KPT+
រឿង ៤ យ៉ាង នឹងផ្លាស់ប្ដូរ អង់គ្លេស ក្រោមរជ្ជកាលរបស់ស្ដេច Charles ទី ៣
បន្ទាប់ពីម្ចាស់ក្សត្រី Elizabeth II (Elizabeth ទី២) ទ្រង់បានយាងសោយព្រះទិវង្គត កាលពីរសៀលថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២២ (ម៉ោងនៅចក្រភពអង់គ្លេស) នៅព្រះរាជដំណាក់ទីប្រថាប់ឯប្រទេសស្កុតឡែន។ ក្នុងនោះ ការឡើងសោយរាជ្យរបស់ព្រះអង្គម្ចាស់ Charles ទី៣ (Charles III) នឹងត្រូវធ្វើដូចគ្នា ហើយក៏មានការផ្លាស់ប្តូរច្រើន ពីរបៀបគ្រប់គ្រងនៅក្នុងចក្រភពអង់គ្លេសផងដែរ។

ខាងក្រោមនេះ ជារឿង ៤ យ៉ាង នឹងត្រូវផ្លាស់ប្ដូរអង់គ្លេសក្រោមរជ្ជកាលរបស់ស្ដេច Charles ទី ៣៖
១ ភ្លេងជាតិ
ចំណងជើងនៃភ្លេងជាតិនឹងត្រូវបានប្តូរពី “God Save the Queen” ទៅជា”God Save the King” ដែលកំណែបច្ចុប្បន្នមានតាំងពីសតវត្សទី ១៨មកម្ល៉េះ។ គេហទំព័ររបស់រាជវង្សអង់គ្លេសបញ្ជាក់ដូច្នេះថា ភ្លេងជាតិបានក្លាយជាការពេញនិយម បន្ទាប់ពីព្រះអង្គម្ចាស់ Charles Edward Stuart ដែលបានឡើងគ្រងរាជ្យបល្ល័ង្ករបស់អង់គ្លេស។ ខណៈទ្រង់បានយកឈ្នះស្តេច George ទី ២ ដែលធ្វើឲ្យមនុស្សច្រៀងចម្រៀងនៅឯ London Opera ដើម្បីជំរុញទឹកចិត្តស្នេហាជាតិ។
២ ក្រដាសប្រាក់ និងកាក់នឹងលេចរូបរាងថ្មី
កាក់ និងក្រដាសប្រាក់ថ្មី នឹងមានរូបព្រះកេសរបស់ព្រះមហាក្សត្រថ្មី។ វាជាទម្លាប់សម្រាប់រូបរបស់ព្រះមហាក្សត្រត្រូវបង្ហាញជារូបិយប័ណ្ណអង់គ្លេស។ កាក់ចាស់ និងក្រដាសប្រាក់ នឹងនៅតែមាននៅក្នុងប្រព័ន្ធ រហូតដល់ត្រូវបានជំនួសដោយក្រដាសប្រាក់ថ្មីតាមពេលវេលា។ ក្នុងន័យនេះ រូបបញ្ឈររបស់ព្រះមហាក្សត្រថ្មី លេចចេញជារូបិយប័ណ្ណ នឹងបែរព្រះភក្ត្រទៅម្ខាងនៃព្រះមហាក្សត្រមុនគេ នេះជាទំនៀមទម្លាប់មួយចាប់តាំងពីការស្ដាររាជាធិបតេយ្យឡើងវិញ ក្នុងឆ្នាំ ១៦៦០ បន្ទាប់ពីលោកឧត្តមសេនីយ Oliver Cromwell បានគ្រប់គ្រងប្រទេសអង់គ្លេស ជាសាធារណរដ្ឋអស់រយៈពេល ១០ ឆ្នាំ។

យ៉ាងណាមិញ ដោយសារតែព្រះសិរសារបស់ម្ចាស់ក្សត្រី Elizabeth II បែរមុខទៅខាងស្ដាំ ដូច្នេះព្រះកេសរបស់ Charles III គួរតែបែរមុខទៅខាងឆ្វេង។ ពេញមួយរជ្ជកាលរបស់ព្រះមហាក្សត្រី រូបចម្លាក់សរុបចំនួន ៥ រូបរបស់ព្រះអង្គត្រូវបានប្រើប្រាស់។ ត្រាថ្មីដែលមានរូបបញ្ឈររបស់ព្រះមហាក្សត្រថ្មី ក៏ត្រូវបានគេរំពឹងថានឹងចេញផងដែរ។
៣ ត្រារាជ
ក្នុងនោះក៏នឹងមានការផ្លាស់ប្តូរចំពោះនិមិត្តសញ្ញារបស់ម្ចាស់ក្សត្រី Elizabeth II ដែលជាអក្សរ “EIIR” នៅក្រោមមកុដរបស់ St.។ ត្រារបស់ស្តេចអង់គ្លេស លេចឡើងនៅលើវត្ថុជាច្រើន រាប់តាំងពីប្រអប់ប្រៃសណីយ៍ រហូតដល់ឯកសណ្ឋានប៉ូលិស។ ត្រា និងអាវធំរបស់ព្រះរាជា ក៏នឹងត្រូវផ្លាស់ប្ដូរទៅតាមរជ្ជកាលដូចគ្នា។
ទោះជាយ៉ាងណាក៏ដោយ ត្រាថ្មីនឹងបង្ហាញនៅលើប្រអប់ប្រៃសណីយ៍ថ្មី ដែលផលិតបន្ទាប់ពីនេះតែប៉ុណ្ណោះ ដូច្នេះត្រារបស់ព្រះមហាក្សត្រី នឹងនៅតែមាននៅលើប្រអប់ប្រៃសណីយ៍រាប់ពាន់កន្លែងទូទាំងប្រទេសអង់គ្លេស។ ដូចប្រអប់ប្រៃសណីយ៍ចាស់ ដែលមាននៅមុនរជ្ជកាលព្រះមហាក្សត្រិយានី។
៤ រុះរើក្រុមមេធាវី
ទន្ទឹមនោះដែរ មេធាវីជាន់ខ្ពស់មួយចំនួន នឹងត្រូវហៅថាជាទីប្រឹក្សារបស់ព្រះមហាក្សត្រ ជំនួសឲ្យការប្រឹក្សាពីមេធាវីមហាក្សត្រី Elizabeth II ៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ

-
ព័ត៌មានជាតិ១ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៤ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន
-
សន្តិសុខសង្គម៦ ថ្ងៃ ago
អាវុធហត្ថបង្ក្រាបរថយន្ត ១ គ្រឿង លួចដឹកទឹកដោះគោស្រស់ ២៧ កេះ នាំចូលពីថៃ