Connect with us

ព័ត៌មានអន្ដរជាតិ

មហាក្សត្រ​អង់គ្លេស​ យាងទៅ​អាមេរិក ពង្រឹង​ណាតូដែលប្រេះ​ស្រាំ​ ​និង​រួមគ្នា​គាំទ្រ​អ៊ុយ​ក្រែន​

បានផុស

នៅ

ព្រះ​មហាក្សត្រ​ Charles ទី៣ នៃ​ចក្រភពអង់គ្លេស បាន​ថ្លែង​ព្រះរាជ​​សុន្ទរក​ថា​មួយ​នៅចំពោះ​មុខសភាសហរដ្ឋអាមេរិក ដើម្បី​​សន្យា​អំពីការ​ឯកភាព​​គ្នា​​របស់​អង្គការណាតូ និង​អំពាវនាវឱ្យមាន​ការគាំទ្រដល់អ៊ុយក្រែន​ ដែលកំពុង​ប្រឹង​​ប្រែង​​​​ក្រាញននៀល​​​​ក្នុង​សង្គ្រាម​​ឈ្លានពាន​ជាបន្តបន្ទាប់​ពី​រុស្ស៊ី​ចូលដល់ឆ្នាំ​ទី​៥​។

យោង​តាម​សារព័ត៌មាន Al Jazeera ផ្សាយ​ថ្ងៃ​ទី​២៨ ខែមេសា ឆ្នាំ​២០២៦ ព្រះរាជ​សុន្ទរកថា​កាល​ពី​​ថ្ងៃអង្គារ ​ធ្វើឡើង ​អំឡុង​ពេល​ដំណើរ​ទស្សន​កិច្ច​រយៈ​ពេល ៤ថ្ងៃ ​របស់​ព្រះមហាក្សត្រ​អង់​គ្លេស ​ទៅ​កាន់​សហរដ្ឋអាមេរិក​ ខណៈសង្គ្រាមអាមេរិក-អ៊ីស្រាអែលជា​មួយអ៊ីរ៉ង់ និង​មាន​ការ​រិះ​គន់​ពី​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក ដូណាល់ ត្រាំ ចំពោះ​អង្គការណាតូ និង​ភាពតាន​តឹង​ផ្នែក​ពាណិជ្ជកម្ម​រវាង​សម្ព័ន្ធ​មិត្ត​យូរ​អង្វែង​ កំពុង​កើន​ឡើង​យ៉ាង​ខ្លាំង​។

ព្រះ​មហាក្សត្រ​ Charles ទី៣ នៃ​ចក្រភពអង់គ្លេស ។ រូបភាព៖ Reuters
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យ៉ាង​ណា ព្រះម​​ហាក្សត្រ​ Charles បាន​ជៀសវាងការលើកឡើង​ណាមួយ​ដែល​អាច​នាំ​ឲ្យ​មាន​ការ​ប៉ះទង្គិច​រវាង​ប្រទេស​ទាំង​ពីរ​​​ គឺ​សហរដ្ឋអាមេរិក​និង​ចក្រភព​អង់គ្លេស​ អំឡុងពេលថ្លែងសុន្ទរកថា​របស់ព្រះអង្គ​នៅឯសេត​វិមាន ​ជំនួសមកវិញដោយសំឡេងស្រាលៗនៅ​ក្នុង​ការបើកសុន្ទរកថានោះ​។

ព្រះអង្គ​ បាន​ថ្លែង​​ក្នុង​សេតវិមាន​​​​ថា៖ « ខ្ញុំនៅទីនេះក្នុងឱកាសដ៏​អស្ចារ្យមួយ​ក្នុង​ជីវិតរបស់​ប្រជាជាតិយើង ដើម្បីបង្ហាញពីការគោរព និងមិត្តភាព​ដ៏​ខ្ពង់ខ្ពស់បំផុត​របស់ប្រជាជនអង់គ្លេស ចំពោះប្រជាជនសហរដ្ឋអាមេរិក»​​។

ស្តេច​​ Charles មិន​បាន​ថ្លែងដោយផ្ទាល់​អំ​ពីសង្គ្រាមអាមេរិក-អ៊ីស្រាអែលជាមួយអ៊ីរ៉ង់ ឬការរិះគន់ដោយ​ឥតសំចៃ​របស់ ប្រធានាធិបតី​ ត្រាំ ចំពោះ​សម្ព័ន្ធ​មិត្ត​ណាតូ ដែល​បដិសេធ​ការ​​ចូលរួម​ និ​ងជាប់ពាក់​ព័ន្ធ​ក្នុងកិច្ចខិតខំប្រឹងប្រែង​ធ្វើ​សង្គ្រាមរបស់​ទីក្រុងវ៉ាស៊ីនតោននោះទេ។

ផ្ទុយទៅវិញ ព្រះ​អង្គ​​បាន​សរសើរ​សហរដ្ឋ​អាមេរិកចំពោះ​ការគាំទ្រ​ណាតូ និង​ការ​អំពាវនាវ​របស់សម្ព័ន្ធមិត្តឱ្យ​ចេះ​ស្រឡាញ់​គ្នា​​ ដូច​មាន​ក្នុង​សន្ធិសញ្ញា​ការពារ​ជាតិរួម​តាម​មាត្រា៥​នៃ​ធម្មនុញ្ញ​របស់​អង្គការ​ណា​តូ​ បន្ទាប់ពីការវាយប្រហារ​ភេរវកម្ម​កាល​​ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០០១​ នៅ​ទីក្រុង​ញូវយ៉ក​​។

ព្រះអង្គ​មាន​បន្ទូល​ថា៖ « យើង​បាន​ឆ្លើយ​តប​​នឹង​​ការ​អំពាវនាវ​​​រួម​​គ្នា​ ដូច​ដែល​​ប្រជាជន​របស់​យើង​​បាន​​ធ្វើ​អស់​រយៈពេល​​ជាង​មួយ​សតវត្សរ៍​មក​ហើយ ដោយ​ប្រកៀក​ស្មា​គ្នា​​ឆ្លង​កាត់​សង្គ្រាម​លោក​ទាំង​ពីរ សង្គ្រាម​ត្រជាក់ អាហ្វហ្គានីស្ថាន និង​​គ្រា​ដែល​កំណត់​សន្តិសុខ​រួម​​របស់​យើង»​។

បន្ទាប់​មក ព្រះអង្គ​បាន​​​ងាក​​ទៅ​​​ថ្លែង​ពីការ​ផ្តល់​មូលនិធិ​សម្រាប់​អ៊ុយក្រែន ​​ជា​បញ្ហា​ដែល​​មាន​ការ​ចង្អុល​​បង្ហាញ​កាន់​តែ​ខ្លាំង​ឡើងៗ ​​នៅ​ក្នុង​សភា​អាមេរិក​​គ្រប់​គ្រង​​ដោយ​គណបក្ស​សាធារណរដ្ឋ។

​ព្រះ​អង្គមាន​បន្ទូល​​បន្ថែម​ថា៖ «ថ្ងៃ​នេះ លោក​ប្រធាន​​សភា បង្ហាញ​ការ​តាំង​ចិត្ត​ដ៏​រឹង​មាំ​ដូច​គ្នា​​គឺ​តម្រូវ​ការចាំបាច់​​សម្រាប់​ការ​ការពារ​អ៊ុយក្រែន និង​​ប្រជា​ជន​ដ៏​ក្លាហាន​​បំផុតរបស់​ទី​ក្រុង​កៀវ​»៕

ប្រែសម្រួល៖ ណឺ មិនា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម