Connect with us

ព័ត៌មានជាតិ

​លោក សុខ ទូច ស្នើឱ្យពលរដ្ឋ​ជាង ៦០ នាក់​ បញ្ឈប់សកម្មភាពនេសាទខុសច្បាប់ចំរដូវបិទនេសាទ​

បានផុស

នៅ

លោក បណ្ឌិត សុខ ទូច ប្រធាន​រាជបណ្ឌិត្យសភា​កម្ពុជា បានបង្ហាញឈ្មោះ​ពលរដ្ឋនេសាទខុសច្បាប់ជាង ៦០ នាក់ និងស្នើឱ្យពលរដ្ឋទាំងនេះ បញ្ឈប់សកម្មភាពនេសាទខុសច្បាប់ ដែលជារដូវបិទនេសាទ។ ការស្នើបែបនេះ បានធ្វើឡើងបន្ទាប់ពី ក្រុមប្រជាពលរដ្ឋទាំងនេះ បានលួចរាយស្បៃមុងដូចភស្តុតាងដែលបានបញ្ជាក់។​​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅលើផេកផ្លូវការរបស់លោកបណ្ឌិត សុខ ទូច ព្រមានថា ប្រសិនបើក្នុងករណី ខាងក្រុមក្រុមស្រាវជ្រាវនៃរាជបណ្ឌិត្យសភាកម្ពុជាចុះទៅឃើញប្រព្រឹត្តជាលើកទី២ ក្រុមរាជបណ្ឌិតសភានឹងស្នើសុំដីកាចាប់បញ្ជូនខ្លួនទៅចាត់ការតាមនីតិវិធីច្បាប់។ អាស្រ័យហេតុនេះ សូមអ្នកដែលមានឈ្មោះដូចខាងក្រោម បញ្ឈប់សកម្មភាពនេះជាបន្ទាន់៖

I_ខេត្តពោធិ៍សាត់ ក្នុងស្រុកក្រគរ ឃុំកំ

ពង់លួង និងឃុំអន្សាចំបក់ មានរបាំង

សាច់អួនចំនួន ៤៧ ខ្សែ មានឈ្មោះចំនួន៣៩ នាក់។

II _ ខេត្តកំពង់ធំ ស្រុក កំពង់ស្វាយ ឃុំ

ផាត់សណ្តាយ នៅ ចំណុច ក្រឡុក

បាយក្អែក កោះដំបរ ទ្វាបឹង ណទី ០២

និងព្រែកចុងអូរ មានចំនួន ១៦ នាក់៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម