ព័ត៌មានអន្ដរជាតិ
រុស្ស៊ី ព្រមាន អាមេរិក ប្រឆាំងនឹងការប្រើប្រាស់រដ្ឋាភិបាលលោក Zelensky ធ្វើជាទាហានស៊ីឈ្នួល (មានវីដេអូ)
ប្រទេសរុស្ស៊ី នឹងធ្វើសកម្មភាពដើម្បីការពារទឹកដី និងប្រជាជនទាំងអស់របស់ខ្លួន ក៏ដូចជាពលរដ្ឋនៅតំបន់ភាគខាងកើតអ៊ុយក្រែន ដែលបានបោះឆ្នោតចូលរួមជាមួយសហព័ន្ធរុស្ស៊ីក្នុងសប្តាហ៍នេះផងដែរ។ នេះបើតាមសម្តីឯកអគ្គរដ្ឋទូតរបស់ទីក្រុងមូស្គូ ប្រចាំសហរដ្ឋអាមេរិក។

លោកក៏បានចោទប្រកាន់ទាំងទីក្រុងវ៉ាស៊ីនតោន និងអង្គការណាតូផងដែរ ពីបទបង្កឲ្យមានអំពើហិង្សាកាន់តែខ្លាំង ដោយសារតែការបន្តផ្តល់ជំនួយយោធាដល់ទីក្រុង កៀវ។
នៅពេលសួរអំពីការអត្ថាធិប្បាយរបស់រដ្ឋមន្ត្រីការបរទេសអាមេរិក Antony Blinken ដែលបាននិយាយនាពេលថ្មីៗនេះថា សេតវិមាន មិនថាអ្វីឡើយបើទីក្រុងកៀវប្រើអាវុធលោកខាងលិច ដើម្បីវាយប្រហារលើទឹកដីដែលបោះឆ្នោតចូលរួមជាមួយរុស្ស៊ីនោះ, លោកឯកអគ្គរដ្ឋទូត Anatoly Antonov បានព្រមានថា ការផ្តល់សព្វាវុធ គឺមានតែបង្កហានិភ័យនៃការធ្វើឲ្យជម្លោះកាន់តែក្តៅគគុកប៉ុណ្ណោះ។

បេសកជនរូបនេះបាននិយាយកាលពីថ្ងៃអង្គារទី២៧ខែកញ្ញាថា “ចំពោះការជំរុញឲ្យទីក្រុងកៀវ បន្តប្រើប្រាស់ឧបករណ៍យោធាដែលទទួលបានពីលោកខាងលិច, ទីក្រុងវ៉ាស៊ីនតោនមិនបានដឹងពីហានិភ័យនៃសកម្មភាពរបស់ខ្លួននោះទេ។ រដ្ឋបាលលោក Joe Biden កំពុងខិតជិតដល់ខ្សែបន្ទាត់គ្រោះថ្នាក់ ដែលរុស្ស៊ីបានព្រមានម្តងហើយម្តងទៀត។ សហរដ្ឋអាមេរិក កំពុងក្លាយជាភាគីនៃជម្លោះអ៊ុយក្រែន”។
នៅព្រឹកថ្ងៃដដែលនោះ Blinken បានទទូចថា សហរដ្ឋអាមេរិកនឹងមិនទទួលស្គាល់ការកាត់បញ្ចូលទឹកដីអ៊ុយក្រែនដោយរុស្ស៊ីទេ។ តំបន់ចំនួន៤គឺ Donetsk, Lugansk, Zaporozhye និង Kherson បានបោះឆ្នោតយ៉ាងគាំទ្រយ៉ាងលើសលប់ដើម្បីចូលរួមជាមួយរុស្ស៊ី។

លោក Blinken និយាយថា “អ៊ុយក្រែន មានសិទ្ធិដាច់ខាតក្នុងការការពារខ្លួននៅទូទាំងទឹកដីរបស់ខ្លួន រួមទាំងការដណ្តើមយកមកវិញនូវទឹកដីដែលត្រូវរុស្ស៊ីរឹបអូសដោយខុសច្បាប់ផងដែរ មិនថាមធ្យោបាយមួយ ឬមធ្យោបាយផ្សេងទៀតឡើយ។ ហើយសព្វាវុធដែលយើង និងប្រទេសជាច្រើនទៀតកំពុងផ្តល់ឲ្យ ត្រូវបានប្រើប្រាស់យ៉ាងមានប្រសិទ្ធភាព ដើម្បីធ្វើដូច្នេះ”។
ជាការឆ្លើយតប លោក Antonov បញ្ជាក់ថា រុស្ស៊ីនឹងចាត់វិធានការយ៉ាងម៉ឺងម៉ាត់ និងដាច់ខាត ដើម្បីការពារមាតុភូមិ។ កិច្ចខិតខំប្រឹងប្រែងការទូតដើម្បីស្វែងរកដំណោះស្រាយដោយសន្តិវិធីចំពោះវិបត្តិនេះ មិនអាចមានប្រសិទ្ធភាពទេ ដរាបណាក្រុមលោកខាងលិចប្រើប្រាស់រដ្ឋាភិបាលលោក Zelensky ជាទាហានស៊ីឈ្នួលប្រឆាំងនឹងរុស្ស៊ី៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ RT
-
ព័ត៌មានជាតិ៦ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
សន្តិសុខសង្គម៥ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
សេដ្ឋកិច្ច២ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស


