ជីវិតកម្សាន្ដ
ជាង ១ ខែ បាត់បង់ MC ប្រុស ២ រូប ដោយធ្វើអត្តឃាតបញ្ចប់ជីវិតខ្លួនឯងគួរឲ្យសង្វេគបំផុត
ពិតជារឿងដ៏គួរឲ្យសង្វេគ និងរន្ធត់បំផុតសម្រាប់មហាជនអ្នកគាំទ្រ ព្រមទាំងអ្នកក្នុងចង្កោមសិល្បៈ ខណៈគិតមកដល់ខែកក្កដានេះ ពោលគឺមានរយៈពេលជាង ១ ខែ ប៉ុណ្ណោះ មាន MC ប្រុសវ័យក្មេងចំនួន ២ រូប បានជ្រើសរើសផ្លូវបញ្ចប់ជីវិតខ្លួនឯងដោយរូបភាពផ្សេងគ្នា។

ជាការពិតការបាត់បង់ MC (ពិធីករ) វ័យក្មេងរបស់ខ្មែរទាំង ២ រូបនេះ បានបន្សល់ទុកនូវភាពសោកសៅ និងស្តាយស្រណោះជាខ្លាំងសម្រាប់ក្រុមគ្រួសារ ក៏ដូចជាមិត្តភ័ក្ដិធ្លាប់រួមអាជីពកន្លងមក។ MC ប្រុសទាំង ២ រូប ដែលបានធ្វើអត្តឃាតបញ្ចប់ជីវិតខ្លួនឯងនោះគឺ ៖ ១.លោក ម៉ូវ សុគន្ធ ហៅ MC Mario បានសម្រេចចិត្តបញ្ចប់ជីវិតទាំងវ័យក្មេង ដោយការលោតទឹកសម្លាប់ខ្លួននៅស្ពានបាឡេ(ឫស្សីកែវ) កាលពីវេលាម៉ោង ៥ និង ០២ នាទីទៀបភ្លឺ ថ្ងៃទី ១៩ ខែមិថុនា ឆ្នាំ ២០២៤។ បន្ទាប់ ពីការលោតទឹកសម្លាប់ខ្លួន សាកសពរបស់ MC Mario ត្រូវបានក្រុមគ្រួសាររកឃើញ កាលពីព្រឹកថ្ងៃទី ២០ ខែមិថុនា។ ២.លោក ហម វាសនា ហៅ MC ចេកខ្ចី បានសម្រេចធ្វើអត្តឃាតចាក់សាំងដុតសម្លាប់ខ្លួនយ៉ាងរន្ធត់បំផុត ដែលករណីនេះកើតឡើងនៅឯស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។ នេះបើយោងតាមការបង្ហោះចែករំលែកពីសំណាក់មិត្តភ័ក្ដិ និងអ្នកដែលធ្លាប់ស្គាល់គ្នាជាមួយលោក វាសនា ហៅ MC ចេកខ្ចី កាលពីរសៀលថ្ងៃទី ២៥ ខែកក្កដា ឆ្នាំ ២០២៤។ ទោះបីជាយ៉ាងណា គេក៏នៅមិនទាន់ដឹងច្បាស់ទេថា ការធ្វើអត្តឃាតចាក់សាំងដុតសម្លាប់ខ្លួនរបស់ MC ចេកខ្ចី នេះ គឺដោយសារវិបត្តិផ្លូវចិត្តធ្ងន់ធ្ងរអ្វីឡើយ។ ប៉ុន្តែបើតាមការទម្លាយសារសំឡេងមួយបានបញ្ជាក់ថា លោកអាចមានរឿងវិបត្តិផ្លូវចិត្តពាក់ព័ន្ធបញ្ហារឿងលុយកាក់។

តាមរយៈដំណឹង នៃការស្លាប់របស់ MC ទាំង ២ នាក់ ខាងលើនេះដែរ ពិតជារឿងដ៏រន្ធត់ខ្លាំងណាស់សម្រាប់មហាជនអ្នកគាំទ្រ និងសិល្បៈរួមអាជីព ខណៈគេឃើញមានមិត្តសិល្បករមួយចំនួន បានផ្ញើសារចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំនេះជាមួយគ្រួសារអ្នកទាំង ២ ផងដែរ៕
អត្ថបទ ៖ ចាន់រ៉ា

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


