វប្បធម៌ ជំនឿ
អបអរសាទរ! ក្បាច់គុនល្បុក្កតោបានចុះបញ្ជីបេតិកភណ្ឌអរូបីនៃមនុស្សជាតិ
កន្លងទៅជិត ១០ឆ្នាំ បន្ទាប់ពីកម្ពុជាបានបញ្ជូនសំណុំឯកសារចុះឈ្មោះក្បាច់គុនល្បុក្កតោទៅស្ថាប័នបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ កាលពីឆ្នាំ២០១៣ ពេលនេះក្បាច់គុនល្បុក្កតោបានទទួលចុះបញ្ជីបេតិភណ្ឌអរូបីនៃមនុស្សជាតិហើយ។

នៅយប់ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២នេះ (ម៉ោងនៅកម្ពុជា) ក្បាច់គុនខ្មែរដែលមានអាយុកាលជាង ២០០០ឆ្នាំ បានចូលទៅក្នុងបញ្ជីបេតិកភណ្ឌអរូបីរបស់អង្គការយូណេស្កូ ជាផ្លូវការ។ នេះបើតាមការសម្រេចក្នុងកិច្ចប្រជុំលើកទី១៧ នៃគណៈកម្មាធិការអន្តររដ្ឋាភិបាលរបស់អង្គការ UNESCO ដែលធ្វើឡើងនៅប្រទេសម៉ារ៉ុក។
ក្រោយពីក្បាច់គុនល្បុក្កតោត្រូវទទួលស្គាល់ជាសម្បត្តិបេតិកភណ្ឌអរូបីរបស់ពិភពលោក ប្រជាជនខ្មែរពិតជាមានមោទកភាពខ្លាំងណាស់ចំពោះការចុះបញ្ជីនេះ ព្រោះថាក្បាច់គុននេះនឹងមានជីវិតអមតៈទាំងក្នុង និងនៅក្រៅប្រទេស ហើយចំពោះកម្ពុជា នឹងរឹតតែមានលទ្ធភាពក្នុងការអភិរក្ស និងអភិវឌ្ឍន៍ក្បាច់គុនបុរាណខ្មែរមួយនេះ ឱ្យកាន់តែល្អប្រសើរឡើង៕




អត្ថបទ៖ សន្យា
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


