វប្បធម៌ ជំនឿ
បញ្ចៀសការសម្លាប់ខ្លួន តាមគន្លងព្រះពុទ្ធសាសនា ដោយ ព្រះភិក្ខុ គូ សុភាព
សុខភាពផ្លូវចិត្ត គឺជារឿងសំខាន់ និងត្រូវការគិតគូរ ពិចារណា ថែទាំ ទន្ទឹមនឹងសុខភាពផ្លូវកាយ។ ដ្បិត សុខភាពផ្លូវចិត្ត យើងប៉ះមិនបាន មើលមិនឃើញ ស្ដាប់មិនលឺ ហើយវាអាចបញ្ជារាងកាយខ្លួនឯងឱ្យធ្វើអ្វីមួយនឹងស្មានមិនដល់ពីអ្នកជុំវិញ ពិសេសឈានដល់ការបញ្ចប់ជីវិត។
ព្រះភិក្ខុ វជិរប្បញ្ញោ គូ សុភាព បានផ្ដល់បទសម្ភាសដល់ “កម្ពុជាថ្មី” អំពីផលវិបាក និងការបញ្ចៀសដោះស្រាយបញ្ហាដោយ អត្តឃាត ឬការសម្លាប់ខ្លួន ដោយព្រះភិក្ខុ មានថេរដីកាថា ការសម្លាប់ខ្លួនមាន២ ទី១ សម្លាប់ខ្លួនដើម្បីសង្គ្រោះអ្នកដទៃ ឧទាហរណ៍ថា មានគេ ឬម្ដាយឪពុក ត្រូវការថ្លើមប្រមាត់ ហើយកូនត្រូវការជួយ ហ្នឹងបានបុណ្យ។
ព្រះភិក្ខុ វជិរប្បញ្ញោ គូ សុភាព បានបន្តសង្ឃដីកាទៀតថា៖ “ប៉ុន្តែ ទី២ ការសម្លាប់ខ្លួនដោយសារការអន់ចិត្ត តូចចិត្ត គឺបាបវិញ។ បាប មានទោសៈចិត្ត មានអន់ចិត្ត ហើយនៅពេលចិត្តមិនជ្រះថ្លាមុនពេលស្លាប់ ផ្ដល់វិបាកគឺអាចធ្លាក់នរក ធ្លាក់អបាយភូមិអ៊ីចឹងហ្នឹងណា៎ ដោយសារអារម្មណ៍មុនស្លាប់ហ្នឹងអត់ល្អ!”។
ទាក់ទងនឹងទៅការបញ្ចៀសដោះស្រាយបញ្ហាដោយការបញ្ចប់ជីវិតខ្លួនឯង ព្រះភិក្ខុ មានថេរដីកាថា យើងកុំបន្ទោសខ្លួនឯងថា ម៉េចជីវិតយើងខុសគេ ពិបាកជាងគេ ព្រោះខ្សែជីវិតមនុស្ស សម្ពាយបុណ្យផ្សេងៗគ្នា មនុស្សតែងជួបបញ្ហាផ្សេងៗគ្នា បើជួប យើងដោះស្រាយ។ រឿងក្នុងលោកគ្មានអ្វីកើតមកចៃដន្យទេ សុទ្ធតែមានហេតុ ឬដោយសារយើងបានសាងអំពើអីមក ទាល់តែយើងទទួលស្គាល់ការពិត ហើយខំដោះស្រាយ ដោះបានប៉ុនណា ទទួលប៉ុនហ្នឹង មិនអាចបង្ខំតាមចិត្តយើងចង់បានទេ។
ព្រះភិក្ខុ វជិរប្បញ្ញោ គូ សុភាព មានថេរដីកាបន្តថា៖ “ទាល់តែមានបញ្ញាគិតអ៊ីចឹង ទើបអាចទប់អារម្មណ៍ខ្លួនយើង បើមិនមានបញ្ញាទេ ចេះតែសោកសៅ ចេះតែស្ដីបន្ទោសខ្លួនឯង ថាម៉េចទៅជាពិបាកអ៊ីចឹង? ដល់យូរៗទៅ ធ្វើឱ្យខ្លួនយើងបាក់ ហើយរកផ្លូវខ្លី។ ដល់តែអ៊ីចឹងមានបានប្រយោជន៍អី? អ្នករស់ក៏សោកសៅ ស្លាប់ទៅធ្លាក់ទៅកំណើតមិនល្អ ធ្លាក់ទៅអបាយភូមិ ព្រោះចិត្តសៅហ្មង ឯបញ្ហាក៏មិនបានដោះស្រាយអ្វីបាន”។
គួរបញ្ជាក់ថា នៅក្នុងរបាយការណ៍ ទិវាបង្ការការធ្វើអត្តឃាតពិភពលោក ថ្ងៃទី ១០ កញ្ញា ឆ្នាំ២០១៩ អង្គការសុខភាពពិភពលោកបានឱ្យដឹងថា ករណីអត្តឃាតភាគច្រើន មានកើតឡើង នៅក្នុងប្រទេសក្រីក្រ និងមធ្យម តែនៅប្រទេសអ្នកមាន អត្រាអត្តឃាតមានកម្រិតខ្ពស់ខ្លាំងគេ។ នៅទ្វីបអាហ្វ្រិក អឺរ៉ុប និងអាស៊ីអាគ្នេយ៍ អត្រាអត្តឃាត មានកំរិត ១០,៥ នាក់ ក្នុងចំណោមប្រជាជន ១០ ម៉ឺននាក់ ពោលគឺខ្ពស់ជាមធ្យមភាគពិភពលោក៕
អត្ថបទ៖ ច័ន្ទ វីរៈ
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


