សេដ្ឋកិច្ច
ផ្លូវថ្មីភ្ជាប់ពីភ្នំបូកគោ ឆ្ពោះទៅផ្លូវជាតិលេខ៤ ស្ថាបនាសម្រេចបាន ៣០ភាគរយហើយ
គិតមកដល់ថ្ងៃទី ១៤ ខែ ធ្នូនេះ ការស្ថាបនាបើកផ្លូវពីកំពូលភ្នំបូកគោ ឆ្ពោះទៅផ្លូវជាតិលេខ៤ សម្រេចបានប្រមាណ ៣០ភាគរយហើយ ពោលគឺស្មើនឹងជាង ២០គីឡូម៉ែត្រ។ នេះបើតាមការបញ្ជាក់របស់របស់លោក កែវ សិទ្ធិ នាយកផ្នែកលក់ និងទីផ្សារសុខាគ្រុប។

លោក កែវ សិទ្ធិ បានបន្តថា ក្រុមការងារការដ្ឋាន កំពុងសម្រុកធ្វើខ្លាំងក្នុងការឈូសឆាយបើកផ្លូវនេះ។ លោកបន្ថែមថា នៅក្នុងកិច្ចការងារនេះ មានផលលំបាកច្រើន ដោយសារស្ថានភាពផ្លូវលើភ្នំសម្បូរព្រៃ និងជ្រលង កន្លែងខ្លះត្រូវចាក់បំពេញដី និងថ្ម ហើយកន្លែងខ្លះទៀត ត្រូវបំផ្ទុះដើម្បីកាយថ្មបើកផ្លូវ។ ទោះយ៉ាងណា លោកថា ក្រុមការងារនឹងពន្លឿនការស្ថាបនាផ្លូវនេះ។
ការអភិវឌ្ឍគម្រោងនេះ តបតាមប្រសាសន៍របស់សម្តេចនាយករដ្ឋមន្រ្តី កាលពីថ្ងៃទី ១៨ ខែធ្នូ ឆ្នាំ២០២១ ដោយឱ្យលោក ជា សុផារ៉ា រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី សម្របសម្រួលជាមួយអ្នកឧកញ៉ា សុខ គង់ និងអ្នកឧកញ៉ា ម៉ុង ឬទ្ធី ធ្វើផ្លូវថ្មីមួយខ្សែប្រវែង២៧ គីឡូម៉ែត្រ តភ្ជាប់ពីផ្លូវជាតិលេខ៤ ត្រង់គីឡូម៉ែត្រលេខ១៥៨+២០០ ឆ្ពោះទៅភ្នំបូកគោ ឆ្លងកាត់តាមដីសម្បទានសេដ្ឋកិច្ចចំការដូងប្រេង។

ក្នុងនោះ អ្នកឧកញ៉ា សុខ គង់ ទទួលរ៉ាប់រងការចំណាយស្ថាបនាផ្លូវ ហើយអ្នកឧកញ៉ា ម៉ុង ឬទ្ធី ជួយឈូសឆាយដើមដូងប្រេង ដើម្បីបើកផ្លូវ។

អ្នកឧញ៉ា សុខ គង់ បានលើកឡើងកន្លងមកថា ការតភ្ជាប់ផ្លូវនេះ អាចរួមចំណែកទាក់ទាញភ្ញៀវទេសចរឱ្យទៅលេងកម្សាន្តនៅឧទ្យានជាតិព្រះមុនីវង្ស «ភ្នំបូកគោ» កាន់តែច្រើនថែមទៀត និងជួយកំណើនសេដ្ឋកិច្ច តាមរយៈការអភិវឌ្ឍគម្រោងសាងសង់នានានៅលើភ្នំផងដែរ៕

-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


