ព័ត៌មានអន្ដរជាតិ
Breaking News! កូរ៉េខាងជើង បាញ់មីស៊ីលថ្មីឆ្ពោះទៅសមុទ្រ ជប៉ុន
សារព័ត៌មាន Yonhap បានរាយការណ៍ថា ប្រទេសកូរ៉េខាងជើងបានបាញ់មីស៊ីលផ្លោងនៅថ្ងៃសុក្រនេះឆ្ពោះទៅកាន់សមុទ្រជប៉ុន ខណៈរយៈចម្ងាយ កម្ពស់ និងល្បឿនរបស់វានៅមិនទាន់គេដឹងនៅឡើយទេ ពោលក្រុមមន្ត្រីកំពុងធ្វើការដើម្បីវិភាគការបាញ់បង្ហោះនេះ ។
ការបាញ់បង្ហោះនៅថ្ងៃសុក្រនេះកើតឡើងប៉ុន្មានថ្ងៃ បន្ទាប់ពីមីស៊ីលផ្លោងមួយគ្រាប់ទៀតត្រូវបានគបាញ់កាលពី ២ សប្តាហ៍មុន ។ នៅពេលនោះ ក្រុមមន្ត្រីបានបង្ហាញថា មីស៊ីលនេះអាចធ្វើដំណើរបានចម្ងាយប្រហែល ៦៥០ គីឡូម៉ែត្រក្នុងរយៈកម្ពស់ ៥០ គីឡូម៉ែត្រ ។
ទោះជាយ៉ាងណាក៏ដោយ ការបាញ់បង្ហោះចុងក្រោយនេះកើតឡើងនៅថ្ងៃតែមួយដែលសមយុទ្ធយោធា Hoguk ឆ្នាំ ២០២២ រវាងសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង គ្រោងនឹងបញ្ចប់ ។
មកទល់ពេលនេះ កូរ៉េខាងជើងបានបាញ់មីស៊ីលជាង ២០ ដងហើយ ចាប់តាំងពីដើមឆ្នាំមក ។ ទោះបីជាយ៉ាងណាក៏ដោយ ការបាញ់សាកល្បងនៅថ្ងៃសុក្រនេះ គឺជាលើកទី ៦ ដែលធ្វើឡើងក្រោមការដឹកនាំរបស់លោក Yun Seok Yeol ជាប្រធានាធិបតីរបស់ប្រទេសកូរ៉េខាងត្បូង ។
គួរបញ្ជាក់ថា កូរ៉េខាងជើងបានបាញ់សាកល្បងអាវុធនុយក្លេអ៊ែរដំបូងរបស់ខ្លួនក្នុងឆ្នាំ ២០០៦ ហើយមិនបានធ្វើតេស្តបែបនេះ ចាប់តាំងពីឆ្នាំ ២០១៧ បន្ទាប់ពីផ្អាកសកម្មភាពមួយរយៈ ។ ទោះយ៉ាងណាក្នុងខែកញ្ញា កូរ៉េខាងជើងបានអនុវត្តក្រឹត្យមួយ ដែលកំណត់ជាផ្លូវការនូវសិទ្ធិប្រើប្រាស់ការវាយប្រហារនុយក្លេអ៊ែរជាមុន ក្នុងគោលបំណងដើម្បីការពារខ្លួនពីសត្រូវ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Sputnik
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះ ប៊ីប៊ីនកា បានវិវត្តន៍ទៅជាព្យុះសង្ឃរា បន្តជះឥទ្ធិពលលើកម្ពុជា
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អឺរ៉ុបកណ្តាលនិងខាងកើត ក៏កំពុងរងគ្រោះធ្ងន់ធ្ងរ ដោយទឹកជំនន់ដែរ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
វៀតណាម ប្រាប់ឲ្យពលរដ្ឋត្រៀមខ្លួន ព្រោះព្យុះថែមទៀត នឹងវាយប្រហារ ចុងខែនេះ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ព្យុះកំបុងត្បូង នឹងវាយប្រហារប្រទេសថៃ នៅថ្ងៃសុក្រនេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ព្យុះចំនួន២ នឹងវាយប្រហារក្នុងពេលតែមួយដែលមានឥទ្ធិពលខ្លាំងជាងមុន ជះឥទ្ធិពលលើកម្ពុជា