ព័ត៌មានអន្ដរជាតិ
កូរ៉េខាងជើង ត្រៀមបើកកិច្ចប្រជុំដ៏ធំមួយ នៅចុងខែក្រោយ
កូរ៉េខាងជើង បានប្រកាសថា ខ្លួននឹងរៀបចំកិច្ចប្រជុំពេញអង្គដ៏សំខាន់មួយ នៃគណបក្សពលករកូរ៉េ ដែលជាបក្សកាន់អំណាច នាចុងខែមិថុនា ខាងមុខនេះ។

បើតាមការចុះផ្សាយនាថ្ងៃទី២៥ ខែឧសភា របស់ទីភ្នាក់ងារសារព័ត៌មានមជ្ឈិមកូរ៉េ (KCNA) ការជួបជុំគ្នានាពេលដ៏ខ្លីខាងមុខនេះ ធ្វើឡើង ក្នុងគោលបំណង ដើម្បីត្រួតពិនិត្យមើលឡើងវិញនូវលទ្ធផលការងារពាក់កណ្តាលឆ្នាំ ពាក់ព័ន្ធនឹងការអនុវត្តគោលនយោបាយផ្សេងៗរបស់បក្ស និងរដ្ឋប្រចាំឆ្នាំ២០២៦ ព្រមទាំងពិភាក្សាពីផែនការការងារ សម្រាប់ឆមាសទីពីរ និងដោះស្រាយបញ្ហាសំខាន់ៗមួយចំនួនទៀត។
ជាទូទៅ ទីក្រុងព្យុងយ៉ាង តែងតែរៀបចំកិច្ចប្រជុំធំៗបែបនេះជាទៀងទាត់ នៅចុងខែមិថុនា និងចុងខែធ្នូ ឬក៏នៅពេលណាដែលមានបញ្ហាបន្ទាន់ត្រូវសម្រេចចិត្ត។ សម្រាប់កិច្ចប្រជុំដែលជិតចូលមកដល់នេះ ពិភពលោកកំពុងតែតាមដានមើលយ៉ាងអន្ទះសារថា តើកូរ៉េខាងជើងនឹងមានការផ្លាស់ប្តូរគោលនយោបាយធំដុំណាមួយដែរឬទេ ក្នុងការឆ្លើយតបទៅនឹងប្រទេសកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក ចំពេលដែលមានការលេចឮព័ត៌មានថា ប្រធានាធិបតីចិន លោក ស៊ី ជីនពីង អាចនឹងធ្វើដំណើរទៅទស្សនកិច្ចនៅកូរ៉េខាងជើង ក្នុងពេលឆាប់ៗ។
ការត្រៀមរៀបចំប្រជុំនៅខែមិថុនាខាងមុខនេះ ទៀតសោតធ្វើឡើង បន្ទាប់ពីកូរ៉េខាងជើងទើបតែបានបញ្ចប់មហាសន្និបាតបក្សលើកទី៩ កាលពីចុងខែកុម្ភៈ។ អ្វីដែលកាន់តែគួរឱ្យកត់សម្គាល់នោះគឺ កាលពីខែមីនា ពោលគឺមួយខែក្រោយមហាសន្និបាតនោះ កូរ៉េខាងជើង បានធ្វើការកែប្រែរដ្ឋធម្មនុញ្ញរបស់ខ្លួន ដោយបន្ថែមមាត្រាថ្មីមួយ ស្តីពីព្រំដែនទឹកដី ដោយកំណត់ច្បាស់ៗថា ទឹកដីរបស់ខ្លួន គឺជាប់ព្រំប្រទល់ប្រទេសចិន និងរុស្ស៊ីនៅភាគខាងជើង និងជាប់កូរ៉េខាងត្បូងនៅភាគខាងត្បូង។
ការកែប្រែរដ្ឋធម្មនុញ្ញនេះ បានបង្ហាញពីជំហរកាន់តែដាច់ខាតរបស់មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន ដោយសារតែពួកគេ បានសម្រេចចិត្តលុបចោលរាល់ខ្លឹមសារទាំងអស់ ដែលធ្លាប់និយាយអំពី «ការបង្រួបបង្រួមជាតិ» ជាមួយកូរ៉េខាងត្បូង។ សកម្មភាពនេះ បានបញ្ជាក់ថា កូរ៉េខាងជើងលែងចាត់ទុកកូរ៉េខាងត្បូងជាបងប្អូនរួមឈាមជ័រ ដែលត្រូវជួបជុំគ្នាវិញទៀតហើយ ប៉ុន្តែជាប្រទេសជិតខាង ឬជាសត្រូវដាច់ខាតតែម្តង។ ដូចនេះ កិច្ចប្រជុំនៅខែក្រោយ អាចនឹងជួយឱ្យគេមើលឃើញកាន់តែច្បាស់ពីដើរឈានទៅមុខទៀត នៃទំនាក់ទំនងអន្តរជាតិរបស់ប្រទេសឯកោមួយនេះ៕
ប្រែសម្រួល៖ ឈាង
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
សេដ្ឋកិច្ច៥ ថ្ងៃ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ


