សន្តិសុខសង្គម
បង្ក្រាបករណីចាប់បង្ខាំងមនុស្សនៅខណ្ឌពោធិ៍សែនជ័យ ឃាត់ខ្លួនជនជាតិចិន ២ នាក់ និង រំដោះជនរងគ្រោះ ៤ នាក់
កាលពីថ្ងៃទី ២៣ ខែឧសភា ឆ្នាំ ២០២៦ ថ្មីៗ នេះ កម្លាំងសមត្ថកិច្ចប៉ុស្ដិ៍នគរបាលរដ្ឋបាលចោមចៅទី ៣ សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ បានបើកប្រតិបត្តិការចុះបង្ក្រាបករណីចាប់បង្ខាំងមនុស្សដោយខុសច្បាប់ ១ ករណី ស្ថិតនៅផ្ទះលេខ H18 ក្នុងបុរី ញ៉ូថោន ភូមិព្រៃទា ១ សង្កាត់ចោមចៅទី ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដោយឃាត់ខ្លួនជនសង្ស័យជាជនជាតិចិនចំនួន ២ នាក់ និង ជួយរំដោះជនរងគ្រោះ ៤ នាក់ ដោយសុវត្ថិភាព។


ប្រតិបត្តិការនេះធ្វើឡើងក្រោមការបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ស្នងការនគរបាលរាជធានីភ្នំពេញ បន្ទាប់ពីសមត្ថកិច្ចទទួលបានព័ត៌មានពាក់ព័ន្ធនឹងសកម្មភាពសង្ស័យ នៃការបង្ខាំងមនុស្សខុសច្បាប់នៅទីតាំងខាងលើ។
តាមប្រភពព័ត៌មានពីសមត្ថកិច្ច បានឲ្យដឹងថា ជនសង្ស័យទាំង ២ នាក់ ដែលត្រូវបានឃាត់ខ្លួនរួមមាន ៖ ឈ្មោះ Qin Liang Liang ភេទប្រុស អាយុ ៣៨ ឆ្នាំ ជនជាតិចិន និង ឈ្មោះ Zhang Janjun ភេទប្រុស អាយុ ៣៧ ឆ្នាំ ជនជាតិចិន។ អ្នកទាំងពីរមានមុខរបរមិនពិតប្រាកដ។ ចំណែកជនរងគ្រោះទាំង ៤ នាក់ ត្រូវបានជួយសង្គ្រោះរួមមាន ៖ ឈ្មោះ Zhang Jipeng ភេទប្រុស អាយុ ៣៨ ឆ្នាំ , ឈ្មោះ Hong Dayan ភេទប្រុស អាយុ ៣៨ ឆ្នាំ , ឈ្មោះ Chen Genkai ភេទប្រុស អាយុ ៣៨ ឆ្នាំ និង ឈ្មោះ Xu Wen Kai ភេទប្រុស អាយុ ៣៧ ឆ្នាំ ដែលសុទ្ធសឹងជាជនជាតិចិន និងមានមុខរបរមិនពិតប្រាកដដូចគ្នា។



ក្នុងប្រតិបត្តិការបង្ក្រាបនេះ សមត្ថកិច្ចបានដកហូតវត្ថុតាងមួយចំនួន រួមមាន ៖ ខ្នោះដៃចំនួន ២ គូ , ឧបករណ៍សម្រាប់ឆក់ (ពិលឆក់) ពណ៌ខ្មៅចំនួន ១ , ដំបងដែករលាស់ចំនួន ១ , ច្រវាក់ដែកប្រវែង ៥២ សង់ទីម៉ែត្រចំនួន ១ ខ្សែ , ញញួរចំនួន ១, កូនកាំបិតបត់ចំនួន ១ និង ទូរស័ព្ទដៃចំនួន ៣ គ្រឿង។
បច្ចុប្បន្ន ជនសង្ស័យ និង វត្ថុតាង ត្រូវបានបញ្ជូនទៅកាន់ការិយាល័យជំនាញ ដើម្បីបន្តកសាងសំណុំរឿង និង អនុវត្តតាមនីតិវិធីច្បាប់ជាធរមាន ខណៈសមត្ថកិច្ចកំពុងបន្តស្រាវជ្រាវស្វែងរកអ្នកពាក់ព័ន្ធផ្សេងទៀត ប្រសិនបើមាន៕
អត្ថបទ ៖ សំណាង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៤ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


