Connect with us

វប្បធម៌ ជំនឿ

មហាជន មិនពេញចិត្តចំពោះការបង្កើតវីដេអូតុក្កតា​ របស់ផេកមួយដែលប្រើសម្តីជេរប្រទេចច្រើន 

បានផុស

នៅ

កាលពីប៉ុន្មានថ្ងៃកន្លងមកនេះ មានទំព័រហ្វេសបុកមួយ បានបង្ហោះវីដេអូតុក្កតាកំប្លែង ប៉ុន្តែ សម្បូរទៅដោយពាក្យអសុរោះ និងជេរប្រទេចស្ទើរតែពេញមួយវីដេអូ។ បន្ទាប់ពីឃើញបែបនេះ ក៏មានប្រជាជនខ្មែរមួយចំនួនធំបានសម្តែងនូវការមិនពេញចិត្តចំពោះវីដេអូនេះ ព្រមទាំង ធ្វើការបញ្ចេញមតិយោបល់ សំណូមពរ កុំឱ្យមានពាក្យជេរប្រទេចទាំងនេះ អាចប៉ះពាល់ដល់ក្មេងៗដែលបានមើលវីដេអូ។ 

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

គណនីយហ្វេសបុកមួយបានធ្វើការបញ្ចេញមតិក្នុងន័យសំណូមពរថា៖ “សូមទោសផងបង Admin បើអាចបងកុំប្រើពាក្យអសុរោះច្រើនពេកអី ព្រោះក្មេងមើលច្រើនណាស់ បើប៉ះពាល់ ខ្ញុំអធ្យាស្រ័យផង”។ ចំណែក គណនីយមួយទៀតបានបញ្ចេញមតិយោបល់ថា៖ “ហេតុអីអ្នក កាត់តបញ្ចូលសម្លេងនិយាយតែពាក្យអសុរោះចឹង ក្មេងៗមើលច្រើន ហើយនឹងយកគំរូតាម មិនល្អទេ សូមអធ្យាស្រ័យផង តែខ្ញុំនិយាយក្នុងនាមរិះគន់ដើម្បីស្ថាបនាទេ”។ ចំពោះ អ្នកនិយមលេងហ្វេសបុកម្នាក់ទៀត ក៏បានលើកឡើងដាច់ខាតថា គាត់មិនឱ្យកូនរបស់គាត់ មើលវីដេអូនេះឡើយ។ គាត់បានបញ្ចេញមតិថា៖ “ខ្ញុំមិនឱ្យកូនខ្ញុំមើលទេ ព្រោះអីសុទ្ធតែពាក្យអសុរោះ ក្មេងមើលគាត់មើលហើយនឹងនិយាយតាមហើយ ខ្វះអីពាក្យល្អៗ ម៉េចមិនបកប្រែទៅ”? 

ស្របជាមួយនឹងមតិរិះគន់បែបស្ថាបនាមួយចំនួនធំ ក៏មានមតិមួយចំនួនតូចបានគាំទ្រវីដេអូនេះ ព្រមទាំង ស្នើឱ្យចេញភាគថ្មីបន្ថែមទៀត ទោះមានពាក្យជេរនៅក្នុងនោះ ក៏ដោយ។ គណនីយមួយបានបញ្ចេញមតិថា៖ “ទទួលស្គាល់ថាប្រើភាសាមិនពីរោះស្តាប់ តែល្អសើច ចូលចិត្តមើល មិនដែលឃើញនរណាជេរពីរោះចឹងទេ ចេញវគ្គថ្មីមកផង”។ 

គួរបញ្ជាក់់ថា វីដេអូតុក្កតានោះ បង្ហោះត្រឹមរយៈពេល៣ថ្ងៃប៉ុណ្ណោះ ប៉ុន្តែ ទទួលបានការចូលចិត្ត រហូតដល់ ៩ម៉ឺននាក់ជាង និងមានអ្នកចូលមើលរហូតដល់ទៅជាង១លាននាក់៕ 

ដោយ៖ អុន ស្រីមាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម