ជីវិតកម្សាន្ដ
នី រតនា សម្រេចបំណងធំនៅទឹកដីស្រុកកំណើតក្នុងរដូវភ្ជុំបិណ្ឌ
លោក នី រតនា ដែលជាតារាចម្រៀងវ័យក្មេងមានដើមកំណើតមកពីទឹកដីនៃខេត្តកំពង់ធំ បានបង្ហាញអារម្មណ៍រំភើបនិងសប្បាយរីករាយខ្លាំងបន្ទាប់ពីលោកព្រមទាំងក្រុមគ្រួសារបានសម្រេចបំណងធំរបស់ខ្លួននារដូវភ្ជុំបិណ្ឌឆ្នាំនេះ។

សម្រាប់បំណងធំដែលតារាចម្រៀងលោក នី រតនា បានសម្រេចនាពេលនេះ គឺការធ្វើបុណ្យចែកទានដល់បងប្អូនប្រជាពលរដ្ឋដែលរស់នៅឯស្រុកកំណើតរបស់ខ្លួន។ លោក នី រតនា បានបញ្ជាក់ថា បំណងនេះលោកធ្លាប់សន្យាខ្លួនឯងថាពេលរកស៊ីបានធូធារពេលណាលោកនឹងធ្វើបុណ្យចែកទានដល់អ្នកស្រុកដែលជួបការខ្វះខាត និងចាស់ៗជាដើម។

បង្ហោះភ្ជាប់រូបភាពជាច្រើនសន្លឹកនៅលើទំព័រហ្វេសប៊ុករបស់ខ្លួនលោក នី រតនា បានរៀបរាប់ខ្លឹមសារដូច្នេះថា «បំណងប្រាថ្នាថាបើបានធូរធារពេលណា ជួយដល់អ្នកស្រុករបស់ខ្ញុំ។ ឆ្នាំនេះធ្វើបានសម្រេចហើយ! ថ្ងៃ២០-០៩-២០២២ បានទាំងកាន់វេនបិណ្ឌនៅវត្តបន្ទាយស្ទោង បានទាំងចែកទានដល់ទុរគតជន៥០គ្រួសារ។ ទឹកចិត្តបន្តិចបន្តួចនេះសង្ឃឹមថាអាចសម្រាលបន្ទុករបស់ពួកគាត់បានខ្លះ។ សូមជូនបុណ្យកុសលដល់បងប្អូនទាំងអស់គ្នាស្មើៗគ្នាផង»។

តាមរយ:សកម្មភាពសប្បុរសធម៌នារដូវបុណ្យភ្ជុំបិ ណ្ឌនេះតារាចម្រៀងលោក នី រតនាកាន់តែបង្ហាញឲ្យមហាជននាំគ្នាទ្រនិងសរសើរចំពោះសកម្មភាពរបស់លោកព្រមទាំងភរិយា។ជាការពិតតារាចម្រៀ ង នី រតនា គេកត់សម្គាល់ឃើញថាក្នុងឱកាសបុ ណ្យភ្ជុំបិណ្ឌឆ្នាំនេះលោកនិងភរិយាព្រមទាំងកូន ស្រីបណ្តូលចិត្តតែងបង្ហាញពីសកម្មភាពធ្វើបុណ្យនៅតាមទីវត្តអារាមមួយចំនួនជួបជុំក្រុមគ្រួសារដោ យចិត្តជ្រះថ្លាផងដែរ៕
អត្ថបទ៖ ចាន់រ៉ា


-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា
-
ចរាចរណ៍៤ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល
-
សន្តិសុខសង្គម៥ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង ago
Breaking News! ផ្ទុះការបាញ់គ្នាដ៏រន្ធត់ នៅក្បែរផ្សារខេត្ត Samut Prakan ប្រទេសថៃ