សន្តិសុខសង្គម
ដើមឈើ ៦ ដើម បាក់ និងកិនត្រូវរ៉ឺម៉ក ១ គ្រឿង ខណៈភ្លៀងលាយឡំខ្យល់កន្ត្រាក់កាលពីយប់មិញ
ដើមឈើ ៦ ដើម ដែលដាំអមផ្លូវព្រលានយន្តហោះអន្តរជាតិភ្នំពេញ បានដួលរលំរាបដល់ដី និងបានសង្កត់លើរ៉ឺម៉កឥណ្ឌាមួយគ្រឿង រងការខូចខាតយ៉ាងដំណំ ខណៈភ្លៀងធ្លាក់មួយមេយ៉ាងធំលាយឡំខ្យល់កន្ត្រាក់ និងផ្គររន្ទះផង។

ហេតុការណ៍នេះ បានបង្កការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោងប្រមាណ ០៧:៣០ នាទីយប់ ថ្ងៃអង្គារ ទី ៤ ខែតុលា ឆ្នាំ ២០២២ ស្ថិតនៅត្រង់ចំណុចមុខខ្លោងទ្វារវត្តវិហារឃួន តាមបណ្ដោយមហាវិថីសហព័ន្ធរុស្ស៊ី ជាប់របងព្រលានយន្តហោះអន្តរជាតិភ្នំពេញ ក្នុងសង្កាត់ចោមចៅទី ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ម្ចាស់រ៉ឺម៉កឥណ្ឌា ឈ្មោះ ហេង គឹមសាធ ភេទប្រុស អាយុ ៣៧ ឆ្នាំ ជនជាតិខ្មែរ មានស្រុកកំណើតនៅទីរួមខេត្តកំពង់ឆ្នាំង បើករ៉ឺម៉កឥណ្ឌា ពណ៌ស ពាក់ស្លាកលេខកំពង់ឆ្នាំង 1J-9327 ។

បើតាមសម្ដីរៀបរាប់របស់ម្ចាស់រ៉ឺម៉កបានប្រាប់ឱ្យដឹងថា ដំបូងឡើយគាត់បើករ៉ឺម៉កតាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ីពីលិចទៅកើតក្នុងល្បឿនយឺតៗ ខណៈមេឃកំពុងភ្លៀងលាយឡំដោយខ្យល់កន្ត្រាក់ នោះ ស្រាប់តែមានដើមឈើចំនួន ៦ ដើម បានបាក់រាបដល់ដី ក្នុងនោះមានដើមឈើមួយដើមបានបាក់សង្កត់មកលើរ៉ឺម៉ករបស់គាត់បណ្ដាលឱ្យគាត់ត្រូវក្បាលពកបន្តិចបន្តួច ចំណែកឯរ៉ឺម៉កវិញ គឺរងការខូចខាតផ្នែកខាងលើយ៉ាងដំណំ។

ក្រោយពីកើតហេតុ ម្ចាស់រ៉ឺម៉កបានសំណូមពរដល់សាលារាជធានីភ្នំពេញ មេត្តាជួយដោះស្រាយនូវការខូចខាតនៃរ៉ឺម៉ករបស់គាត់ផង ព្រោះឡំរ៉ឺម៉ករបស់គាត់បង់រំលស់នៅពីរឆ្នាំទៀតទើបបានដាច់ ដោយរូបគាត់ខ្វះខាតថវិកាក្នុងការជួសជុល៕
អត្ថបទ៖ ស្រីរ័ត្ន
-
ព័ត៌មានជាតិ៦ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សន្តិសុខសង្គម៥ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
សេដ្ឋកិច្ច២ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស


