ជីវិតកម្សាន្ដ
ធ្លាយឃ្លិប Jennie ឱបក V និងរាំសប្បាយ ក្នុងកម្មពិធីសម្ពោធអាល់ប៊ុម “Born Pink”
កាលពេលថ្មីនេះ Jennie និង V ក្រុម BTS បានបែកធ្លាយវីដេអូឃ្លិបនៅក្នុងកម្មពិធីជប់លៀងដើម្បីអបអរសាទរ អាល់ប៊ុម Born Pink សមាជិកក្រុម BlackPink ។

យោងតាមរបាយការណ៍បានបញ្ជាក់ថា នៅក្នុងឃ្លីបមួយដែលលេចធ្លាយនៅក្នុងកម្មវិធីជប់លៀងដំបូងរបស់អាល់ប៊ុម Born Pink ដែលប្រារព្ធឡើងនៅតំបន់ Seongsu ក្នុងទីក្រុងសេអ៊ូល ដោយមានការចូលរួមពីតារាចម្រៀង តារាសម្ដែង និងសិល្បករជាច្រើន។


យ៉ាងណាមិញ ក្នុងកម្មវិធីនេះត្រូវបានគេដឹងថាមានសន្តិសុខតឹងតែងខ្លាំង ខណៈគេឃើញ Jennie កំពុងតែឱបកបុរសម្នាក់ដែលអះអាងថាជា V ហើយខាងបុរសក៏ឱបចង្កេះស្ត្រីឈររាំយ៉ាងសប្បាយដូចគ្នា។
បើទោះជាមានវីដេអូឃ្លីបចេញមកក៏ដោយ ក៏អ្នកគាំទ្រក្រុមទាំងពីរមិនថា ARMY ឬ BLINK នៅតែមិនជឿ ហើយនឹងទទួលយកពាក្យចចាមអារ៉ាម ឬរូបភាពដែលបែកធ្លាយថាជាការពិត លុះត្រាតែផលិតកម្មរបស់ពួកគេបញ្ជាក់ព័ត៌មាននេះ។



គួររំលឹកដែរថា Jennie និង V ធ្លាប់លេចធ្លាយរូបថតរវាងគ្នានៅប្រទេសក្រៅ និងត្រូវបានគេរាយការណ៍ថា កំពុងមានទំនាក់ទំនងស្នេហា។ ទោះបីជាមនុស្សជាច្រើនប្រកែកថា វាគ្រាន់តែជាការថតរូបប៉ុណ្ណោះ។ ប៉ុន្តែនៅតែត្រូវបានចេញផ្សាយជាបន្តបន្ទាប់៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖“Big Mouth” ក្លាយជាភាពយន្តកូរ៉េ ជាប់ចំណាត់ថ្នាក់ខ្ពស់បំផុតមិនធ្លាប់មាន
ចុចអាន៖BLACKPINK នឹងឡើងសម្ដែងបទថ្មីទើបចេញក្នុងកម្មវិធីទូរទស្សន៍ដ៏ល្បីល្បាញរបស់ អាមេរិក
-
ព័ត៌មានជាតិ៤ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
ព័ត៌មានជាតិ៤ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម៣ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស


