ជីវិតកម្សាន្ដ
ហង្ស ម៉ានីតា កំពុងអង្រួនបេះដូងអ្នកគាំទ្រ នៅហ្វីលីពីនអំឡុងពេលហ្វឹកហាត់
ហង្ស ម៉ានីតា បាននិងកំពុងធ្វើការហ្វឹកហាត់សមត្ថភាពបន្ថែម នៅប្រទេសហ្វីលីពីន ដើម្បីត្រៀមខ្លួនក្នុងការប្រកួត Miss Universe ក្នុងពេលឆាប់ៗខាងមុខនេះ ប៉ុន្តែអ្វីដែលគួរឲ្យចាប់អារម្មណ៍នោះគឺ កញ្ញាកំពុងតែអង្រួនចិត្តអ្នកគាំទ្រនៅហ្វីលីពីនយ៉ាងច្រើនគួរឲ្យកត់សម្គាល់។

ក្រោយពីក្លាយជាម្ចាស់ជយលាភីមកុដ Miss Universe Cambodia 2022 កញ្ញា ហង្ស ម៉ានីតា បានចូលរួមធ្វើសកម្មភាពសប្បុរសធម៌ មនុស្សធម៌ កុមារកំព្រា និងការងារសង្គមជាច្រើន ហើយក្រៅពីនោះ កញ្ញាក៏បានពង្រឹកសមត្ថភាពបន្ថែម ដើម្បីត្រៀមខ្លួនចេញទៅប្រកួតនៅ Miss Universe 2023 ក្នុងពេលខាងមុខ។


កាលពីយប់ថ្ងៃទី ៦ ខែកញ្ញា ឆ្នាំ ២០២២ កញ្ញា ហង្ស ម៉ានីតា បានធ្វើដំណើរទៅកាន់ប្រទេសហ្វីលីពីន ទទួលការហ្វឹកហាត់ ដើរ ផាត់មុខ រៀបចំខ្លួន និងការឆ្លើយសំណួរផ្សេងៗ ដើម្បីត្រៀមខ្លួនរួចជាស្រេចក្នុងការប្រកួត Miss Universe 2023 លើកទី ៧១ ដែលមានបេក្ខភាពមកពីបណ្ដាប្រទេសជាច្រើនចូលរួម។ លើសពីនេះ គេសង្កេតឃើញថា ម៉ានីតា ត្រូវបានទទួលយ៉ាងកក់ក្ដៅពីសំណាក់ប្រជាជនហ្វីលីពីន ព្រមទាំងផ្ដល់ការគាំទ្រយ៉ាងពេញទំហឹង ជាពិសេសនោះពួកគេក៏បានលើកសរសើរពីសម្រស់ស្រស់ស្អាតរបស់ ម៉ានីតា ទៅដូចនឹងម្ចាស់មកុដ Miss World 2013 នាង Megan Young ផងដែរ។


ទន្ទឹមនឹងនោះ ប្រជាជនហ្វីលីពីន ជាច្រើនបានកោតសរសើរ Miss Universe Cambodia រូបនេះ ពីការប្រើប្រាស់ភាសាអង់គ្លេសបានយ៉ាងល្អ ដោយគ្មានទាក់សូម្បីតែមួយម៉ាត់ និងព្រមទាំងរួសរាយរាក់ទាក់ បូករួមជាមួយស្នាមញញឹមថែមទៀតផង។ ម៉ានីតា ក៏ត្រូវបានអញ្ជើញជាភ្ញៀវកិត្តិយសក្នុងកម្មវិធី Sashing Ceremony Mister International Philippines 2022 កាលពីល្ងាចថ្ងៃទី ៨ ខែកញ្ញា ឆ្នាំ ២០២២។


គួររំលឹកថា កាលពីយប់ថ្ងៃទី ១៥ ខែមិថុនា ឆ្នាំ ២០២២ កញ្ញា ហង្ស ម៉ានីតា កូនកាត់ខ្មែរបារាំង បានក្លាយជាម្ចាស់មកុដ Miss Universe Cambodia 2022 ហើយលំដាប់រងទី ១ កញ្ញា ហេង សុទនិស្ស័យ, លំដាប់រងទី ២ កញ្ញា ហេង ប៉ូនីកា, លំដាប់រងទី ៣ កញ្ញា រតនៈ សុខាវត្តី និងលំដាប់រងទី ៤ បានទៅលើ កញ្ញា ហ៊ុន ហ្គិចឡាង៕

អត្ថបទ៖ ផានិត
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


