ព័ត៌មានជាតិ
រាជរដ្ឋាភិបាល បានសម្រេចផ្តល់សិទ្ធិទៅឱ្យក្រុមហ៊ុនទ្រីភាពក្នុងទំហំចុះបញ្ជីទុន១៧លានដុល្លារ វិនិយោគអភិវឌ្ឍន៍ កោះត្បាល់
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានសម្រេចគម្រោងអនុម័ត វិនិយោគរបស់គម្រោងអភិវឌ្ឍន៍ កោះត្បាល់ ឱ្យវិនិយោគដែលមានទីតាំង ស្ថិតនៅក្នុងភូមិកែប សង្កាត់កែប ក្រុងកែប ខេត្តកែប ទៅឲ្យក្រុមហ៊ុន Try Pheap Koh Tunsay Resorts Co., Ltd ក្នុងចំណាយទុនចុះបញ្ជីឱ្យវិនិយោគចំនួន ១៧លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១០៥កន្លែងទីតាំង។ នេះបើយោងទៅតាមការឲ្យដឹងពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាតាមរយៈបណ្តាញសង្គមហ្វេសប៊ុក នៅកាលពីថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ២០២២នេះ។

ឯកឧត្តម សោម ពិសិដ្ឋ អភិបាលខេត្តកែប ក៏ធ្លាប់បានលើកឡើងឱ្យដឹងថា ខេត្តកែប គឺមានកោះចំនួន១២ និងថ្មប៉ប្រះទឹក១ ដែលសុទ្ធតែជាទីតាំងមានសក្តានុពលខ្ពស់ក្នុងការអភិវឌ្ឍដោយមានវិស័យទាក់ទាញទេសចរណ៍។

នៅក្នុងគម្រោងអភិវឌ្ឍន៍តាមបណ្តាកោះទាំង ១២នៅក្នុងខេត្តកែប ពិតណាស់នឹងផ្តល់ផលវិជ្ជមានសម្រាប់ទាក់ទាញវិស័យទេសចរណ៍ និងសេដ្ឋកិច្ចរបស់ខេត្តកែប ដើម្បីលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន ដែលអាចផ្តល់ឱ្យមានកន្លែងការងារ សំដៅកាត់បន្ថយការពីចំណាកស្រុក ដូចនេះក្នុងការធ្វើឲ្យគម្រោងវិនិយោគបានលេចចេញជារូបរាងឡើងជារឿងដែលយើងបានខិតខំបន្ត។

សូមរំលឹកផងដែរថា ក្រៅពី កោះត្បាល់ ដែលក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាទើបអនុម័តឱ្យក្រុមហ៊ុន ទ្រីភាព កោះទន្សាយ រីស៊តនេះ កាលពីឆ្នាំ ២០១៩កន្លងទៅ ក្រុមហ៊ុននេះ ក៏ទទួលបានសិទ្ធិអភិវឌ្ឍន៍កោះទន្សាយរហូត ៥០ឆ្នាំ ដោយចំណាយទុនវិនិយោគរហូត ១៣០លានដុល្លារ ហើយនៅបច្ចុប្បន្ននេះកំពុងតែដំណើរការអភិវឌ្ឍន៍គម្រោងក្រុមហ៊ុនរបស់ខ្លួន ដែលមានបំណងបង្កើតទីក្រុងរណបថ្មីមួយនៅខេត្តកែបសម្រាប់វិស័យទេសចរទៅថ្ងៃមុខបន្ថែម៕
ដោយ ៖ សឹង រ៉ាត់

-
ព័ត៌មានជាតិ១៨ ម៉ោង agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


