ជីវិតកម្សាន្ដ
ស្អាតប្លែក ! ព្រះនាង តូច ជេនណា នរោត្តម គ្រងឈុតនារីខ្មែរថែអង្គរធ្វើឲ្យអ្នកគាំទ្រលាន់មាត់សរសើរគ្រប់គ្នា
ភ្នំពេញ ៖ អ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុក និង ទស្សនិកជនជាច្រើនបានសម្តែងការចាប់អារម្មណ៍ហើយស្ងើចសរសើរគ្រប់គ្នា បន្ទាប់ពីឃើញរូបភាពជាច្រើនសន្លឹករបស់ព្រះនាងតូច ជេនណា នរោត្តម ក្នុងសកម្មភាពថតគ្រងសម្លៀកបំពាក់ប្រពៃណីបុរាណខ្មែរក្នុង ឈុតនារីខ្មែរថែអង្គរ ដែលត្រូវបានចែករំលែកនៅលើបណ្តាញសង្គមមុននេះ។

បើសង្កេតតាមរយៈរូបភាពរបស់ព្រះនាងតូច ជេនណា នរោត្តម ដែលមានឈ្មោះថាឈុតនារីខ្មែរថែអង្គរ នេះមិនត្រឹមតែមានរូបសម្ផស្សស្រស់ស្អាតទន់ភ្លន់សក្តិសមជានារីខ្មែរពេញលក្ខណៈនោះទេគឺព្រះនាងថែមទាំងបញ្ចេញនូវទឹកមុខភ្ជាប់ជាមួយស្នាមញញឹមយ៉ាងស្រសោភាគួរឲ្យទាក់ទាញចិត្តមហាជនគ្រប់មជ្ឈដ្ឋានទៀតផង។

បង្ហោះភ្ជាប់ជាមួយរូបភាពនេះដែរព្រះនាងតូច ជេនណា នរោត្តម បានមានព្រះរាជបន្ទូលថាខ្ញុំសប្បាយរីករាយណាស់ដែលបានរៀបសម្លៀកបំពាក់បែបប្រពៃណីខ្មែរច្នៃថ្មី មិនហួសពីទំនៀមទម្លាប់សម្លៀកបំពាក់របស់ខ្មែរមានឈ្មោះថា ឈុតនារីខ្មែរថែអង្គរ។ ក្នុងឈុតនេះ មានលក្ខណៈពិសេសប្លែកគួរឲ្យចាប់អារម្មណ៍ណាស់ ដោយមានដាក់បញ្ចូលអត្តសញ្ញាណនៃព្រលឹងជាតិយើង ដូចជា ដើមត្នោត និងផ្ការំដួល។

ព្រះនាងតូច ជេនណា នរោត្តម ទ្រង់បានមានព្រះរាជបន្ទូលទៀតថា ខ្ញុំសូមអរគុណចំពោះអ្នករចនាម៉ូដនេះ ដែលប្រកបដោយការច្នៃប្រឌិតខ្ពស់។ ដើម្បីបានជ្រាបកាន់តែច្បាស់សូមបង្វែរអារម្មណ៍ប្រិយមិត្តទៅទស្សនានូវរូបភាពជាច្រើនសន្លឹកដែលព្រះនាងតូច ជេនណា នរោត្តម យកមកបង្ហាញខាងក្រោមនេះទាំងអស់គ្នា៕
ដោយ ៖ ចាន់រ៉ា

សូមចុចអាន ៖ តារា K-pop ទាំង ៨ នេះ សុទ្ធតែជាតារាម៉ូដតំណាងឲ្យម៉ាកល្បីៗលើពិភពលោក
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


