រូ គឹម នី ដែលជាជនពិការដែលបានលះបង់ពេលវេលានិងកម្លាំងកាយចិត្តក្នុងការបង្រៀនភាសាអង់គ្លេស កុំព្យួរទ័រ និងចំណេះដឹងទូទៅទៅដល់ក្មេងៗក្នុងភូមិដោយមិនគិតថ្លៃ ឱ្យមានចំណេះវិជ្ជាក្លាយជាទំនងស្នងឬស្សីរបស់សង្គមជាតិ នាថ្ងៃអនាគត់ ។

ក្នុងឱកាសនោះដែរ លោកប្រធានសាខាខេត្ត ក៏បានផ្តាំផ្ញើទៅដល់ក្មួយៗទាំងអស់គ្នា ត្រូវតែខិតខំប្រឹងប្រែងរៀនសូត្រឱ្យបានខ្លាំងពូកែ និងមានចំណេះដឹងពិតប្រាកដ ហើយត្រូវស្កាប់ការពន្យល់របស់លោកគ្រូអ្នកគ្រូព្រោះមានតែចំណេះដឹងនេះហើយដែលកែប្រែវាសនាក្មួយៗឱ្យក្លាយជាធនធានមនុស្សដ៏ចាំបាច់សម្រាប់សង្គមជាតិ និងគ្រួសារ ហើយអ្វីដែលសំខាន់ទៀតនោះ គឺក្មួយៗត្រូវប្រែក្លាយខ្លួនឯង ទៅជាកូនល្អ មិត្តល្អ និងសិស្សល្អ។

ជាមួយគ្នានេះដែរ លោកគ្រូ គឹម នី ដែលជាជនពិការជើងទាំងសខាង ក៏បានបង្ហាញទឹកចិត្តសប្បាយរីករាយយ៉ាងខ្លាំងដែលទទួលបាននូវបន្ទប់សិក្សាចំនួន២ខ្នងនេះ ក្រោមការជួយឧបត្ថម្ភពីលោក កែវ វ៉ាន្នី និងក្រុមការងារទាំងអស់របស់ចលនាយុវ ជនកម្ពុជាក្រុម១៥៧សាខាខេត្តតាកែវ ក៏ដូចជាសប្បុរសជនដទៃទៀត ដែលបានចូលរួមចំណែលក្នុងការកសាងបន្ទប់សិក្សា២ខ្នងនេះឡើង ព្រមទាំងបានបំពាក់នូវសម្ភារៈកង្ហារផងដែរ ដើម្បីឱ្យក្មេងៗ មានបន្ទប់សិក្សាមួយត្រឹមត្រូវ ។

សូមបញ្ជាក់ដែរថា សម្ភារៈដែលបាននាំយកមកប្រគល់ជូននាឱកាសនោះ ក្នុងសិស្ស ១៥០នាក់ ដោយម្នាក់ៗ ទទួលបានសៀវភៅ ០៣ ក្បាល, ប៊ិច ០២ដើម, ខ្មៅដៃ ០១ដើម, ប្រដាប់ចិតខ្មៅដៃ ០១, និង ថវិកា ៥០០០រៀល។ ដោយឡែកលោក គឹម នី គ្រូបង្រៀនជនពិការ ផ្ដល់ជូនថវិកាលើកទឹកចិត្ត ១,០០០,០០០រៀល, អង្ករ ១៥០គីឡូក្រាម, ត្រីខ ០៣យួរ, ទឹកសុទ្ធ ០៣កេស, ទឹកក្រូច ០៣កេស, មីម៉ាៗ ៣កេស, ទឹកត្រី ០១យួរ, ទឹកស៊ីអ៊ីវ ០១យួរ, ខ្ទឹម ០១គីឡូ, និងស្ករស ០១គីឡូ និងបានផ្ដល់ជូនគ្រូស្ម័គ្រចិត្ត ០២នាក់ ក្នុងម្នាក់ៗ ថវិកា១០០,០០០រៀល ជូនលោកមេភូមិ និងប្រជាការពារម្នាក់ៗ ៥០,០០០រៀលផងដែរ ៕
អត្ថបទ៖ វីរៈ

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៤ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា២ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
កីឡា២ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង
-
ព័ត៌មានជាតិ២ ថ្ងៃ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


