ព័ត៌មានជាតិ
កម្ពុជា-ថៃឯកភាពបង្កើនទំហំពាណិជ្ជកម្មឱ្យបាន ១៥ ពាន់លានដុល្លារ
ថ្នាក់ដឹកនាំកម្ពុជា-ថៃ បានឯកភាពបន្តរក្សាតួនាទីស្នួល និងមជ្ឈភាពអាស៊ាន និងជំរុញកិច្ចសហប្រតិបត្តិការលើវិស័យអប់រំ ព្រមទាំងជំរុញកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍តាមគោលការប្រទេសពីរទេសចរណ៍មួយ។
ការឯកភាពខាងលើគឺបានធ្វើឡើងនៅក្នុងជំនូបទ្វេភាគីរវាងសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងលោក ប្រាយុទ្ធ ចាន់អូចា នាយករដ្ឋមន្ត្រីថៃ នៅព្រឹកថ្ងៃទី ១០ ខែវិច្ឆិកា ២០២២នេះ។

ថ្នាក់ដឹកនាំកំពូលទាំងពីរក៏ជំរុញកិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្មតាមរយៈការស្វែងរកការធ្វើពាណិជ្ជកម្មលើវិស័យផ្សេងៗទៀត ជាពិសេសលើវិស័យកសិកម្មដើម្បីបង្កើនទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរឲ្យបានដល់ ១៥ ពាន់លានដុល្លារអាមេរិក។
ក្រៅពីនេះ ថ្នាក់ដឹកនាំប្រទេសទាំងពីរក៏ជំរុញបន្តកិច្ចសហប្រតិបត្តិការលើវិស័យសន្ដិសុខ នៅតាមព្រំដែន ជំរុញកិច្ចសហប្រតិបត្តិការលើបញ្ហាប្រែប្រួលអាកាសធាតុ និងសំណល់រឹងនៅក្នុងសមុទ្រ អាចជះឥទ្ធិពលដល់សុខភាពប្រជាជន និងជំរុញការតភ្ជាប់ផ្លូវគោក និងផ្លូវដែករវាងប្រទេសទាំងពីរ និងជំរុញរួមគ្នាដោះមីនតាមព្រំដែនរវាងប្រទេសទាំងពីរបញ្ចៀសគ្រោះថ្នាក់ដល់ប្រជាជន៕



-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


