សន្តិសុខសង្គម
តូចចិត្តខ្លួនឯងមានជំងឺប្រចាំកាយ យកកូនកាំបិតចាក់សម្លាប់ខ្លួនក្នុងបន្ទប់
ភ្នំពេញ ៖ បុរសម្នាក់បានសម្រេចចិត្តបានធ្វើអត្តឃាតខ្លួនឯងយកកូនកាំបិតចាក់លើដងខ្លួនជាច្រើនកន្លែងបណ្ដាលឲ្យស្លាប់នៅក្នុងថ្លុកឈាម ទាំងខ្លួនអាក្រាតកាយនៅក្នុងបន្ទប់ និងដាក់គន្លឹះទ្វារ បង្អួចពីខាងក្នុងជាប់ទៀតផង។

ហេតុការណ៍នេះបង្កមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១២ ថ្ងៃត្រង់ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៤ នៅក្នុងភូមិត្រពាំងរំចេក សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

បើតាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឱ្យដឹងថា ជនរងគ្រោះឈ្មោះ គឹម ម៉ារ៉ាឌី ភេទប្រុស អាយុ៣៩ឆ្នាំ ស្នាក់នៅក្នុងបន្ទប់កើតហេតុខាងលើតែម្នាក់ឯង អត់មានប្រពន្ធកូនទេ គាត់មើលការខុសត្រូវបន្ទប់ជួល ឱ្យឪពុកម្ដាយរស់នៅឯសហរដ្ឋអាមេរិក ចំណែកបងប្អូនរស់នៅកន្លែងផ្សេងៗគ្នា នឹងទាក់ទងគ្នាតាមទូរសព្ទរាល់ថ្ងៃ។

សូមបញ្ជាក់ថា កាលពីថ្ងៃទី១៩ ខែកក្កដា ប្អូនប្រុសរបស់គាត់ម្នាក់បានទាក់ទងគាត់បានជាធម្មតា ហើយនៅថ្ងៃទី២០ ខែកក្កដា អត់បានទាក់ទងមកទេ រហូតដលថ្ងៃទី២១ ខែកក្កដា ទាក់ទងបានធម្មតា លុះដល់ថ្ងៃទី២២ ខែកក្កដា ស្រាប់តែទាក់ទង់លែងបាន ហើយប្អូនប្រុសបង្កើតបានយកលុយចំនួន ១២០ដុល្លារ ឱ្យជនរងគ្រោះ ពេលទៅដល់ឃើញទ្វារ និងបង្អួចបិទជិត ព្រមទាំងជាប់គន្លឹះពីខាងក្នុងទៀតផង ប្អូនប្រុសក៏បានស្រែកហៅ ប៉ុន្តែអត់ឭឆ្លើយ ដោយមានការងឿងឆ្ងល់ក៏បានហៅបងប្អូនមកពីកន្លែងផ្សេងៗឱ្យមកជួយមើល រួចជួលជាងកាត់គន្លឹះទ្វារចូលទៅមើលឃើញជនរងគ្រោះស្លាប់នៅក្នុងថ្លុកឈាមបាត់ទៅហើយ ដោយមានស្នាមចាក់ជាច្រើនកន្លែងពេញដងខ្លួន ទើបមានការភ្ញាក់ផ្អើលឆោឡោ។
ប្រភពដដែលបានឱ្យដឹងទៀតថា ជនរងគ្រោះមានជំងឺប្រចាំកាយរលាកស្រោមខួរ ព្រោះតែខំរៀនខ្លាំងពេក ហើយដំបូងឡើយមានស្មារតីធម្មតាៗទេ ប៉ុន្តែកាលពី៧ឆ្នាំមុនត្រូវបានចោរប្លន់យកម៉ូតូ១គ្រឿង ទើបធ្វើឱ្យគាត់ចេះតែមានការភ័យខ្លាចរហូតមក។
ក្រោយពេលនគរបាលប៉ុស្តិ៍ចោមចៅទី១ និងនគរបាលខណ្ឌពោធិ៍សែនជ័យ ដែលបានចុះទៅកាន់ទីនោះហើយរាយការណ៍ជូននគរបាលការិយាល័យបច្ចេកទេស វិទ្យាសាស្ត្រនៃស្នងការរាជធានីភ្នំពេញ ចុះធ្វើកោសល្យវិច័យ បានបញ្ជាក់ថា ជនរងគ្រោះបានធ្វើអត្តឃាតចាក់សម្លាប់ដោយខ្លួនឯងពិតប្រាកដមែន ចំណែកសពត្រូវបានប្រគល់ជូនក្រុមគ្រួសារយកទៅធើ្វបុណ្យតាមប្រពៃណី៕
អត្ថបទ ៖ ម៉េង

-
ព័ត៌មានជាតិ១ សប្តាហ៍ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ៣ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានជាតិ៧ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
សន្តិសុខសង្គម៣ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ១៣ ម៉ោង agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន


