ជីវិតកម្សាន្ដ
ជេស៊ីកា បកស្រាយទំនាក់ទំនងស្នេហាជាមួយ នាយ ចឺម
កាលពីថ្មីៗនេះ អ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុក និងTik Tok ជាច្រើន បានឃើញតារាចម្រៀងវ័យក្មេងសម្បូរមន្តស្នេហ៍ នាយ ចឺម ថតកៀកកើយគ្នា និងស្និទ្ធស្នាលផ្អែមល្ហែមជាមួយតារាសម្ដែងស្រីវ័យក្មេងដែលមានរូបសម្រស់ស្រស់ស្អាតនោះ គឺ កញ្ញា ជេស៊ីកា បង្កការចាប់អារម្មណ៍ខ្លាំងដល់អ្នកគាំទ្រ។

ការបង្ហាញរូបភាពដោយភាពស្និទ្ធស្នាលផ្អែមល្ហែមនេះបានធ្វើឲ្យមហាជន និងអ្នកគាំទ្រជាច្រើន ដាក់ការសង្ស័យទៅលើទំនាក់ទំនងរវាងនាយ ចឺម និងកញ្ញា ជេស៊ីកា។ ក្រោមហេតុផលថា អ្នកទាំងពីរ អាចនិងកំពុងបង្កាត់ភ្លើងស្នេហ៍ក្រៅឆាក បន្ទាប់ពីនាយ ចឺម បែកសង្សារចាស់ គឺអ្នកនាង សេង សុខឃីម ត្រឹមរយៈពេលខ្លី។

យ៉ាងណាមិញ ក្រោយបែកធ្លាយវីដេអូកៀកកើយ និងស្និទ្ធស្នាលរបស់តារាប្រុស-ស្រីទាំងពីរដួង បង្កជាមន្ទិលដល់ទស្សនិកជននោះ នាយ ចឺម និង ស៊ីកា មិនបានចេញមកបំភ្លឺ ឬបកស្រាយទេ។ ប៉ុន្តែទើបតែរសៀលថ្ងៃទី ២៥ ខែតុលា ម្សិលមិញ កញ្ញា ជេស៊ីកា បានចេញមកស្រាយមន្ទិល និងបញ្ជាក់ច្បាស់ៗថា ទំនាក់ទំនងរវាងខ្លួន និងនាយ ចឺម ត្រឹមតែមិត្តភ័ក្ដិរួមអាជីពសិល្បៈដូចគ្នាប៉ុណ្ណោះ។

តារាសម្ដែងកញ្ញា ជេស៊ីកា បានបញ្ជាក់ដោយខ្លីប្រាប់បែបនេះថា មកបញ្ជាក់ថា ២ នាក់ខ្ញុំមិនបានបង្កាត់ភ្លើងស្នេហ៍នោះទេ ឈប់យល់ច្រឡំទៀតទៅបងប្អូន។ ខ្លឹមសារដែលសាមីខ្លួនកញ្ញា ជេស៊ីកា បកស្រាយខាងលើ អាចធ្វើឲ្យមហាជនយល់ច្បាស់ និងអស់មន្ទិលសង្ស័យលើពួកគេទាំងពីរ។

សូមជម្រាបថា គិតមកទល់ពេលនេះមានរយៈពេលប្រមាណជិត ២ ខែមកហើយ ដែលតារាចម្រៀងប្រុសដ៏ល្បីល្បាញនាយ ចឺម បែកបាក់ស្នេហ៍ជាមួយអតីតសង្សារ ដែលគេគ្រប់គ្នាស្គាល់ថា ជាអ្នកមេម៉ាយកូនមួយសាច់ខ្ចី រូបស្រស់ គឺអ្នកនាង សេង សុខឃីម បន្ទាប់ពីអ្នកទាំងពីរទាក់ទងគ្នាបានប្រមាណ ១ ឆ្នាំ៕
អត្ថបទ ៖ ចាន់រ៉ា




-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


