ព័ត៌មានអន្ដរជាតិ
ពូទីន ប្រកាសកែនទ័ព នៅក្នុងប្រទេស រុស្ស៊ី (មានវីដេអូ)
ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន នៅថ្ងៃពុធទី២១ខែកញ្ញានេះ បានប្រកាសអំពីការកែនទ័ពមួយផ្នែកនៅក្នុងប្រទេសរុស្ស៊ី ខណៈសង្រ្គាមនៅអ៊ុយក្រែន ឈានជិតដល់ខែទី៧។

សុន្ទរកថារបស់លោក ពូទីន ទៅកាន់ជនរួមជាតិ បានកើតឡើងមួយថ្ងៃ បន្ទាប់ពីតំបន់គ្រប់គ្រងដោយរុស្ស៊ីនៅភាគខាងកើត និងភាគខាងត្បូងប្រទេសអ៊ុយក្រែន បានប្រកាសផែនការរៀបចំការបោះឆ្នោតដើម្បីក្លាយជាផ្នែកនៃប្រទេសរុស្ស៊ី។
កិច្ចខិតខំប្រឹងប្រែងដែលគាំទ្រដោយវិមានក្រឹមឡាំង ដើម្បីលេបយកតំបន់ចំនួន៤ អាចកំណត់ជាដំណាក់កាលកាន់តែសំខាន់សម្រាប់ទីក្រុងមូស្គូក្នុងសង្រ្គាម បន្ទាប់ពីអ៊ុយក្រែនទទួលជោគជ័យនៅលើសមរភូមិ។

ការបោះឆ្នោតប្រជាមតិ នឹងចាប់ផ្តើមនៅថ្ងៃសុក្រក្នុងតំបន់ Luhansk, Kherson និងផ្នែកមួយដែលគ្រប់គ្រងដោយរុស្ស៊ីគឺ Zaporizhzhia និង Donetsk៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ AP
ចុចអាន៖ លោក ពូទីន បង្ហាញ ពី កង្វល់ របស់ ចិន ចំពោះវិបត្តិ អ៊ុយក្រែន
-
ព័ត៌មានជាតិ៦ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
កីឡា១៣ ម៉ោង agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៦ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
សេដ្ឋកិច្ច២ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


