ព័ត៌មានអន្ដរជាតិ
កូរ៉េខាងត្បូង ប្តូរយុទ្ធសាស្ត្រថ្មីសំដៅកូរ៉េខាងជើង ដោយ «ដកពាក្យសម្ពាធ ជំនួសពាក្យសន្តិភាព»
កាលពីថ្ងៃចន្ទ ទី ១៨ ខែឧសភា ក្រសួងបង្រួបបង្រួមជាតិកូរ៉េខាងត្បូង បានចេញផ្សាយសៀវភៅសថ្មីមួយ (white paper) ដោយនៅក្នុងនោះបានកំណត់ថា គោលនយោបាយស្នូលរបស់រដ្ឋបាលប្រធានាធិបតី លោក Lee Jae-myung គឺការបន្តស្វែងរក «ការរស់នៅជាមួយគ្នាដោយសន្តិភាព» ជាមួយកូរ៉េខាងជើង ជំនួសឲ្យការប្រើប្រាស់គោលនយោបាយ «ដាក់សម្ពាធ និងការប្រឈមមុខដាក់គ្នា»។

ទីភ្នាក់ងារសារព័ត៌មានយ៉ុនហាប់ បានរាយការណ៍ថា សៀវភៅសប្រចាំឆ្នាំនេះ មានខ្លឹមសារខុសប្លែកគ្នាយ៉ាងច្បាស់ ដាច់ស្រឡះពីរដ្ឋាភិបាលអាណត្តិមុន ដោយវាបានឆ្លុះបញ្ចាំងពីការជំរុញរបស់រដ្ឋបាលលោក Lee Jae-myung ដែលបានចូលកាន់តំណែងកាលពីខែមិថុនាឆ្នាំមុន ក្នុងការស្តារទំនាក់ទំនងដ៏តានតឹងរវាងកូរ៉េទាំងពីរ ផ្អែកលើការកសាងទំនុកចិត្តទៅវិញទៅមក។ នេះត្រូវបានគេមើលឃើញទៀតថា ជាការផ្លាស់ប្តូរដ៏គួរឲ្យកត់សម្គាល់មួយនៅក្នុងវិធីសាស្ត្ររបស់ទីក្រុងសេអ៊ូល ចំពោះទីក្រុងព្យុងយ៉ាង បន្ទាប់ពីដំណាក់កាលនៃភាពតានតឹងក្រោមរដ្ឋបាលអាណត្តិមុនរបស់លោក Yoon Suk Yeol។
យោងតាមខ្លឹមសារនៃសៀវភៅស រដ្ឋាភិបាលកូរ៉េខាងត្បូង បានដាក់ចេញនូវគោលការណ៍ណែនាំសំខាន់ៗចំនួន ៣ ក្នុងទំនាក់ទំនងរវាងកូរ៉េទាំងពីរ។ សៀវភៅនេះ បានបញ្ជាក់ថា ទីក្រុងសេអ៊ូលគោរពប្រព័ន្ធគ្រប់គ្រងរបស់កូរ៉េខាងជើង មិនស្វែងរកការបង្រួបបង្រួមជាតិដោយការលេបត្របាក់ឡើយ ហើយក៏មិនចូលរួមក្នុងសកម្មភាពអរិភាពប្រឆាំងនឹងទីក្រុងព្យុងយ៉ាងនោះដែរ។
ប្រភពដដែលក៏បានលើកឡើងផងដែរ អំពីការសម្រេចចិត្តរបស់រដ្ឋាភិបាលលោក Lee Jae-myung ក្នុងការបញ្ឈប់ការបង្ហោះខិត្តប័ណ្ណប្រឆាំងទីក្រុងព្យុងយ៉ាងទៅកាន់កូរ៉េខាងជើង និងការផ្អាកការផ្សាយតាមឧឃោសនសព្ទ (មេក្រូ) នៅតាមបណ្តោយព្រំដែន ដែលនេះជាជំហានដើម្បីកាត់បន្ថយភាពតានតឹងផ្នែកយោធា និងកសាងទំនុកចិត្តឡើងវិញ។
លើសពីនេះ សៀវភៅសនេះក៏បានគូសបញ្ជាក់ពីផែនការក្នុងការរស់រវើកឡើងវិញនូវកិច្ចព្រមព្រៀងយោធារវាងកូរ៉េទាំងពីរ ដែលត្រូវបានចុះហត្ថលេខាដោយប្រធានាធិបតីនាពេលនោះ លោក Moon Jae-in និងមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន កាលពីថ្ងៃទី ១៩ ខែកញ្ញា ឆ្នាំ ២០១៨ ព្រមទាំងបន្តស្វែងរកកិច្ចព្រមព្រៀងទ្វេភាគីដើម្បីបង្កើតគ្រឹះជាប្រព័ន្ធសម្រាប់ការរស់នៅជាមួយគ្នាដោយសន្តិភាព។
ទោះបីជាទីក្រុងសេអ៊ូលកំពុងបញ្ជូនសញ្ញាក្នុងន័យផ្សះផ្សាក៏ដោយ ក៏ទំនាក់ទំនងរវាងកូរ៉េទាំងពីរនៅតែស្ថិតក្នុងស្ថានភាពរកាំរកូសស្ទើរតែទាំងស្រុង។ ជាក់ស្ដែង ពោលគឺមិនមានការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជនសោះក្នុងរយៈពេល ៥ ឆ្នាំកន្លងមកនេះ ហើយក៏មិនទាន់មានការផ្លាស់ប្តូរសេដ្ឋកិច្ចណាមួយកើតឡើងដែរ៕
អត្ថបទ៖ សាង ស្រីល័ក្ខ
លោកស្រី Merkel បដិសេធធ្វើជាអ្នកសម្របសម្រួលជាមួយរុស្ស៊ី និង រិះគន់ EU ថា ខ្វះសកម្មភាពការទូត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៧ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៥ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់


