ព័ត៌មានជាតិ
រាជបណ្ឌិត្យសភាកម្ពុជា នឹងបោះពុម្ពសៀវភៅ «ប្រវត្តិសាស្ត្រខ្មែរសម័យទំនើប» ដើម្បីឱ្យកូនខ្មែរដឹងពីប្រវត្តិសាស្ត្ររបស់ខ្លួន
រាជបណ្ឌិត្យសភាកម្ពុជា នឹងបោះពុម្ពសៀវភៅ «ប្រវត្តិសាស្ត្រខ្មែរសម័យទំនើប» ដើម្បីឱ្យកូនខ្មែរដឹង និងយល់ច្បាស់ពីប្រវត្តិសាស្ត្ររបស់ខ្លួន ជៀសវាងការនិយាយតាមគ្នាដោយគ្មានឯកសារច្បាស់លាស់។ នេះបើតាមលោកបណ្ឌិត សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា។

តាមរយៈវីដេអូដែលបង្ហោះនៅលើទំព័រហ្វេសប៊ុកផ្ទាល់ខ្លួន លោកបណ្ឌិត សុខ ទូច បានឱ្យដឹងថា រាជបណ្ឌិត្យសភាកម្ពុជា នឹងបោះពុម្ពសៀវភៅ «ប្រវត្តិសាស្ត្រខ្មែរសម័យទំនើប» នៅខែតុលាខាងមុខនេះ។ សៀវភៅនេះ លើកឡើងពីសម័យអាណានិគមនិយមបារាំង រហូតដល់សម័យកម្ពុជាប្រជាធិបតេយ្យ ដែលមានកម្រាស់ ៨៥៦ទំព័រ។
ប្រធានរាជបណ្ឌិត្យសភាកម្ពុជារូបនេះ បានបញ្ជាក់ថា សៀវភៅ «ប្រវត្តិសាស្ត្រខ្មែរសម័យទំនើប» រៀបចំឡើងដើម្បីបង្ហាញថា តើបារាំងមកធ្វើអាណានិគមកម្ពុជាក្នុងទិសដៅអ្វី? បារាំងមកអាណាព្យាបាលកម្ពុជាក្នុងទិសដៅអ្វី? បារាំងមកចងមិត្តភាពដោយសារអ្វី? បើតាមលោកបណ្ឌិត សុខ ទូច ការបោះពុម្ពសៀវភៅនេះឡើង ព្រោះមិនចង់ឱ្យកូនខ្មែរមិនដឹងនូវប្រវត្តិសាស្ត្ររបស់ខ្លួន ដោយចេះតែនិយាយតគ្នា និយាយខុសគ្នា ហើយនិយាយតាមគ្នាដោយគ្មានឯកសារច្បាស់លាស់ និងមិនចង់ឱ្យប្រវត្តិសាស្ត្រច្រំដែល។

សូមបញ្ជាក់ថា សៀវភៅនេះ សម្រាប់អ្នកកក់មុនតម្លៃត្រឹមតែ ៣៦ ០០០ ៛/៩ដុល្លារ តែបើកក់ក្រោយខែតុលា តម្លៃមួយក្បាល ៦០ ០០០ ៛/១៥ដុល្លារ។ លោកអ្នកអាចធ្វើការកក់បានតាមរយៈ លេខទូរសព្ទ ០៩៧ ២៧២ ៧៨ ២៦/ ០៧១ ២២២ ២០១៤៕

-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៤ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


