ជីវិតកម្សាន្ដ
តារាសម្តែងកូរ៉េ Ahn Sung-ki ទទួលមរណភាពក្នុងអាយុ ៧៤ឆ្នាំ
តារាសម្តែងជើងចាស់ Ahn Sung Ki ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ កាលពីថ្ងៃទី ៣០ ខែធ្នូ បន្ទាប់ពីថប់ដង្ហើមពេលកំពុងញ៉ាំអាហារ។ តួប្រុសក្នុងរឿង «The Great Battle of Hansan» បានទទួលការព្យាបាលយ៉ាងយកចិត្តទុកដាក់ ប៉ុន្តែជាអកុសលបែរជាទទួលដំណឹងទទួលមរណភាព ក្នុងអាយុ ៧៤ ឆ្នាំ។

យោងតាម Naver ក្រុមហ៊ុនគ្រប់គ្រងរបស់គាត់គឺ Artist Company បានប្រកាសថា «តារាសម្តែងដ៏ល្បីល្បាញ Ahn Sung Ki បានទទួលមរណភាពនៅម៉ោង ៩ ព្រឹក ថ្ងៃទី ៥ ខែមករា។ នៅរសៀលថ្ងៃទី ៣០ ខែធ្នូ ឆ្នាំ ២០២៥ តារាដែលបានទទួលមរណភាពរូបនេះបានថប់ដង្ហើមពេលកំពុងញ៉ាំអាហារ ដែលនាំឱ្យមានជំងឺដាច់សរសៃឈាមខួរក្បាល និងត្រូវការសម្រាកព្យាបាលនៅមន្ទីរពេទ្យជាបន្ទាន់។ បន្ទាប់មកគាត់ត្រូវបានបញ្ជូនទៅអង្គភាពថែទាំដែលពឹងផ្អែកខ្លាំង ប៉ុន្តែមិនបានរស់រានមានជីវិតទេ»។
ពិធីបុណ្យសពរបស់ Ahn Sung Ki នឹងត្រូវធ្វើឡើងនៅថ្ងៃទី ៩ ខែមករា យោងតាមពិធីបុណ្យសពភាពយន្ត ដែលរៀបចំដោយមូលនិធិវប្បធម៌ និងសិល្បៈ Shin Young Kyun និងសមាគមតារាសម្តែងភាពយន្តកូរ៉េ។ តារាសម្តែងកូរ៉េលំដាប់ខ្ពស់ដូចជា Lee Jung Jae និង Jung Woo Sung នឹងកាន់មឈូស ដោយបង្ហាញពីការគោរពរបស់ពួកគេចំពោះឥស្សរជនជាន់ខ្ពស់ដែលមានឥទ្ធិពលនៅក្នុងឧស្សាហកម្ម។ ពិធីបុណ្យសពនឹងត្រូវធ្វើឡើងនៅក្នុងបន្ទប់លេខ ៣១ នៃផ្ទះបុណ្យសពមន្ទីរពេទ្យ St. Mary’s (សេអ៊ូល ប្រទេសកូរ៉េខាងត្បូង)។ ពិធីបុណ្យសពនឹងប្រព្រឹត្តទៅនៅម៉ោង ៦ ល្ងាច ថ្ងៃទី ៩ ខែមករា។ លោក Ahn Sung Ki នឹងត្រូវបញ្ចុះនៅទីបញ្ចុះសព Byeol Geurida ក្នុងស្រុក Yangpyeong។
ក្នុងឆ្នាំ ២០១៩ តារាប្រុសតំណាងជាតិរូបនេះត្រូវគេធ្វើរោគវិនិច្ឆ័យថា មានជំងឺមហារីកឈាម។ លោកប្រកាសពីការជាសះស្បើយបន្ទាប់ពីការព្យាបាលអស់រយៈពេលមួយឆ្នាំ។ ទោះជាយ៉ាងណាក៏ដោយ បន្ទាប់ពីរយៈពេលនៃការតាមដាន ជំងឺនេះបានកើតឡើងម្តងទៀត ហើយតួប្រុសបានទទួលការព្យាបាលជំងឺមហារីករហូតមកដល់ពេលថ្មីៗនេះ។
លោក Ahn Sung Ki កើតនៅឆ្នាំ ១៩៥២ ត្រូវបានគេស្គាល់ថាជា «តារាសម្តែងជាតិ» ហើយតែងតែត្រូវគេកោតសរសើរ និងគោរពយ៉ាងខ្លាំងនៅក្នុងឧស្សាហកម្មកម្សាន្តកូរ៉េ។ ពេញមួយអាជីព ៦០ ឆ្នាំរបស់លោក តារាសម្តែងរូបនេះបានចូលរួមក្នុងស្នាដៃផ្សេងៗគ្នាជាង ១៤០ ដោយឈ្នះពានរង្វាន់តារាសម្តែងឆ្នើមជាច្រើនដូចជាពានរង្វាន់ភាពយន្ត Blue Dragon ក្នុងឆ្នាំ ២០០៦ និងពានរង្វាន់ភាពយន្ត Daejong ក្នុងឆ្នាំ ២០០៧។
ចំពោះការរួមចំណែករបស់លោកចំពោះភាពយន្តកូរ៉េ លោក Ahn Sung Ki ត្រូវបានផ្តល់កិត្តិយសជាមួយនឹងមេដាយវប្បធម៌ Bog-wan នៅថ្ងៃវប្បធម៌ក្នុងឆ្នាំ ២០០៥។ លោកក៏បានបម្រើការជាប្រធានសមាគមតារាសម្តែងកូរ៉េពីឆ្នាំ ២០០៦ ដល់ឆ្នាំ ២០០៨៕
អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអានខាងក្រោមនេះ៖
តួសម្ដែងក្បាច់គុនរឿង «Kung Fu Hustle» ទទួលមរណភាព ក្នុងអាយុ៦៩ឆ្នាំ
-
កីឡា១ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៧ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
សេដ្ឋកិច្ច១ សប្តាហ៍ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិស្ទុះងើបឡើងវិញ ក្រោយអាមេរិកបើកការវាយប្រហារថ្មីប្រឆាំងអ៊ីរ៉ង់


