ជីវិតកម្សាន្ដ
Jennie សមាជិកក្រុម BLACKPINK ស្រក់ទឹកភ្នែកក្នុងកម្មវិធី Fan Signing
ក្រុមចម្រៀងនារី BLACKPINK បានរៀបចំព្រឹត្តិការណ៍ Fan Signing ដើម្បីផ្សព្វផ្សាយអាល់ប៊ុមពេញ ‘BORN PINK’ ប៉ុន្តែនៅក្នុងកម្មវិធីដ៏សប្បាយរីករាយនោះ បែរជា Jennie ត្រូវបានគេប្រទះឃើញស្រក់ទឹកភ្នែកទៅវិញ ពេលកំពុងនិយាយជាមួយអ្នកគាំទ្រ។

បន្ទាប់ពីកម្មវិធី Fansign បានបញ្ចប់ មានអ្នកគាំទ្រម្នាក់បានបង្ហោះវីដេអូ JENNIE យំអមជាមួយនឹងចំណងជើងថា ‘ថ្ងៃនេះ Jennie ស្ទើរតែស្រក់ទឹកភ្នែក អំឡុងពេលព្រឹត្តិការណ៍ចុះហត្ថលេខាឲ្យអ្នកគាំទ្រ’ ដោយធ្វើឲ្យផ្ទុះការចាប់អារម្មណ៍យ៉ាងខ្លាំង។
ភ្លាមៗនោះអ្នកគាំទ្របានសរសេរចែករំលែកអំពីរឿងរ៉ាវនៅខាងក្រោមវីដេអូនោះថា “ខ្ញុំបានប្រាប់ Jennie ថា ទោះនាងធ្វើអ្វីក៏ដោយ ពួកយើងនៅក្បែរ និងលើកទឹកចិត្តនាងជានិច្ច ហើយនាងគួរតែសម្លឹងមើលឆ្ពោះទៅមុខ និងធ្វើអ្វីជាខ្លួនឯង” ។

ជាមួយគ្នានេះដែរ ក្រោយការមានបង្ហោះវីដេអូនេះនៅអ៊ីនធឺណិត Jennie ក៏បានបង្ហោះនៅលើបណ្តាញសង្គមដើម្បីថ្លែងអំណរគុណដល់អ្នកគាំទ្រដែលបានចូលរួមកម្មវិធីនោះផងដែរ ដោយសរសេរថា “ខ្ញុំពិតជារីករាយណាស់ដែលបានជួបអ្នកគាំទ្រថ្ងៃនេះ ។ ខ្ញុំនឹងប្រមូលកម្លាំង និងប្រឹងប្រែងបន្ថែមទៀតដើម្បីអ្នកគាំទ្រនាពេលអនាគត” ៕
ប្រែសម្រួល ៖ នាងតូច
ចុចអាន៖ធ្លាយឃ្លិប Jennie ឱបក V និងរាំសប្បាយ ក្នុងកម្មពិធីសម្ពោធអាល់ប៊ុម “Born Pink”
-
ព័ត៌មានជាតិ៦ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សន្តិសុខសង្គម៥ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច២ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


