ជីវិតកម្សាន្ដ
ប្រើពេលត្រឹម៤ឆ្នាំ ! រ៉េត ស៊ូហ្សាណា សម្រេចក្តីស្រមៃធំៗជូនអ្នកមានគុណដោយមិនដឹងខ្លួន
ភ្នំពេញ ៖ តារាចម្រៀងនិងជាអតីតបេក្ខនារីម្នាក់ក្នុងកម្មវិធីលំដាប់ថ្នាក់ពិភពលោកThe Voice Cam bodia រ៉េត ស៊ូហ្សាណា បច្ចុប្បន្នបាននិងកុំធ្វើឲ្យមហាជនស្ងើចសរសើរហើយបង្ហាញការគាំទ្រគ្រប់ គ្នា ខណៈដែលនាងកំពុងសម្រេចបានក្តីស្រម៉ៃព្រម គ្នាដោយមានវ័យទើបប្រមាណ២០ឆ្នាំប៉ុណ្ណោះ។

ក្តីស្រម៉ៃធំៗដែលតារាស្រីរ៉េត ស៊ូហ្សាណា សម្រេចបានព្រមគ្នាដល់ទៅ៣អំឡុងពេលតែមួយនោះគឺ ១,កំពុងជោគជ័យលើវិថីសិល្បៈសព្វថ្ងៃដែលជាឱ កាសរកប្រាក់ចំណូលបានខ្ពស់។ ២,សម្រេចបាននូវការសម្រក់គីឡូដែលធ្វើឲ្យរូបសម្ផស្ស រ៉េត ស៊ូហ្សាណា កាន់តែស្រស់ស្អាតហើយលេចធ្លោថែមមួយកម្រិតទៀតផងដែរ។ ដោយឡែកបំណងធំទី៣ នោះគឺសាងសង់វីឡាតម្លៃរាប់សែនដុល្លារសម្រាប់ខ្លួនឯងនិងអ្នកមានគុណទាំងពីរ។

ជាក់ស្តែងតាមរយៈរូបភាពដែលតារាចម្រៀងវ័យក្មេ ងកញ្ញា រ៉េត ស៊ូហ្សាណា បានបង្ហោះនៅលើបណ្តាញសង្គមហ្វេសប៊ុកបានលើកឡើងថា ម៉ាក់ប៉ាប្រាប់ថា កូនខំឲ្យហើយទៅទាន់នៅក្មេងក្រែងចាស់ទៅសំណាង។ ការខិតខំតាំងពីអាយុ១៦ឆ្នាំរហូតដ ល់ពេលនេះបានចេញជារូបរាងបណ្ដើរៗហើយ..! See you soon in 2021 baby!។

បើតាមការបង្ហើបពីអ្នកដែលស្គាល់ រ៉េត ស៊ូហ្សាណា បានរៀបរាប់ដែរថាផ្ទះនឹងខ្ញុំទាយអត់ខុសទេផ្ទះលេ ខ ៣៤០, គួរឲ្យស្រលាញ់Idol, ឡូយកប់ម៉ង ហ្សាណាអូន, ផ្ទះនៅ បុរីប៉េងហួតបឹងស្នោមែនId ol, ខំឡើងមុខចាស់អស់ហើយអូន។ Hello អនាគតអ្នកជិតខាង ផ្ទះឯងក្រោយនឹង, ល្អណាស់អូន, មើលទៅខ្ពស់ម្ល៉េះ, ស៊ូស៊ូបង ដើម្បីជីវិតខ្លួនឯងនៅថ្ងៃអនាគត, និយាយត្រូវបង។

គេនៅចាំបានថា រ៉េត ស៊ូហ្សាណា ជាអតីតបេក្ខនារីម្នាក់ ក្នុងកម្មវិធីលំដាប់ថ្នាក់ពិភពលោកThe Voice Cambodia ដែលទទួលរងនូវការរិះគន់ច្រើនក្នុងពេលប្រឡងហើយបច្ចុប្បន្នជាតារាចម្រៀងដែល ទទួលបានការគាំទ្រច្រើន ជាងការរិះគន់ ដោយសារតែនាងអាចវិវឌ្ឍន៍ខ្លួនច្រៀងបទចម្រៀងជាភាសាខ្មែរបានយ៉ាងពីរោះ បន្ថែមលើភាសាអង់គ្លេស ដែលជាជំនាញនាងស្រាប់នោះ៕
ដោយ ៖ ចាន់រ៉ា




សូមចុចអាន ៖ មនុស្សមានលក្ខណៈផ្ទាល់ខ្លួនបែបណាដែលសមស្របសម្រាប់តំណែង CEO ?
សូមចុចអាន ៖ លោក ស៊ុន ចាន់ថុល ៖ ផ្លូវជាតិលេខ៣ នឹងបញ្ចប់នៅខែកញ្ញាខាងមុខ មុនការគ្រោងទុក
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


