សន្តិសុខសង្គម
ផ្ទុះអាវុធជាច្រើនគ្រាប់ទាំងកណ្តាលរាត្រីបណ្ដាលឱ្យរងរបួសមនុស្ស៤នាក់
ភ្នំពេញ ៖ ក្មេងស្ទាវចំនួន៤នាក់បានរងរបួសធ្ងន់ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីពេទ្យភ្លាមៗ បន្ទាប់ពីពួកគេនិងបក្ខពួកប្រដាប់ដោយដុំថ្ម និងកាំបិតដេញវ៉ៃ និងកាប់បុរសពីរនាក់ ស្រាប់តែមានបុរសម្នាក់ផ្សេងទៀតដកកាំភ្លើងបាញ់ជាច្រើនគ្រាប់រួចឡើងជិះរថយន្តព្រូស មិនចាំស្លាកលេខគេចខ្លួនបាត់ស្រមោល ។

ហេតុការណ៍ភ្ញាក់ផ្អើលនេះបានកើតឡើងកាលពីវេលាម៉ោង១និង១០នាទីរំលងអធ្រាត្រឈានចូលថ្ងៃ ទី១២ ខែធ្នូ ឆ្នាំ២០២២ នៅចំណុចមុខ ហាងមួយកន្លែង ម្ដុំច្រមុះជ្រូកក្បាលថ្នល់ តាមបណ្ដោយផ្លូវព្រះមុនីវង្ស សង្កាត់ ទន្លេបាសាក់ ខណ្ឌចំការមន រាជធានី ភ្នំពេញ។
យោងតាមសម្ដីជនរងគ្រោះបានប្រាប់ថា ដំបូងឡើយពួកគេ ពីរនាក់មានទំនាស់ពាក្យសម្ដីជាមួយនឹងក្មេងស្ទាវ មួយក្រុមជិះម៉ូតូចំនួន៣គ្រឿងមានគ្នាជាច្រើននាក់ បានជិះដេញគ្នាតាមបណ្ដោយផ្លូវ២៧១ក្នុងទិសដៅពីលិចទៅកើត ខណៈមកដល់ចំណុចកើត ហេតុក៏បានឈប់ម៉ូតូពេលនោះក្មេងស្ទាវក៏ចុះពីម៉ូតូហើយ ក៏នាំគ្នាយកដុំថ្មគប់នឹងយកកាំបិតដេញកាប់ជនរងគ្រោះ ប្រដេញគ្នាប្រសេក ប្រសាច ពេញមុខហាងបាយ ។

ជនរងគ្រោះបានបន្តថា ភ្លាមៗនោះក៏មានបុរសម្នាក់កំពុងតែហូបបាយនៅទីនោះបានដកកាំភ្លើងបាញ់ឡើងលើមួយគ្រាប់ ដើម្បីបំបែកក្រុមក្មេងស្ទាវ តែដោយសារតែក្មេងស្ទាវទាំងនោះមិនខ្លាចបានដើរចូលទៅរកបុរស ដែលមានកាំភ្លើងបម្រុងនឹងកាប់តែត្រូវបុរសដែលមានកាំភ្លើងនោះបាញ់តម្រង់ទៅក្មេងស្ទាវទាំងនោះបណ្ដាលឱ្យរងរបួសចំនួន ៤នាក់ ភ្លាមៗបុរសដែលបាញ់បានឡើងជិះរថយន្តព្រូសមិនចាំស្លាកលេខគេចខ្លួនបាត់ស្រមោល ។
ក្រោយមកសមត្ថកិច្ចកងរាជអាវុធហត្ថបានមកដល់កន្លែងកើតហេតុ ប្រមូលយកសំបកគ្រាប់និងស្រោមកាំភ្លើងរ ព្រមទាំងយក បក្ខពួកក្មេងស្ទាវម្នាក់យកទៅសួរនាំ។ ចំណែកឯជនរងគ្រោះត្រូវបានបញ្ជួនទៅសង្គ្រោះនៅមន្ទីរពេទ្យ ៕ ដោយ ៖ សុខា


-
សន្តិសុខសង្គម១៩ ម៉ោង agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៦ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា៦ ថ្ងៃ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអ្នកវិភាគមើលឃើញពីសក្ដានុពលពាណិជ្ជកម្មសេរីរវាងកម្ពុជានិងអឺរ៉ាស៊ីស្របគ្នានឹងបញ្ហាប្រឈមមួយចំនួន
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង
-
ព័ត៌មានជាតិ២ ថ្ងៃ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២


