Connect with us

ជីវិតកម្សាន្ដ

អតីតបវរកញ្ញាកូរ៉េ Honey Lee និងស្វាមី ពេលនេះកំពុងរងការស៊ើបអង្កេតពីប៉ូលិស

បានផុស

នៅ

យោងតាមសារព័ត៌មាន Chosun Ilbo នៅថ្ងៃទី ២៤ ខែធ្នូ ស្ថានីយ៍ប៉ូលិស Gangnam ក្នុងទីក្រុងសេអ៊ូល នៃប្រទេសកូរ៉េខាងត្បូង បានបញ្ជូនសំណុំរឿងរបស់អតីតបវរកញ្ញា Honey Lee និងស្វាមី Jang Mossi ព្រមទាំងក្រុមហ៊ុនរបស់ពួកគេគឺ Hope Project ទៅកាន់ការិយាល័យព្រះរាជអាជ្ញាស្រុកកណ្តាលទីក្រុងសេអ៊ូល។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

Honey Lee និងស្វាមី ត្រូវបានចោទប្រកាន់ដោយគ្មានការឃុំខ្លួនពីបទរំលោភលើច្បាប់អភិវឌ្ឍន៍ឧស្សាហកម្មសិល្បៈ និងវប្បធម៌។ ការចោទប្រកាន់នេះអះអាងថា ក្រុមហ៊ុនរបស់គូស្វាមីភរិយា គឺ Hope Project បានដំណើរការរយៈពេលយូរដោយមិនបានចុះបញ្ជីសេវាកម្មផែនការសិល្បៈ និងវប្បធម៌របស់ខ្លួនជាមួយក្រសួងវប្បធម៌ កីឡា និងទេសចរណ៍។

យោងតាមច្បាប់អភិវឌ្ឍន៍ឧស្សាហកម្មសិល្បៈ និងវប្បធម៌ អង្គការដែលផ្តល់សេវាកម្មសិល្បៈ និងវប្បធម៌ត្រូវតែចុះបញ្ជីជាមួយក្រសួងវប្បធម៌ កីឡា និងទេសចរណ៍តាមរយៈអាជ្ញាធររដ្ឋបាលមានសមត្ថកិច្ចនៅទីតាំងអាជីវកម្មរបស់ពួកគេ។

អង្គការ និងបុគ្គលដែលរំលោភលើបទប្បញ្ញត្តិនេះអាចប្រឈមមុខនឹងការជាប់ពន្ធនាគាររហូតដល់ពីរឆ្នាំ ឬពិន័យជាប្រាក់រហូតដល់ ២០ លានវ៉ុន។

គម្រោង Hope ត្រូវបានបង្កើតឡើងដោយ Honey Lee នៅថ្ងៃទី ៥ ខែតុលា ឆ្នាំ ២០១៥។ Honey Lee បានបម្រើការជានាយកប្រតិបត្តិ និងជានាយកផ្ទៃក្នុងរបស់ក្រុមហ៊ុនរហូតដល់ខែមករា ឆ្នាំ ២០២៣។ បន្ទាប់ពីនោះ ស្វាមីបានឡើងកាន់តំណែងជានាយកប្រតិបត្តិ ហើយ Honey Lee ជានាយកផ្ទៃក្នុងវិញ។

ពីមុន អ្នកតំណាងម្នាក់មកពីគម្រោង Hope បានឆ្លើយតបទៅនឹងហេតុការណ៍នេះថា «យើងមិនបានដឹងច្បាស់អំពីបទប្បញ្ញត្តិចុះបញ្ជីជាកាតព្វកិច្ចនេះទេ។ ភ្លាមៗបន្ទាប់ពីរកឃើញការរំលោភបំពាន ក្រុមហ៊ុនបានពិគ្រោះជាមួយអ្នកជំនាញ និងមេធាវី ហើយកំពុងបំពេញនីតិវិធីក្នុងរយៈពេលកំណត់»។

ដោយឡែក កាលពីពេលថ្មីៗនេះទៀត Honey Lee បានជាប់ពាក់ព័ន្ធនឹងភាពចម្រូងចម្រាសផ្នែកច្បាប់ជាច្រើន។ នៅឆ្នាំ ២០២៤ នាងត្រូវបានទទួលរងនូវការស៊ើបអង្កេតពន្ធស៊ីជម្រៅដោយការិយាល័យពន្ធដារតំបន់សេអ៊ូល។ ជាលទ្ធផល តារាស្រីត្រូវបង់ប្រាក់បន្ថែមចំនួន ៦ ពាន់លានវ៉ុន (ជាង ៤ លានដុល្លារអាមេរិក) រួមទាំងពន្ធលើប្រាក់ចំណូល។

ឆ្លើយតបទៅនឹងការស៊ើបអង្កេត អ្នកតំណាងរបស់ Honey Lee បាននិយាយថា សិល្បកររូបនេះបានបំពេញកាតព្វកិច្ចពន្ធរបស់នាងស្របតាមច្បាប់ និងការណែនាំរបស់ភ្នាក់ងារពន្ធរបស់នាង។

Honey Lee កើតនៅឆ្នាំ ១៩៨៣ បានឈ្នះមកុដ Miss Korea ក្នុងឆ្នាំ ២០០៦។ នាងបានចូលរួមក្នុងការប្រកួត Miss Universe 2007 ដោយជាប់ចំណាត់ថ្នាក់លេខ៣។ នៅឆ្នាំដដែលនោះ នាងបានក្លាយជាម្ចាស់ក្សត្រីសម្រស់អាស៊ីដំបូងគេដែលទទួលបានងារជា Miss Grand Slam ជារាជិនីសម្រស់ស្អាតខ្លាំងបំផុត។ នៅក្នុងប្រទេសកំណើតរបស់នាង ក៏ត្រូវបានគេស្គាល់ថា ជាបវរកញ្ញាកូរ៉េដ៏ស្រស់ស្អាតបំផុតផងដែរ។

ជាមួយនឹងសម្រស់ និងកិត្តិនាមដ៏គួរឲ្យចាប់អារម្មណ៍ Honey Lee បានផ្លាស់ប្តូរយ៉ាងឆាប់រហ័សទៅជាតារាសម្តែង និងទទួលបានជោគជ័យយ៉ាងខ្លាំង ជាមួយនឹងគម្រោងទូរទស្សន៍ និងភាពយន្តជាច្រើនដូចជា Pasta, Tazza: The Hidden Card, Extreme Job និង The Fiery Priest។ លើសពីនេះ នាងក៏ជាអ្នកសំដែងតន្ត្រីប្រពៃណីកូរ៉េ (gayageum) ផងដែរ។

Honey Lee បានណាត់ជួបជាមួយតារាសម្តែង Yoon Kye Sang អស់រយៈពេល៧រឆ្នាំ។ នៅឆ្នាំ ២០២១ នាងបានរៀបការជាមួយអ្នកជំនួញ Jang Mossi ដែលមិននៅក្នុងឧស្សាហកម្មកម្សាន្ត ហើយបានសម្រាលកូនដំបូងរបស់នាង៕

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអានខាងក្រោមនេះ៖

ស្រកទម្ងន់ជាង ២០ គីឡូ ស្រ្តីចិនម្នាក់ ត្រូវគេប្រដូច តារាស្រីតៃវ៉ាន់ Joey Wong 
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម