ព័ត៌មានជាតិ
អ្វីទៅជាក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា CDC ?
ក្រោយការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ អាណត្តិទី១ ឆ្នាំ១៩៩៣ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចបង្កើតនូវក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក)។ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា គឺជាសេនាធិការឲ្យរាជរដ្ឋាភិបាល ទទួលបន្ទុកលើការងារពិនិត្យ និងសម្រេចការងារនីតិសម្បទា អភិវឌ្ឍន៍ និងការវិនិយោគលើវិស័យឯកជន និងសាធារណៈ។

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា មានបេសកកម្មលើកកម្ពស់ និងសម្រួលដល់ការវិនិយោគបរទេស និងក្នុងស្រុក ដើម្បីសម្រេចបាននូវវិស័យឯកជនដែលមានស្ថិរភាព និងភាពរឹងមាំក្នុងការអភិវឌ្ឍរបស់ប្រទេសកម្ពុជា។ ទន្ទឹមនេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ជួយពន្លឿនការអនុម័តគម្រោងវិនិយោគថ្មីៗ និងផ្តល់នូវសេវាកម្មច្រកចេញចូលតែមួយ ប្រកបដោយប្រសិទ្ធភាពដល់វិនិយោគិន។
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ជាស្ថាប័នផ្តល់ព័ត៌មានដល់វិនិយោគិនដែលមានសក្តានុពល ពិនិត្យពាក្យសុំវិនិយោគ ផ្តល់ការលើកទឹកចិត្តដល់វិនិយោគិន ការតាមដានគម្រោងវិនិយោគក្រោយការអនុវត្ត ផ្តល់សេវាថែទាំដល់វិនិយោគិនក្នុងការអនុវត្តគម្រោងវិនិយោគ និងផ្តល់វេទិកាសម្រាប់វិស័យឯកជនចូលរួមក្នុងកិច្ចសន្ទនាជាមួយរាជរដ្ឋាភិបាល ជាដើម។

ជាមួយគ្នានេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានធ្វើការយ៉ាងជិតស្និទ្ធិជាមួយស្ថាប័នរបស់រាជរដ្ឋាភិបាលផ្សេងទៀត និងចូលរួមប្រតិបត្តិយ៉ាងសកម្មតាមរយៈគណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាវិនិយោគកម្ពុជា ដើម្បីធានាថា វិនិយោគិនត្រូវបានគាំទ្រដោយប្រសិទ្ធភាព។ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក៏គ្រប់គ្រងលើគោលនយោបាយវិនិយោគរបស់វិស័យឯកជន ដោយទាក់ទាញការវិនិយោគបន្ថែម និងរក្សាបាននូវផលិតភាពនៃការវិនិយោគពីវិស័យឯកជនផងដែរ។
បច្ចុប្បន្ននេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដឹកនាំដោយផ្ទាល់ដោយសម្ដេចតេជោ ហ៊ុន សែន ជាប្រធាន និងមានលោក សុខ ចិន្តាសោភា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ជាអគ្គលេខាធិការទទួលខុសត្រូវទាំងស្រុងរាល់កិច្ចការទាំងឡាយរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា៕

ដោយ៖ ធឿន វ៉ាន់សុង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoផ្លូវជាតិថ្មីកាត់ពីខេត្តបាត់ដំបងទៅខេត្តសៀមរាប និង ផ្លូវជាតិលេខ ៦០បេ កំពុងជំរុញឈានទៅបើកការដ្ឋានសាងសង់នៅពេលខាងមុខ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoសុខភាពបុត្រីស្ដេចថៃ ធ្លាក់ចុះដុនដាបខ្លាំង ដោយសារការឆ្លងមេរោគធ្ងន់ធ្ងរ
-
សន្តិសុខសង្គម២០ ម៉ោង agoនគរបាលព្រហ្មទណ្ឌ សហការជាមួយនគរបាលខេត្តព្រះសីហនុ ឃាត់ខ្លួនជនសង្ស័យ២នាក់ ករណីឃាតកម្ម នៅវៀតណាម
-
ចរាចរណ៍៥ ថ្ងៃ agoករណីគ្រោះថ្នាក់រថយន្ដដឹកកម្មកររោងចក្រនៅកំពង់ឆ្នាំង និងស្វាយរៀង មានជនរងគ្រោះស្លាប់សរុប ១៣នាក់ និងរបួសធ្ងន់ស្រាលជាង៣០នាក់
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអគារប្រណីតពន្ធដារថ្មី ដាក់ឱ្យប្រើប្រាស់នៅថ្ងៃនេះ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអភិបាលខេត្ត និងតំណាងរាស្ត្រ ចុះពិនិត្យដល់ទីតាំងភ្លាមៗក្រោយមានគ្រោះថ្នាក់ចរាចរណ៍នៅស្រុកកំពង់ត្រឡាច
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិក ជំរុញឱ្យសម្ព័ន្ធមិត្តណាតូ ជួយរួមដៃគ្នាបញ្ចប់សង្គ្រាមអ៊ីរ៉ង់
-
កីឡា៣ ថ្ងៃ agoBreaking News! Cristian នឹងចាកចេញពី ព្រះខ័នរាជស្វាយរៀង ចុងរដូវកាលនេះ


