ព័ត៌មានជាតិ
កងកម្លាំងស្រុកភ្នំព្រឹក ចុះជួយប្រជាពលរដ្ឋ ៣ ស្រុក រកទីសុវត្ថិភាព ខណៈជំនន់ទឹកភ្លៀងវាយលុកខ្លាំង
ជំនន់ទឹកភ្លៀងកំពុងវាយលុកលើស្រុក ៣ នៅជាប់ព្រំប្រទល់ថៃ បានបង្កផលប៉ះពាល់ដល់ផលដំណាំ ផ្លូវថ្នល់ និងសាលារៀនមួយចំនួនក៏ត្រូវផ្អាកបង្រៀនជាបណ្តោះអាសន្ន ខណៈជំនន់នេះក្រៅពីទឹកភ្លៀងក៏បានធ្លាក់មកពីប្រទេសថៃផងដែរ ដែលបានបង្កឡើងចាប់ពីថ្ងៃទី ២៨ ខែកញ្ញាម្សិលមិញនៅក្នុង ស្រុកកំរៀង ស្រុកភ្នំព្រឹក និងស្រុកសំពៅលូន។

បើតាមប្រភពពីអាជ្ញាធរក្នុងមូលដ្ឋានបានបញ្ជាក់ថា ជំនន់ទឹកភ្លៀងនេះ បានបង្កឲ្យលិច ចម្ការមៀន ដំឡូង និងពោត រួមនឹងសាលារៀនមួយចំនួនក្នុងស្រុកកំរៀង ចំណែកផ្លូវប្រវែងជិត ៥០ ម៉ែត្រ នៅត្រង់ចំណុច ភូមិកំពង់ចម្លងលើ ក្នុងឃុំតាក្រី ក៏ត្រូវបានទឹកហូរផ្តាច់បណ្តាលឲ្យខូចខាតទាំងស្រុង ។


ចំណែកស្រុកពីរទៀត គឺទឹកជំនន់ទឹកភ្លៀង បានបំផ្លាញផលដំណាំនៅក្នុងចម្ការយ៉ាងធ្ងន់ធ្ងរ ដូចជានៅចំណុចចម្ការ ១០០ ចំណុចបឹងត្រកួន ស្ថិតក្នុងឃុំបួរ និងឃុំគនរបេង និងសាលាបឋមសិក្សាមួយចំនួនក៏ត្រូវបានលិចលង់ផងដែរ មានដូចជា សាលាបឋមសិក្សា ស្រះកំប្លោក និងសាលាបឋមសិក្សា បឹងត្រកួន ជាដើម ដែលបង្ខំឲ្យសិស្សផ្អាករៀនជាបណ្ដោះអាសន្ន។

ជំនន់ទឹកភ្លៀងនេះ ក៏មិនទាន់បានថមថយនៅឡើយ ខណៈដែលភ្លៀងនៅតែបន្តធ្លាក់រហូតដល់ព្រឹកថ្ងៃទី ២៩ កញ្ញានេះ ហើ យអាចបន្តជន់លិចទៅកាន់តំបន់ក្នុងស្រុកផ្សេងទៀតបើសិនជាទឹកភ្លៀងនៅតែហូសបន្លាយរយះពេលប៉ុន្មានថ្ងៃជាប់គ្នាខាងមុខនេះ បើយោងតាមក្តីបារម្មណ៍របស់អាជ្ញាធរមូលដ្ឋានដែលបានលើកឡើង ហើយនៅក្នុងភូមិអន្លង់ស្តី ឃុំបួរ ស្រុកភ្នំព្រឹក នៅថ្ងៃទី ២៩ ខែកញ្ញានេះ កម្លាំងឯកភាពស្រុកកំពុងចុះអន្តរាគមន៍ ដើម្បីជួយបញ្ជូនពលរដ្ឋមួយចំនួនទៅរកទីទួលសុវត្ថិភាពផងដែរ៕





អត្ថបទ៖ សៅ សារិទ្ធ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សន្តិសុខសង្គម៥ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច២ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


